. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
សំដិល​ខ្លួន​ក្រោម​កម្ដៅថ្ងៃ​អាច​កាត់​បន្ថយ​ហានិភ័យ​គាំងបេះដូង
May 22, 2016 (13:46:34) [ 1280 ]
 
 
ដំបូន្មាន​ពី​ក្រុម​អ្នកជំនាញ​ដែល​ឱ្យ​មនុស្ស​ទូទៅ​គួរ​ជៀសវាង​កម្ដៅថ្ងៃ​បាន​ក្លាយជា​ការ​មន្ទិល​សង្ស័យ​ក្រោយ​ពី​ការ​សិក្សា​មួយ​បញ្ជាក់​ថា ការ​សំដិល​ខ្លួន​ក្រោម​ពន្លឺ​ថ្ងៃ​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព ។

បើ​ទោះជា​មានការ​ជាប់​ពាក់ព័ន្ធ​គ្នា​ជាមួយ​មហារីក​ស្បែក​ក្តី តែ​ក្រុម​អ្នក​ស្រាវជ្រាវ​លើក​នេះ​រក​ឃើញ​ថា ការ​ឱ្យ​ខ្លួនប្រាណ​ប៉ះ​នឹង​ពន្លឺ​ថ្ងៃ​ទំនងជា​អាច​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​គាំងបេះដូង​និង​ការ​ស្លាប់​មុន​អាយុ​បាន ។

ក្រោយ​ពី​ការ​វិភាគ​ទៅ​លើ​កំណត់​ត្រា​សុខភាព​របស់​មនុស្ស​វ័យ​៤០​ឆ្នាំ​ឡើង​ទៅ​ជាង​៤​លាន​នាក់ ក្រុម​អ្នក​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ University of Copenhagen ប្រទេស​ដា​ណឺ​ម៉ា​ករក​ឃើញ​ថា អ្នក​ដែល​ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​តិច​ជាង​៤​ភាគរយ​ធៀប​នឹង​ក្រុម​ដែល​មិនសូវ​ត្រូវ​កម្ដៅថ្ងៃ ខណៈ​អត្រា​ប្រឈម​នឹង​ការ​ស្លាប់​ទាំង​វ័យក្មេង​មាន​ប្រហែលជា​ពាក់កណ្តាល​ប៉ុណ្ណោះ​។ មួយវិញទៀត អ្នក​ដែល​ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន ឆ្អឹង​របស់​គេ​មាន​ភាពរឹងមាំ​ខ្លាំង ។

សរសេរ​នៅ​ក្នុង​របាយការណ៍​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ International Journal of Epidemiology ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា ៖ «​ទិន្នន័យ​ជា​ទូទៅ​បាន​បង្ហាញ​ដោយ​ត្រង់​ថា ការ​សំដិល​ខ្លួន​ក្រោម​ពន្លឺ​ថ្ងៃ​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព ។ ហេតុ​ដូច្នេះ ដំបូន្មាន​ពី​ក្រុម​អ្នកជំនាញ​ដែល​ឱ្យ​មនុស្ស​ទូទៅ​គួរ​ជៀសវាង​កម្ដៅថ្ងៃ​អាច​ក្លាយជា​ការ​មន្ទិល​សង្ស័យ​» ។

យ៉ាងណា​ក៏​ដោយ សម្រាប់​អ្នកជំនាញ​អង់គ្លេស​បាន​សង្កត់ធ្ងន់​ថា មហារីក​ស្បែក​បណ្តាល​មក​ពី​កាំរស្មី​យូ​វី​ពិតជា​មាន​សភាព​ធំធេង​។ វេជ្ជបណ្ឌិត Claire Knight មក​ពី​មូលនិធិ​ស្រាវជ្រាវ​មហារីក​ចក្រភព​អង់គ្លេស​បាន​ថ្លែង​ថា​៖ «​ការ​ប៉ះ​ត្រូវ​កាំរស្មី​យូ​វី​របស់​ព្រះអាទិត្យ​គឺជា​មូលហេតុ​ចម្បង​របស់​មហារីក​ស្បែក ។ យើង​ទាំងអស់​គ្នា​ពិតជា​ត្រូវការ​ជា​ចាំបាច់​នូវ​ពន្លឺព្រះអាទិត្យ​ដើម្បី​ផលិត​វីតាមីន D ដែល​ជា​តម្រូវការ​ជីវិត​ជា​ពិសេស​ជួយ​ឱ្យ​ឆ្អឹង​រឹង​មាំ ។ ប៉ុន្តែ គន្លឹះ​សំខាន់​គឺ​ទទួល​ពន្លឺ​ថ្ងៃ​ដោយ​សុវត្ថិភាព​មិន​បណ្តាល​ឱ្យ​ស្បែក​រលាក​ជាំ​»៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter