. . . . . .
.
ថ្ងៃអង្គារ ទី១៩ ខែមិនា ឆ្នាំ២០២៤

.
ជំងឺ​ឫសដូងច្រមុះ ឬ​រលាក​ឆ្អឹងច្រមុះ​ជា​បញ្ហា​ប្រឈម
September 14, 2016 (13:00:59) [ 1604 ]
 
 
រាជធានី​ភ្នំពេញ ៖ ដកស្រង់​ប្រសាសន៍​លោក​វេជ្ជបណ្ឌិត ចាន់ រ៉ា ឯកទេស​ត្រចៀក ច្រមុះ បំពង់ក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ធ្វើការ​កត់​សម្គាល់ថា ជំងឺ​រលាក​ច្រមុះ និង​ប្រហោង​ឆ្អឹង​អម​ច្រមុះ​រាំុ​រ៉ៃ ជា​បញ្ហា​ប្រឈម​របស់​អ្នកជំងឺ ដែល​ពី​មុន​ត្រូវការ​ចំណាយ​យ៉ាងច្រើន​ក្នុង​ការ​ព្យាបាល​ដោយ​ថ្នាំ ហើយ​ករណី​ខ្លះ​ថ្នាំ​ព្យាបាល​ក៏​មិន​មាន​ប្រសិទ្ធភាព​ដែរ ។

១-​មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​ជំងឺ រលាក​ច្រមុះ និង​ប្រហោង​ឆ្អឹង​អម​ច្រមុះ -​ការ​រលាក​ច្រមុះ​រាុំ​រ៉ៃ -​អាឡែកហ្ស៊ី​ច្រមុះ -​វៀច​ឆ្អឹងច្រមុះ​(​ការ​ប៉ះទង្គិច​ផ្សេង​ៗ) -​ដុះសាច់ច្រមុះ (Hypertrophie de cornets inférieurs) -​ឫសដូងច្រមុះ (Polypose Nasosinusienne) -​ជំងឺ​ទាក់ទង​ធ្មេញ​ថ្គាម​ខាងលើ​(Odontogenic): ដង្កូវ​ស៊ី​ធ្មេញ​, ការ​ប៉ះ​ឬ​បិទ​ធ្មេញ

២-​រោគ​សញ្ញា​: -​តឹង​ច្រមុះ​ជា​ប្រចាំ -​ហៀរ​សម្បោរ -​ធ្លាក់​សម្បោរ​ទៅ​ក្នុង​បំពង់ក -​ឈឺក្បាល ឬ​ឈឺ​ផ្នែក​ខាងក្រោម​ភ្នែក -​រួម​ផ្សំ​រោគ​សញ្ញា​ផ្សេង​ទៀត​(​ក្អក​, ពិបាក​ដកដង្ហើម​, សំឡេង​ស្អក​)

៣-​ការ​ព្យាបាលៈ ត្រូវ​មក​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ធ្វើការ​ពិគ្រោះ និង​ព្យាបាល​តាម​ឯកទេស​វេជ្ជសាស្ត្រ​។ ដំណោះស្រាយ​ដែល​ផ្នែក ត្រចៀក ច្រមុះ និង​បំពង់ក​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត អាច​ផ្តល់​ជូន​អ្នកជំងឺ​បាន​ជោគជ័យ​តាម​ការ​ឆ្លុះ​ពិនិត្យ ឬ​ព្យាបាល​វះកាត់​ដោយ​អង់​ដូ​ស្គុ​ប ដោយ​វេជ្ជបណ្ឌិត​ជំនាញ​បណ្តុះបណ្តាល​ពី​ប្រទេស​ជប៉ុន​និង​បារាំង​។

៤-​គុណសម្បត្តិ​នៃ​ការ​វះកាត់​ព្យាបាល​ដោយ​អង់​ដូ​ស្កូ​បៈ -​កាត់​បន្ថយ​រយៈពេល​សម្រាក​នៅ​មន្ទីរពេទ្យ -​មិន​មានការ​ឈឺចាប់​ដូច​ការ​វះកាត់​ពី​មុន -​កាត់​បន្ថយ​ការ​ហូរ​ឈាម និង​បាត់បង់​ឈាម -​មិន​បន្សល់​ស្លាកស្នាម​បន្ទាប់​ពី​ព្យាបាល​រួច ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 24 នាក់
  Flag Counter
Flag Counter