. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
តើ​មក​ពី​កត្តា​អ្វីខ្លះ ​ដែល​ញ៉ាំង​ឱ្យ​បុរស ​ឆាប់​ចេញ​ទឹកកាម? (18+)
June 06, 2016 (22:56:13) [ 1324 ]
 
 
មាន​បុរស​ជា​ច្រើន​ឆ្ងល់ និង​កំពុង​តែ​ស្វែងរក​ចម្លើយ​ពី​បុព្វហេតុ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ឆាប់​ចេញ​ទឹកកាម​ពេល​រួមរ័ក ។ អ្វី​ដែល​ជា​ការ​ខ្មាស​អៀន​បំផុត​នោះ បុរស​ម្នាក់​ក្នុង​ចំណោម​៣​នាក់​(​តួលេខ​ប៉ាន់ស្មាន​)​គឺ​បាន​ចេញ​ទឹកកាម​រួច​ទៅ​ហើយ ខណៈ​ដែល​ពួក​គេ​ទើបតែ​ញាត់​អង្គ​ជាតិ​ចូល​ប្រដាប់​ភេទស្ដ្រី​នោះ ។ បើ​ទោះជា​បញ្ហា​នេះ​អាច​មិនមែន​ជា​រឿង​ធំដុំ​ចំពោះ​សុខភាព​ទូទៅ ប៉ុន្ដែ​វា​ក៏​អាច​បំផ្លាញ​ចោល​នូវ​ក្ដី​សប្បាយ​ក្នុង​ជីវិត​លើ​គ្រែ​របស់​បុរស ក៏​ដូច​ជា​ស្ដ្រី​ផង​ដែរ ។

ខាងក្រោម​នេះ​ជា​កត្ដា​ប្រឈម​ដែល​នាំ​ឱ្យ​បុរស​ឆាប់​ចេញ​ទឹកកាម ៖

I-​បុព្វហេតុ ៖ បុព្វហេតុ​ពិតប្រាកដ​នៃ​ការ​ឆាប់​ចេញ​ទឹកកាម​មិន​ត្រូវ​បាន​គេ​ដឹង​ច្បាស់លាស់​ទេ ដ្បិត​ពុំ​ទាន់​មានការ​សិក្សា ពិសោធន៍​លើ​បញ្ហា​នេះ​នៅឡើយ ។ ទោះជា​យ៉ាងណា​ក្ដី យោង​តាម​គ្រូពេទ្យ​ជំនាញ​អះអាង​ថា ការ​ឆាប់​ចេញ​ទឹកកាម​បណ្ដាល​មក​ពី ៖

១-​បុព្វហេតុ​ចិត្ដសាស្ដ្រ ៖ វេជ្ជបណ្ឌិត​មួយ​ចំនួន​ជឿ​ថា បទ​ពិសោធន៍​រួម​ភេទ​លើក​ដំបូង​អាច​បង្កើត​បានជា​គំរូ​មួយ ដែល​អាច​ពិបាក​នឹង​ផ្លាស់​ប្ដូរ​នៅ​ពេល​ក្រោយ​ក្នុង​ជីវិត តួយ៉ាង​ដូច​ជា​៖

-​ស្ថានភាព​ដែល​អ្នក​អាច​នឹង​ត្រូវ​ប្រញាប់ប្រញាល់​ឈាន​ដល់​ចំណុចកំពូល ។

-​អារម្មណ៍​គិត​ថា ខ្លួន​កំពុង​ធ្វើ​ខុស ហើយ​អារម្មណ៍​បែប​នោះ​បាន​បង្កើន​ទំនោរ​របស់​អ្នក​ឱ្យធ្វើ​សកម្មភាព​យ៉ាងរ​ហន់ ។

បុព្វហេតុ​ចិត្ដសាស្ដ្រ​ផ្សេង​ទៀត​មាន​ដូច​ជា ៖

-​លិង្គ​ខ្សោយ ៖ បណ្ដា​បុរស​ដែល​អន្ទះសា​ខ្លាំង​លើ​ភាពរឹងមាំ​របស់​នាយ​ច្រមក់​អំឡុង​ការ​រួម​ភេទ​អាច​បង្កើត​បានជា​គំរូ​មួយ​នៃ​ការ​បាញ់​ចេញ​ទឹកកាម ដែល​មិន​ងាយ​នឹង​ផ្លាស់​ប្ដូរ​បាន ។

-​ភាព​អន្ទះសា ធុញថប់​ក្នុង​អារម្មណ៍

-​បញ្ហា​នៃ​ការ​ទាក់ទង

២-​បុព្វហេតុ​ជីវសាស្ដ្រ ៖ បុព្វហេតុ​ជីវសាស្ដ្រ​មួយ​ចំនួន​ដែល​អាច​នឹង​ធ្វើ​ឱ្យ​ឆាប់​ចេញ​ទឹកកាម​រួម​មាន ៖

-​កម្រិត​អ័រម៉ូន​មិន​ប្រក្រតី

-​កម្រិត​សារធាតុ​គីមី​របស់​ខួរក្បាល​មានឈ្មោះ​ថា Neurotransmitters មិន​ប្រក្រតី​។

-​សកម្មភាព​ប្រតិកម្ម​តប​របស់​ប្រព័ន្ធ​បញ្ចេញ​ទឹកកាម​ខុស​ប្លែក​ពី​ធម្មតា ។

-​មាន​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ ។

-​ការ​រលាក និង​ការ​ឆ្លង​មេរោគ​ក្នុង​ប្រូ​ស្ដា​ត ឬ​បង្ហូរ​នោម ។

-​ការ​ខូច​ប្រព័ន្ធ​សរសៃប្រសាទ បណ្ដាល​មក​ពី​ការ​វះកាត់ ។

II-​កត្ដា​ប្រឈម ៖ មាន​កត្ដា​ប្រឈម​សំខាន់​ៗ​មួយ​ចំនួន​ដែល​ញ៉ាំង​ឱ្យ​បុរស​ឆាប់​ចេញ​ទឹកកាម​ក្នុង​នោះ​រួម​មាន ៖

-​លិង្គ​ខ្សោយ ៖ ប្រសិនបើ​អ្នក​ម្ដងម្កាល​មាន​បញ្ហា​ពិបាក​រក្សា​លិង្គ​ឱ្យ​រឹង​បាន​យូរ​នោះ​អត្រា​ប្រឈម​នឹង​ការ​ឆាប់​ចេញ​ទឹកកាម​កើនឡើង​ខ្ពស់ ។

-​មាន​បញ្ហា​សុខភាព ៖ បុរស​មាន​សុខភាព​មិន​បរិបូរណ៍ តួយ៉ាង​ដូច​ជា មាន​បញ្ហា​បេះដូង គឺ​មិន​អំណោយផល​ក្នុង​ការ​រួម​ភេទ​ឡើយ ។

-​ភាព​ធុញថប់ និង​តានតឹង​ក្នុង​អារម្មណ៍៖ វា​ដើរតួ​នាទី​សំខាន់ បណ្ដាល​ឱ្យ​ទឹកកាម​ឆាប់​ចេញ​។

-​ការ​ប្រើ​ឱសថ​ព្យាបាល​ណាមួយ មាន​ពេល​ខ្លះ​ឱសថ​មួយ​ចំនួន​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សកម្មភាព​បញ្ជូន​សារធាតុ​គីមី​នៅ​ក្នុង​ខួរក្បាល ដែល​ប្រការ​នេះ​នឹង​ធ្វើ​ឱ្យ​បុរស​ឆាប់​ចេញ​ទឹកកាម​អំឡុង​ពេល​រួម​ភេទ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter