. . . . . .
.
ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

.
តែ​បៃតង​ជួយ​ធ្វើ​ឱ្យ​ដង្ហើម​ស្រស់ថ្លា បំបាត់​ការ​ពុក​ធ្មេញ​ និង​មហារីក​មាត់
July 01, 2016 (13:11:21) [ 1315 ]
 
 
តាម​ការ​ស្រាវជ្រាវ​តាម​បែប​វិទ្យាសាស្ត្រ​មួយ​បាន​បញ្ជាក់​ថា តែ​បៃតង​អាច​ជួយ​បំបាត់​ក្លិន​ដង្ហើម​អាក្រក់​បាន ។ ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​របស់​ប្រទេស​អ៊ីស្រា​អែ​ល​បាន​រក​ឃើញ​ថា សារធាតុ​ប្រឆាំង​នឹង​អុក​ស៊ី​ដ​កម្ម​របស់​តែ​ឈ្មោះ polyphenols អាច​បំផ្លាញ​ចោល​សមាសធាតុ​មួយ​ចំនួន​នៅ​ក្នុង​មាត់​ដែល​សមាសធាតុ​ទាំងនោះ​គឺជា​មូលហេតុ​ធ្វើ​ឱ្យ​មាន​ដង្ហើម​មិនល្អ ធ្វើ​ឱ្យ​ពុក​ធ្មេញ និង​ថែម​ទាំង​មហារីក​មាត់ ។

ទោះជា​យ៉ាងណា សរសេរ​នៅ​ក្នុង​ព្រឹត្តិបត្រ​សុខភាព Archives of Oral Biology ក្រុម​អ្នក​វិទ្យាសាស្ត្រ​អ៊ី​ស្រា​អែ​ល​បាន​អំពាវនាវ​ឱ្យ​មានការ​សិក្សា​បន្ថែម​ទៀត​លើ​បញ្ហា​នេះ​ដោយ​និយាយ​ថា​៖ «​ទាំងអស់​គ្នា សុទ្ធតែ​មានការ​ចាប់អារម្មណ៍​ខ្លាំង​លើ​អត្ថប្រយោជន៍​សុខភាព​របស់​តែ​បៃតង​ជា​ពិសេស​សុខភាព​មាត់​ធ្មេញ​»​។ គេ​បាន​បន្ត​ថា សារធាតុ polyphenols ដែល​គេ​ឱ្យឈ្មោះ​ថា epigallocatechin 3 gallate (EGCG) បាន​ផ្សំគ្នា​បង្កើត​បានជា​សមាសភាព​ដ៏​ចាប់អារម្មណ៍​បំផុត​នៅ​ក្នុង​ស្លឹក​តែ​បៃតង ។ polyphenols របស់​ស្លឹក​តែ​មានគុណ​ប្រយោជន៍​ប្រឆាំង​នឹង​វីរុស​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ជួយ​ការពារ​ជំងឺ​គ្រុនក្តៅ ។

តែ​បៃតង​ក៏​ដូច​ជា​តែ​ពណ៌​ខ្មៅ​ដែរ ប៉ុន្តែ​ដោយ​ឆ្លងកាត់​នីតិវិធី​នៃ​ការ​កែ​ច្នៃ​ផ្សេង​ពី​គ្នា​ក៏​នាំ​ឱ្យ​វា​មាន​សារធាតុ​កាហ្វេ​អ៊ីន​តិច​បំផុត និង​សម្បូរ​ដោយសារ​ធាតុ polyphenols ។

រាប់​ពាន់​ឆ្នាំ​មក​ហើយ តែ​បៃតង​ត្រូវ​បាន​គេ​ផឹក​នៅ​ទូ​ទាំង​ប្រទេស​ចិន​និង​អាស៊ី​បូព៌ា ហើយ​បន្ទាប់​មក​ដោយសារ​តែ​អត្ថប្រយោជន៍​សុខភាព​របស់​វា តែ​បៃតង​ក៏​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​រហ័ស​បំផុត​នៅ​ចក្រភព​អង់គ្លេស ។

ចំណែក​ការ​សិក្សា​ពី​លើក​មុន​ៗ​បាន​រក​ឃើញ​ថា តែ​បៃតង​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺមហារីក ជំងឺ​បេះដូង ជួយ​ធ្វើ​ឱ្យ​កូ​ឡេ​ស្តេ​រ៉ូ​ល​ថយ​ចុះ និង​ថែម​ទាំង​ជួយ​បំបាត់​ជំងឺ​ញ័រ​កន្ត្រាក់ និង​ភ្លេចភ្លាំង​បាន​ទៀត​ផង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 30 នាក់
  Flag Counter
Flag Counter