. . . . . .
.
ថ្ងៃអង្គារ ទី១៩ ខែមិនា ឆ្នាំ២០២៤

.
ស្ត្រី​ដែល​ប្រឈម​ខ្ពស់​ នឹង​មហារីក​មាត់ស្បូន​ គឺ​ក្រុម​ស្ត្រី​រក​សុី​ផ្លូវភេទ
September 14, 2016 (13:01:58) [ 1680 ]
 
 
ឆ្លង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុម​ជំនាញ​បាន​បង្ហាញ​ថា ជំងឺមហារីក​មាត់ស្បូន​បាន​សម្លាប់​ស្ត្រី​រាប់​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក ។ អ្នក​ដែល​ប្រឈម​ខ្ពស់​នឹង​ជំងឺ​នេះ បាន​ធ្លាក់​ទៅ​លើ​ក្រុម​ស្ត្រីរ​កសីុ​ផ្លូវភេទ ដែល​តែងតែ​ផ្លាស់​ប្តូរ​ដៃគូ​រួម​ភេទ​ញឹកញាប់​និង​មិន​បាន​ប្រើប្រាស់​ស្រោមអនាម័យ​ឱ្យ​បាន​ត្រឹមត្រូវ ។

ពាក់ព័ន្ធ​ករណី​នេះ បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត Kamol Pataradool អ្នកឯកទេស​ផ្នែក​ជំងឺមហារីក និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​វេជ្ជ​ថា​នី​ប្រចាំ​ប្រទេស​ថៃ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជា​ការ​ពិត​ការ​ព្យាបាល​ជំងឺមហារីក​ស្បូន​ក្នុង​ដំណាក់កាល​ទី​១ អាច​មានឱកាស​ជា​សះស្បើយ​ពី​៧៥​ទៅ​៨០​ភាគរយ ដោយ​ការ​ព្យាបាល​នេះ​គឺ​តម្រូវ​ឱ្យធ្វើ​ការ​វះកាត់​ដុំ​មហារីក​ដែល​មិន​ទាន់​រីក​រាលដាល​ចោល​។ ចំណែកឯ​ដំណាក់កាល​ទី​២, ៣, និង​ទី​៤ ការ​ព្យាបាល អាច​ប្រើប្រាស់​កាំរស្មី​សម្លាប់​មេរោគ និង​ប្រើប្រាស់​ថ្នាំ​គីមី​ជាដើម ។ ក្នុង​ដំណាក់កាល​នេះ ជា​ដំណាក់កាល​នៃ​ការ​រីក​រាលដាល ហើយ​ការ​ព្យាបាល​គ្រាន់តែ​ជួយ​ពន្យារពេល​នៃ​ការ​ស្លាប់​របស់​អ្នកជំងឺ​ប៉ុណ្ណោះ ។ នៅ​ប្រទេស​អា​មេ​រិ​ក ការ​ពិនិត្យ​មាត់ស្បូន​គឺ​ដើម្បី​ស្វែងរក​ជំងឺមហារីក​។ ការ​ពិនិត្យ​តម្រូវ​ធ្វើ​ឡើង​ចំពោះ​ស្ត្រី​ដែល​មាន​វ័យ​ចាប់ពី​២១​ឆ្នាំ​ឡើង​ទៅ ។ តែ​សម្រាប់​នៅ​ប្រទេស​អាស៊ី ស្ត្រី​គ្រប់​រូប​គួរ​ធ្វើការ​ពិនិត្យ​មាត់ស្បូន នៅ​ពេល​ខ្លួន​ចាប់ផ្តើម​រួម​ភេទ​ទើប​ជា​ការ​ប្រសើរ ។ លោក​ថា ក្នុង​មួយ​ឆ្នាំ​ៗ​ក្រុម​ស្ត្រី​ដែល​ប្រឈម​ខ្ពស់​នឹង​ជំងឺ​នេះ​មាន​៖

-​ក្រុម​ស្ត្រី​រកស៊ី​ផ្លូវភេទ

-​ក្រុម​ស្ត្រី​ដែល​ផ្លាស់​ប្តូរ​ដៃគូ​រួម​ភេទ​ច្រើន ដោយ​មិន​បាន​ប្រើប្រាស់​ស្រោមអនាម័យ​ឱ្យ​បាន​ត្រឹមត្រូវ ។

-​ក្រៅពី​នេះ​ការ​ទទួលទាន​បារី​ក៏​ជា​មូលហេតុ​សំខាន់ នៅ​ក្នុង​ការ​ដាស់​មេរោគ​មហារីក​ឱ្យ​ភ្ញាក់ ហើយ​ធ្វើការ​បំផ្លាញ​កោសិកា​នៅ​ក្នុង​ស្បូន​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជំងឺ​មហា​រី​មាត់ស្បូន កើត​មាន​ក្នុង​ដំណាក់កាល​ដំបូង​មិន​មាន​រោគ​សញ្ញា​អ្វី​ទាំងអស់ ប៉ុន្តែ​បើសិនជា​ជំងឺ​នេះ​រាលដាល​ធ្ងន់ធ្ងរ​អាច​នឹង​មាន​លេច​ចេញ​នូវ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា មានការ​ហូរ​ឈាម​ខុស​ពី​ធម្មតា​, ហូរ​ឈាម​ក្រោយ​ពេល​រួម​ភេទ​, ការ​ហូរ​ឈាម​ក្រោយ​រាំងរដូវ​, ហូរ​ទឹករំអិល​ចេញពី​ទ្វារមាស​មិនធម្មតា និង​មានការ​ឈឺចាប់​ក្នុង​អាង​ត្រគាក​ជាដើម ។

អ្វី​ដែល​គួរ​បង្ការ ស្ត្រី​គ្រប់​រូប​គួរតែ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺមហារីក​មាត់ស្បូន​ឱ្យ​បាន​គ្រប់​គ្នា ជា​ពិសេស​គួរ​ចាក់​នៅ​ក្នុង​វ័យ​គ្រប់ការ​(​ពេល​មក​រដូវ​ជា​លើក​ដំបូង​)​ទើប​ជា​ការ​ប្រសើរ​។ ចំពោះ​តម្លៃ​វ៉ាក់សាំង​នេះ​ប្រហែលជា​៣០០​ដុល្លារ​អា​មេ​រិ​ក ឬ​ក៏​អាច​លើស​នេះ​បន្តិចបន្តួច ដោយ​វ៉ាក់សាំង​នេះ​មាន​ចំនួន​៣​ម្ជុល​សម្រាប់​ចាក់​ម្តង និង​អាច​មាន​ប្រសិទ្ធភាព​ពេញ​មួយ​ជីវិត ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 23 នាក់
  Flag Counter
Flag Counter