. . . . . .
.
ថ្ងៃអង្គារ ទី១៩ ខែមិនា ឆ្នាំ២០២៤

.
សារធាតុ​អេតាណុល​ក្នុង​ស្រា​ ធ្វើ​ឱ្យ​អ្នក​កើត​មហារីក
September 14, 2016 (13:04:07) [ 5289 ]
 
 
អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ពិសាគ្រឿង​ស្រវឹង​ច្រើន​អាច​បណ្តាល​ឱ្យ​អ្នក​ប្រឈម​ខ្ពស់​នឹង​ការ​កើត​ជំងឺមហារីក ដ្បិត​អេតាណុល​ដែល​ជា​សារធាតុ​ចម្បង​ក្នុង​ស្រា​គឺជា​ប្រភព​ដែល​ធ្វើ​ឱ្យ​កើត​ជំងឺមហារីក​នៅ​គ្រប់​ផ្នែក​ទាំងអស់​នៃ​រាង​កាយ ។

ពួក​អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​អេតាណុល​ត្រូវ​បាន​បំបែក​ក្នុង​រាង​កាយ វា​បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់ DNA ដែល​បន្ទាប់​មក​នឹង​នាំ​ទៅ​រក​ការ​ផ្លាស់​ប្តូរ​ដ៏​គ្រោះថ្នាក់​ចំពោះ​បណ្តា​កោសិកា ។

ការ​ពិសោធ​ដោយ​ផ្ទាល់​ទៅ​លើ​កោសិកា​របស់​មនុស្ស​ពី​សំណាក់​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​វិទ្យាស្ថាន​ជាតិ​ប្រឆាំង​គ្រឿង​ស្រវឹង​និង​រោគ​ញៀន​ស្រា រដ្ឋ​ម៉ា​រី​លែ​ន​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ថា គ្រឿង​ស្រវឹង​(​អេតាណុល​)​ត្រូវ​បាន​បំ​លែង​ទៅ​ជា Acetaldehyde ហើយ​បំផ្លាញ DNA និង​ព្រមទាំង​ជួយ​បើកផ្លូវ​ឱ្យ DNA របស់​កោសិកា​ទៅ​ជួសជុល​ហ្សែ​ន ។

អ្នកនិពន្ធ​អត្ថបទ​នៃ​ការ​សិក្សា វេជ្ជបណ្ឌិត​ហ្វុ​ី​លី​ព ជេ​ប្រ៊ូ​កស៍​បាន​និយាយ​ថា បើ​ទោះបី លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​លើក​ទី​១​នា​ឆ្នាំ​១៩៨០​បាន​អះអាង​ពី​ការ​ជាប់​ពាក់ព័ន្ធ​គ្នា​រវាង​ការ​សេព​គ្រឿង​ស្រវឹង​និង​ជំងឺមហារីក ប៉ុន្តែ​ពុំ​មាន​ភស្តុ​តាង​ច្បាស់លាស់​បង្ហាញ​ពី​ទំនាក់ទំនង​នោះ​ទេ ។ ផ្ទុយ​មក​វិញ តាម​ភស្តុ​តាង​ថ្មី​ៗ​បច្ចុប្បន្ន​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា គ្រឿង​ស្រវឹង​(​អេតាណុល​) គឺជា​ប្រភព​ដែល​នាំ​ឱ្យ​កើត​ជំងឺមហារីក​ច្រើន​ផ្នែក​នៃ​រាង​កាយ ។

លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា ការ​ជាប់​ពាក់ព័ន្ធ​រវាង Acetaldehyde(CH3CHO MeCHO) និង​ជំងឺមហារីក​បាន​លេច​ចេញ​ជា​រូបរាង​បន្ទាប់​ពី​បណ្តា​ប្រទេស​អាស៊ី​ខាងកើត​ត្រូវ​គេ​រក​ឃើញ​ថា កំពុង​ប្រឈម​យ៉ាង​ខ្ពស់​ទៅ​នឹង​ជំងឺមហារីក​បំពង់​អាហារ ។ លោក​បន្ថែម​ថា នៅ​ក្នុង​ខ្លួន​មនុស្ស​ភាគច្រើន​បំផុត Acetaldehyde ត្រូវ​បាន​បំ​លែង​យ៉ាង​រហ័ស​ទៅ​ជា​អា​សេ​តាត (acetate-​ជា​សារធាតុដែល​គ្មាន​បង្ក​គ្រោះថ្នាក់​)​ដោយ​អង់​ហ្ស៊ី​ម​មួយ​មានឈ្មោះ ALDH2 ។ ទោះជា​យ៉ាងនេះ​ក្តី ជនជាតិ​អាស៊ី​ខាងកើត​ប្រហែលជា​៣០%​មិន​អាច​បំ​លែង​គ្រឿង​ស្រវឹង​ឱ្យទៅ​ជា​អា​សេ​តាត​នោះ​ទេ ដោយ​យោង​លើ​ភាព​ផ្ទុយ​គ្នា​របស់​ហ្សែ​ន ALDH2 ។ ដោយសារ​តែ​បែប​នេះ ធ្វើ​ឱ្យ​ពួក​គេ​ប្រឈម​នឹង​ការ​កើត​ជំងឺមហារីក​បំពង់​អាហារ​ដែល​បង្ក​ដោយ​ការ​សេព​គ្រឿង​ស្រវឹង​ទ្វេ​ដង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 29 នាក់
  Flag Counter
Flag Counter