. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
អង្គុយ​មុខ​កុំព្យូទ័រ និង​មើល​ទូរទស្សន៍មួយ​ណា​ប្រឈម​ហានិភ័យ​ធ្ងន់​ជាង?
June 21, 2016 (13:58:06) [ 1295 ]
 
 
យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​ទើប​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​សមាគម​ជំងឺ​បេះដូង​អា​មេ​រិ​កបាន​បង្ហាញ​ថា បុគ្គល​ដែល​និយម​មើល​ទូរទស្សន៍​៣​ម៉ោង​ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ​ប្រឈម​នឹង​មរណភាព​មុន​អាយុ​ទ្វេ​ដង​ធៀប​ទៅ​នឹង​បុគ្គល​ដែល​មើល​តិចតួច ខណៈ​ការ​ចំណាយពេល​អង្គុយ​ធ្វើការ​នៅ​មុខ​កុំព្យូទ័រ មិន​ទាន់​រក​ឃើញ​ពី​ការ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​នៅឡើយ​ទេ ។

ការ​ពិសោធ​វាយតម្លៃ​សកម្មភាព​៣​ផ្សេង​គ្នា​(​មើល​ទូរទស្សន៍ លេង​កុំព្យូទ័រ និង​បើកបរ​)​រយៈពេល​ជាង​៨​ឆ្នាំ​លើ​អ្នក​ស្ម័គ្រចិត្ត​អេ​ស្ប៉ា​ញ ១៣៣៨៤​នាក់​ក្នុង​នោះ​៦០​ភាគរយ​ជា​ស្ត្រី​បាន​រក​ឃើញ​ថា ក្រុម​ដែល​មើល​ទូរទស្សន៍​៩៧​នាក់​ត្រូវ​បាន​រាយការណ៍​ថា​ស្លាប់ ក្នុង​នោះ​១៩​នាក់​ស្លាប់​ដោយ​ជំងឺ​បេះដូង ៤៦​នាក់​ស្លាប់​ដោយ​ជំងឺមហារីក និង​៣២​នាក់​ស្លាប់​ដោយ​បុព្វហេតុ​ផ្សេង​ៗ ។ ការ​ពិសោធ​បាន​បង្ហាញ​ទៀត​ថា ហានិភ័យ​នៃ​ការ​ស្លាប់​មុន​អាយុ​នេះ​គឺ​បាន​កើនឡើង​ទ្វេ​ដង​ចំពោះ​អ្នក​ដែល​មើល​ទូរទស្សន៍​ចាប់ពី​៣​ម៉ោង​ឡើង​ទៅ​ក្នុង​មួយ​ថ្ងៃ​ប្រៀបធៀប​នឹង​ក្រុម​ផ្សេង​ឬ​ក្រុម​ដូច​គ្នា តែ​មើល​តិច​ជាង​១​ម៉ោង​ក្នុង​មួយ​ថ្ងៃ ។

ដោយឡែក ចំពោះ​ក្រុម​ដែល​ប្រើប្រាស់​ម៉ាស៊ីន​កុំព្យូទ័រ និង​ក្រុម​បើកបរ​រថយន្ត ការ​ពិសោធ​មិន​បាន​រក​ឃើញ​ពី​ការ​ជាប់​ពាក់ព័ន្ធ​គ្នា​រវាង​ពេលវេលា​ដែល​ពួក​គេ​ចំណាយពេល​អង្គុយ​ធ្វើការ និង​ការ​ស្លាប់​មុន​អាយុ​នោះ​ទេ ។

លោក​សាស្ត្រាចារ្យ Miguel Martinez-Gonzalez អ្នកដឹកនាំ​ការ​សិក្សា​មក​ពី​សាកលវិទ្យាល័យ University of Navarra ប្រទេស​អេ​ស្ប៉ា​ញ​បាន​ថ្លែង​ថា ការ​មើល​ទូរទស្សន៍​គឺជា​ទ​ង្វើ​មួយ​ដែល​នាំ​ឱ្យ​រាង​កាយ​គ្មាន​សកម្មភាព ហើយ​ទ​ង្វើ​នេះ​បាន​បង្កើន​នូវ​អត្រា​ប្រឈម​នឹង​បញ្ហា​ផ្សេង​ៗ ។ ការ​រក​ឃើញ​របស់​យើង​លើក​នេះ​ឈរ​លើ​មូលដ្ឋាន​មួយ​រឹង​មាំ​អម​ស្រប​ទៅ​នឹង​ភស្តុ​តាង​នៃ​ការ​ស្រាវជ្រាវ​លើក​មុន​ៗ​ដែល​បង្ហាញ​ពី​ការ​ចំណាយពេល​ច្រើន​មើល​ទូរទស្សន៍​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​មុន​អាយុ ។

ទោះជា​យ៉ាងនេះ​ក្តី ក្រុម​អ្នក​ស្រាវជ្រាវ​បាន​កំណត់​ថា ការ​សិក្សា​ពិសោធ​បន្ថែម​ទៀត ចាំបាច់​ត្រូវធ្វើ​ដើម្បី​រក​ឱ្យ​ឃើញ​ថា តើ​វា​ពិតជា​គ្មាន​ការ​ជាប់​ពាក់ព័ន្ធ​គ្នា​រវាង​ការ​ចំណាយពេល​ប្រើប្រាស់​ម៉ាស៊ីន​កុំព្យូទ័រ ការ​បើកបរ​ទៅ​នឹង​មរណភាព​មុន​អាយុ​ដែរ​ឬ​យ៉ាងណា ។

សាស្ត្រាចារ្យ Gonzalez បន្ត​ថា ខណៈ​បុគ្គល​មាន​វ័យ​កាន់តែ​ចាស់​ទៅ ភាព​ទំនេរ​គ្មាន​សកម្មភាព​រឹតតែ​ក្លាយជា​រឿង​សាមញ្ញ​និង​កើត​មាន​ជា​ញឹកញាប់ ។ នេះ​ជា​បន្ទុក​ដ៏​ធ្ងន់​ដែល​ចូលរួម​ចំណែក​បង្កើត​បញ្ហា​ដល់​សុខភាព ។ លទ្ធផល​នៃ​ការ​រក​ឃើញ​លើក​នេះ​បាន​ទទូច​ដល់​បណ្តាជន​ទាំងឡាយ​ពិចារណា​បង្កើន​កម្រិត​សកម្មភាព​រាង​កាយ និង​កាត់​បន្ថយ​ពេលវេលា​មើល​ទូរទស្សន៍​មិន​ឱ្យ​ច្រើន​ជាង​១​ម៉ោង​ឬ​២​ម៉ោង​ក្នុង​មួយ​ថ្ងៃ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter