. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
បញ្ចុះទម្ងន់​ ជួយ​កាត់​បន្ថយ​ អត្រា​ប្រឈម​ ជំងឺ​បេះដូង និង​ទឹកនោមផ្អែម
June 06, 2016 (22:59:21) [ 1347 ]
 
 
តាម​ការ​សិក្សា​ចុង​ក្រោយ​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ថា ការ​បញ្ចុះទម្ងន់​ខ្លួន​សន្សឹម​ៗ​រយៈពេល​ចាប់ពី​២​ឆ្នាំ​ឡើង​ទៅ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​បេះដូង​និង​ជំងឺ​ទឹកនោមផ្អែម​ចំពោះ​ស្ត្រី​វ័យ​កណ្តាល ។

ការ​ពិសោធ​មួយ​ទៅ​លើ​ស្ត្រី​វ័យ​៤៤​ឆ្នាំ​ចំនួន​៤១៧​នាក់​រយៈពេល​២​ឆ្នាំ​បាន​បង្ហាញ​ថា អ្នក​ដែល​បញ្ចុះទម្ងន់​បាន​១០​ភាគរយ​នៃ​ទម្ងន់​ខ្លួន​សរុប​អំឡុង​រយៈពេល​២​ឆ្នាំ​ឃើញ​ថា កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​(LDL) កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ (HDL) ខ្លាញ់ Triglycerides សារធាតុ​គ្លុយកូស និង​អ័រម៉ូន​អាំង​ស៊ុ​យ​លី​ន​បាន​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ។ ចំពោះ​ស្ត្រី​ដែល​លើស​កម្រិត​ខ្លាញ់​ក៏​ដូច​ជា គ្លុយកូស​នៅ​មុន​ការ​សិក្សា​គឺ​រឹតតែ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​ការ​បញ្ចុះទម្ងន់​ខ្លួន ។

Cynthia Thomson សាស្ត្រាចារ្យ​មក​ពី​សាកលវិទ្យាល័យ University of Arizona សហរដ្ឋអាមេរិក​បាន​ថ្លែង​ថា វា​អាច​ជា​បញ្ហា​លំបាក​ក្នុង​ការ​បញ្ចុះទម្ងន់ ។ ប៉ុន្តែ​ប្រសិនជា​ស្ត្រី​វ័យ​កណ្តាល​អាច​ធ្វើ​ឱ្យ​ទម្ងន់​ខ្លួន​ចុះ​បាន​ដល់​១០​ភាគរយ ហើយ​រក្សា​ទម្ងន់​នោះ​ឱ្យ​ថេរ​រយៈពេល​វែង គឺ​ពិតជា​មាន​ប្រសិទ្ធភាព និង​កម្លាំង​យ៉ាង​ខ្លាំង​លុប​លើ​ហានិភ័យ​កើត​មាន​ជំងឺ​ទឹកនោមផ្អែម​និង​បេះដូង ។

ដោយឡែក ចំពោះ​ស្ត្រី​ដែល​ចាប់​យក​កម្មវិធី​បញ្ចុះទម្ងន់​ខ្លួន​ប្រើ​រយៈពេល​ខ្លី​ពោល​គឺ​ក្រោម​៦​ខែ តែងតែ​ឡើង​ទម្ងន់​ជា​ថ្មី​វិញ​បន្ទាប់​ពី​ឆ្លងកាត់​មួយ​រយៈពេល ។ យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​ឱ្យ​ដឹង​ថា កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ស្ត្រី​វ័យ​កណ្តាល​ឡើង​ទម្ងន់​ឆាប់រហ័ស​មាន​ដូច​ជា ធ្វើ​ការងារ​ច្រើន​គ្មាន​ពេល​ហាត់ប្រាណ មាន​ផ្ទៃពោះ​បន្តបន្ទាប់​គ្នា និង​ដំណើរ​ផ្លាស់​ប្តូរ​ទៅ​អស់​រដូវ ។

លោក​សាស្ត្រាចារ្យ Thomson បាន​ថ្លែង​ថា លទ្ធផល​ការ​សិក្សា​របស់​យើង​បង្ហាញ​ពី​ភាព​ចាំបាច់​នៃ​សេវាកម្ម​គាំពារ​សុខភាព​ចំពោះ​ស្ត្រី​រយៈពេល​វែង​ជា​ពិសេស​លើ​ការ​គ្រប់គ្រង​ទម្ងន់​ខ្លួន ។ អ្វី​ដែល​ជា​ចំណុច​ល្អ​ក្នុង​ការ​សិក្សា​លើក​នេះ​គឺថា នៅ​ពេល​អ្នក​ចុះ​ទម្ងន់​សន្សឹម​ៗ​រយៈពេល​យូរ អ្នក​ពិតជា​អាច​កម្ចាត់​ចោល​កត្តា​ប្រឈម​សុខភាព​នានា ជា​ពិសេស​គឺ​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង និង​ទឹកនោមផ្អែម​បាន​ទៀត​ផង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter