. . . . . .
.
ថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០១៩

.
ស្ត្រី​វ័យ​កណ្តាល ​អង្គុយ​ធ្វើការ​ច្រើន​ម៉ោង ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង
July 07, 2016 (13:19:13) [ 484 ]
 
 
ការ​រក​ឃើញ​ថ្មី​មួយ​ដែល​ចេញផ្សាយ​ក្នុង​ព្រឹត្តិបត្រ​អា​មេ​រិ​ក​ឈ្មោះ Preventive Medicine កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​បាន​បង្ហាញ​ថា បណ្តា​ស្ត្រី​ដែល​ចំណាយពេល​ច្រើន​អង្គុយ​ធ្វើការ ប្រឈម​ខ្ពស់​នឹង​បញ្ហា​សុខភាព​មួយ​ចំនួន មិន​ថា​ជា​ពួក​គេ​ទាំងនោះ​ហាត់ប្រាណ​ច្រើន​ប៉ុនណា​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ ។

ការ​ពិសោធ​តាមដាន​អស់​រយៈពេល​១២​ឆ្នាំទៅ​លើ​ស្ត្រី​អស់​រដូវ​ចំនួន​៩៣០០០​នាក់​បាន​រក​ឃើញ​ថា អ្នក​ដែល​គ្មាន​សកម្មភាព​រាង​កាយ​ច្រើន​ជាង​១១​ម៉ោង​ក្នុង​មួយ​ថ្ងៃ ១២​ភាគរយ​ប្រឈម​នឹង​ការ​ស្លាប់​មុន​អាយុ​ធៀប​ទៅ​នឹង​អ្នក​ដែល​គ្មាន​សកម្មភាព​៤​ម៉ោង​ឬ​តិច​ជាង ។ បន្ថែម​ពី​នេះ​ទៀត អ្នក​ទាំងនោះ​ក៏​ប្រឈម​នឹង​ការ​ស្លាប់​ដោយ​ជំងឺ​បេះដូង​២៧​ភាគរយ ព្រមទាំង​ជំងឺមហារីក​មួយ​ផ្នែក​ផង​ដែរ ។

វេជ្ជបណ្ឌិត Rebecca Seguin អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Cornell University ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក​បាន​ថ្លែង​ថា ជា​ការ​សន្និដ្ឋាន​ចុង​ក្រោយ​គឺថា ប្រសិនជា​អ្នកមាន​ទម្ងន់​ខ្លួន​ធម្មតា ហើយ​ធ្វើ​សកម្មភាព​រាង​កាយ​ជាប់​ជា​ប្រចាំ​ផង​នោះ អ្នក​នឹង​គេច​ផុត​ពី​ហានិភ័យ​ដូច​បាន​រៀបរាប់​ក្នុង​ការ​សិក្សា បើ​ទោះជា​អ្នក​ក្នុង​មួយ​ថ្ងៃ​ៗ​ចំណាយពេល​ច្រើន​អង្គុយ​ក៏​ដោយ ។

លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ស្ត្រី​ចាប់ផ្តើម​ចុះ​ថយ​សាច់ដុំ​នៅ​ពេល​ឈាន​ចូល​អាយុ​៣៥​ឆ្នាំ គឺជា​ការ​ផ្លាស់​ប្តូរ​មួយ​ដែល​ព​ន្លឿ​ន​ដោយ​ដំណើរ​អស់​រដូវ ។ ការ​ចំណាយ​ពេលវេលា​ច្រើន​អង្គុយ​ក្នុង​ការិយាល័យ​ឬ​មើល​ទូរទស្សន៍​ពិតជា​រឿង​ពិបាក​ក្នុង​ការ​រក្សា​បាន​នូវ​កម្លាំង​រាង​កាយ​ដ៏​រឹង​មាំ​ជា​ពិសេស​គឺ​ក្រោយ​ពេល​ដែល​បាន​បាត់បង់​ថាមពល​អស់​ជា​ច្រើន​ទៅ​ហើយ​នោះ ។ ការ​ហាត់ប្រាណ​ជា​ប្រចាំ​ជា​ពិសេស ការ​ហាត់ប្រាណ​លើក​ទម្ងន់​និង​ប្រភេទ​លំ​ហាត់ប្រាណ​បង្កើន​សាច់ដុំ​ផ្សេង​ទៀត​គឺជា​មធ្យោបាយ​ល្អ​មួយ​ប្រឆាំង​នឹង​ការ​ចុះ​ថមថយ​ឬ​បាត់បង់​កម្លាំង​សាច់ដុំ ។

លោកស្រី​បាន​បន្ថែម​ថា ស្ត្រី​វ័យ​កណ្តាល​ឬ​វ័យក្មេង​គួរ​ចាប់​យក​ទម្លាប់​ងាយ​ៗ​តែ​បាន​ផល​ច្រើន ប្រសិនបើ​ស្ថិត​ក្នុង​ការិយាល័យ ពួក​គេ​គួរ​ឆ្លៀតពេល​ក្រោក​ដើរ​ជា​រឿយ​ៗ៕​
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០១៩
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 38 នាក់
  Flag Counter
Flag Counter