. . . . . .
.
ថ្ងៃអង្គារ ទី១៩ ខែមិនា ឆ្នាំ២០២៤

.
ការងារ​ប្តូរ​វេន​ពេល​យប់ប្រឈម​ខ្លាំង​ នឹង​បញ្ហា​សុខភាព​ច្រើន​យ៉ាង
July 07, 2016 (13:22:08) [ 1688 ]
 
 
ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា បណ្តាជន​ដែល​ធ្វើ​ការងារ​ប្តូរ​វេន​ពេល​យប់​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​សុខ​ច្រើន​យ៉ាង រាប់​ចាប់ពី​ជំងឺមហារីក ជំងឺ​បេះដូង និង​ទឹកនោមផ្អែម​ជាដើម ។ ផ្តល់​ផល​អាក្រក់​ចំពោះ​សុខភាព​បែប​នេះ ពីព្រោះ ការងារ​ពេល​យប់​បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់​ហ្សែ​ន​ប្រមាណ​ជា​១៥០០ ។ ការ​រំខាន​ដល់​ពេលវេលា​ដំណេក​គឺជា​កត្តា​ចម្បង​មួយ​ដែល​នាំ​ឱ្យ​កើន​ខ្ពស់​នូវ​ហានិភ័យ​ពី​ជំងឺមហារីក​ដោះ ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម និង​បណ្តា​ជំងឺ​កាច​សាហាវ​ផ្សេង​ៗ​ទៀត ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​បង្អាក់​រំខាន​ដល់​ដំណើរ​វដ្ដ​នៃ​ធម្មជាតិ​រាង​កាយ​មនុស្ស​(​យប់​ដេក ថ្ងៃ​ក្រោក ឬ​យប់​ក្រោក ថ្ងៃ​ដេក​)​បាន​រំខាន​ដល់​ចង្វាក់​ទៀងទាត់​របស់​ហ្សែ​ន​នានា ។

លោក​សាស្ត្រាចារ្យ Derk-Jan Dijk មក​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដំណេក​នៃ​សាកលវិទ្យាល័យ University of Surrey ប្រទេស​អង់គ្លេស​បាន​ថ្លែង​ថា​៖ «​យើង​បាន​រក​ឃើញ​ហ្សែ​ន​ប្រហែលជា ៦​ភាគរយ​មាន Circadian rhythm (​ដំណើរការ​ជីវសាស្ត្រ​ដែល​បង្ហាញ​ពី​ការ​ប្រែប្រួល​ជីវ​កាល​សាស្ត្រ​ជុំវិញ​ពេលវេលា​២៤​ម៉ោង​) ។ នេះ​មាន​ន័យ​ថា សកម្មភាព​របស់​ហ្សែ​ន​ទាំងនោះ​បាន​កើនឡើង​ខ្ពស់​ជាង​ពេល​ធម្មតា​» ។

រាង​កាយ​របស់​មនុស្ស​ត្រូវ​គេ​ជឿ​ថា មាន​ផ្ទុក​ហ្សែ​ន​ប្រហែលជា​២៤០០០ ហើយ​ក្នុង​នោះ​ជាង​១៤០០​អាច​នឹង​មានការ​ប្រែប្រួល​នៅ​ពេល​មានការ​ផ្លាស់​ប្តូរ​ទម្លាប់​ដំណេក ។ លោក​សាស្ត្រាចារ្យ Dijk បាន​ថ្លែង​ថា ដោយ​ការ​បង្អាក់​រារាំង​ដល់​ដំណេក ពួក​យើង​កំពុង​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ដំណើរការ​ម៉ូ​ឡេ​គុល ។ លទ្ធផល​លើក​នេះ​គឺ​បាន​ជួយ​ឱ្យ​យើង​យល់​ដឹង​ពី​ផល​អវិជ្ជមាន​ចំពោះ​សុខភាព​ពាក់ព័ន្ធ​នឹង​ការងារ​ប្តូរ​វេន​ពេល​យប់ ។

ដោយឡែក ការ​សិក្សា​ស្រាវជ្រាវ​ផ្សេង​មួយទៀត​បាន​បង្ហាញ​ថា ការងារ​ប្តូរ​វេន​ពេល​យប់​បង្កើន​ហានិភ័យ​កើត​មាន​ជំងឺមហារីក ជំងឺ​បេះដូង (​ពេល​មាន​បញ្ហា​ផ្លូវចិត្ត​) ជំងឺ​បាក់ស្បាត ជំងឺ​ទឹកនោមផ្អែម ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ការ​ធាត់​លើស​ទម្ងន់​ដល់​ទៅ​៣​ដង ។ វេជ្ជបណ្ឌិត Simon Archer អ្នកដឹកនាំ​ការ​សិក្សា​បាន​ថ្លែង​ថា ជាង​៩០​ភាគរយ​នៃ​ហ្សែ​ន​បាន​បែក​ចេញពី​គ្នា​ពេល​មាន​ដំណេក​ខុស​ម៉ោង​ពេល ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter