. . . . . .
.
ថ្ងៃអង្គារ ទី១៩ ខែមិនា ឆ្នាំ២០២៤

.
ការ​ប្រើប្រាស់​ប្រេង​អូ​លីវ​ ក្នុង​របប​អាហារ ​ជួយ​ឱ្យ​ឆ្អឹង​កាន់តែ​រឹង​មាំ
July 07, 2016 (13:20:36) [ 1660 ]
 
 
លទ្ធផល​នៃ​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ​បាន​បង្ហាញ​ថា ប្រេងឆា​អូ​លីវ​ផ្តល់​ផល​ល្អ​ដល់​សុខភាព​ឆ្អឹង ។ បន្ទាប់​ពី​បញ្ចប់​គម្រោង​ពិសោធ​រយៈពេល​២​ឆ្នាំ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា បណ្តា​អ្នក​ស្ម័គ្រចិត្ត​ធ្វើ​ពិសោធ​ដែល​ប្រើប្រាស់​ប្រេងឆា​អូ​លីវ​ក្នុង​របប​អាហារ​ជា​ធម្មតា កម្រិត​ប្រូ​តេ​អ៊ីន Osteocalcin របស់​គេ​កើនឡើង​ខ្ពស់ ហើយ​កំណើន​ប្រូ​តេ​អ៊ីន​នេះ​គឺ​បញ្ជាក់​ពី​ភាពរឹងមាំ​របស់​ឆ្អឹង ។ បន្ថែម​ពីលើ​នេះ ប្រូ​តេ​អ៊ី​ន Osteocalcin ក៏​អាច​ជួយ​ទប់ស្កាត់​រ៉េ​ស៊ី​ស្តង់​អ័រម៉ូន​អាំង​ស៊ុ​យ​លី​ន​បាន​ផង​ដែរ ។

ការ​សិក្សា​មួយ​ផ្សេង​ទៀត​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​សាកលវិទ្យាល័យ University of Athens ប្រទេស​ក្រិ​ក​បង្ហាញ​ថា ស្ត្រី​ដែល​ទទួលទាន​របប​អាហារ​សម្បូរ​ដោយ​ប្រេង​អូ​លីវ និង​មាន​សាច់​ក្រហម​តិចតួច​ចាប់ពី​វ័យ​ធំ​ដឹងក្តី​ធ្វើ​ដង់ស៊ីតេ​ឆ្អឹង​កាន់តែ​មាន​ភាពល្អ​ប្រសើរ ។

ដោយឡែក ការ​សិក្សា​ស្រាវជ្រាវ​ដោយ​អ្នក​វិទ្យាសាស្ត្រ​ឥណ្ឌា​រក​ឃើញ​ថា hydroxytyrosol ជា​សមាសធាតុ​សំខាន់​ក្នុង​ប្រេង​អូ​លីវ​អាច​ជួយ​ទប់ស្កាត់​ការ​កើត​មាន​ជំងឺមហារីក​សុដន់​ចំពោះ​ស្ត្រី​វ័យ​អស់​ដំណើរ​រដូវ ។

វេជ្ជបណ្ឌិត Tejal Patel ឯកទេស​ជំងឺ​ដុំ​ពក​សាច់​ប្រចាំ​មជ្ឈមណ្ឌល​ជំងឺមហារីក Houston Methodist ថ្លែង​ថា​៖ «​យើង​បានដឹង​អំពី​ទំនាក់ទំនង​គ្នា​រវាង​ដង់ស៊ីតេ​សុដន់​និង​មហារីក​សុដន់​។ ការ​ថយ​ចុះ​ដង់ស៊ីតេ​ត្រឹមតែ​១​ភាគរយ​គឺ​អាច​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ជិត​២​ភាគរយ​»​។

ក្រៅពី​នេះ ប្រេង​អូ​លីវ​ត្រូវ​គេ​រក​ឃើញ​ផ្តល់​អត្ថប្រយោជន៍​មួយ​ចំនួន​ទៀត​ដល់​សុខភាព​ក្នុង​នោះ​មាន​ដូច​ជា កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​បេះដូង ការ​រលាក​ផ្សេង​ៗ និង​បញ្ចុះទម្ងន់​ខ្លួន​ជាដើម ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 25 នាក់
  Flag Counter
Flag Counter