. . . . . .
.
ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤

.
ពន្លឺ​ថ្ងៃ​ជួយ​ឱ្យ​ល្អ​ប្រសើរ ​សមត្ថភាព​ផ្តល់​កំណើត​ និង​កាត់​បន្ថយ​មហារីក​ដោះ
April 11, 2016 (12:14:55) [ 1305 ]
 
 
ការ​រក​ឃើញ​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Medical University of Graz របស់​ប្រទេស​អូ​ទ្រី​ស​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ European Journal of Endocrinology បាន​បង្ហាញ​ថា គូ​ស្វាមីភរិយា​ដែល​ចង់បាន​កូន​គួរតែ​សម្រាកលំហែរ​កាយ​ក្រោម​ពន្លឺ​ថ្ងៃ​ឱ្យ​ច្រើន ។

ការ​សិក្សា​ពិសោធ​លើ​មនុស្ស​ប្រមាណ​ជា​២៣០០​នាក់​រក​ឃើញ​ថា ពន្លឺ​ថ្ងៃ​ជួយ​ជំ​រុ​ុ​ញ​សមត្ថភាព​ផ្តល់​កំណើត​ទាំង​បុរស​និង​ស្ត្រី​តាម​រយៈ​ការ​បង្កើន​កម្រិត​វីតាមីន​D ។

តាម​ក្រុម​អ្នក​ស្រាវជ្រាវ វីតាមីន D ដែល​គេ​ស្គាល់​ថា​ជា​វីតាមីន​កើត​ដោយ​ពន្លឺ​ថ្ងៃ​គឺជា​គន្លឹះ​ដ៏​សំខាន់​មួយ​ជួយ​ធ្វើ​ឱ្យ​មាន​តុល្យភាព​អ័រម៉ូន​ភេទ​របស់​មនុស្ស​ស្រី និង​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ទាំង​គុណភាព​និង​បរិមាណ​ទឹកកាម​របស់​បុរស ។

របកគំហើញ​វេជ្ជសាស្ត្រ​នៅ​ពេល​នេះ​មាន​ន័យ​ថា គូ​ស្វាមីភរិយា​មួយ​ចំនួន​អាច​នឹង​មិន​ចាំបាច់​ស្វែងរក​ការ​ព្យាបាល​ជំងឺ​គ្មាន​កូន​នោះ​ទេ ។ ជំនួស​មក​វិញ ពួក​គេ​អាច​ចំណាយពេល​នៅ​ក្រោម​ពន្លឺ​ថ្ងៃជា​ការ​ល្អ​ជាង ។ ចំពោះ​ស្ត្រី វីតាមីន D អាច​ជួយ​បង្កើន​កម្រិត​អ័រម៉ូន​ភេទ progesterone ដល់​១៣% ខណៈ​អ័រម៉ូន​ភេទ​oestrogen ដល់​២១% ។ បន្ថែម​ពីលើ​នេះ​ទៀត វា​ជួយ​ធ្វើ​ឱ្យ​រៀបរយ​និង​ទៀងទាត់​នូវ​ដំណើរ​រដូវ​ក៏​ដូច​ជា​ធ្វើ​ឱ្យ​មានការ​ចាប់កំណើត ។

ចំពោះ​បុរស​វិញ វីតាមីន D បាន​មក​ពី​ពន្លឺ​ថ្ងៃ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ប្រកបដោយ​សុខភាព​នូវ​គ្រាប់ (Nucleus) ទឹកកាម​នីមួយ​ៗ ។ លើស​ពី​នេះ​ទៀត​វា​ក៏​ជួយ​បង្កើន​កម្រិត​អ័រម៉ូន​ភេទ​ឈ្មោល testosterone, ធ្វើ​ឱ្យ​ល្អ​ប្រសើរ​កាម​តម្រេក​របស់​បុរស​ផង​ដែរ ។

បើ​ទោះ​ណា​វីតាមីន D អាច​ទទួល​បាន​តាម​រយៈ​ការ​ទទួលទាន​ត្រី​សម្បូរ​ខ្លាញ់ ស៊ុត និង​ថ្លើម​សត្វ​ក៏​ដោយ តែ​មាន​បរិមាណ​តិចតួច​ប៉ុណ្ណោះ​។ ប្រមាណ​ជា​៨០​ភាគរយ​នៃ​វីតាមីន D ដែល​រាង​កាយ​មាន​គឺ​បាន​មក​ពី​ពន្លឺ​ថ្ងៃ​ដែល​ស្រូប​ដោយ​ស្បែក ។

លោក​ស្ត្រី​វេជ្ជបណ្ឌិត Elisabeth Lerchbaum សាស្ត្រាចារ្យ​ដឹកនាំ​ការ​ស្រាវជ្រាវ​បាន​សង្កត់ធ្ងន់​ថា បើ​ទោះជា​ថា ពន្លឺ​ថ្ងៃ​មាន​សមត្ថភាព​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​នូវ​ការ​បង្ក​កំណើត ប៉ុន្តែ​បណ្តា​គូ​ស្វាមីភរិយា​ទាំងឡាយ​មិន​ត្រូវ​ស្ថិត​ក្រោម​ពន្លឺ​ថ្ងៃ​ច្រើន​ម៉ោង​នោះ​ដែរ ដ្បិត​វា​អាច​នឹង​ធ្វើ​ឱ្យ​កើត​មហារីក​ស្បែក ។ លោកស្រី​បន្ត​ថា​៖ «​គេ​អាច​ចំណាយពេល​សំដិល​ខ្លួន​ឱ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​ឬ​ក៏​លេប​វីតាមីន D មួយ​ណា​ក៏​បាន​ដែល​គេ​យល់​ថា​មាន​សុវត្ថិភាព​និង​ចំណាយ​អស់ប្រាក់​តិច​» ។

ដោយឡែក តាម​ការ​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​កា​ណា​ដា​បាន​បង្ហាញ​ថា ស្ត្រី​ដែល​ចំណាយពេល​៣​ម៉ោង​ក្នុង​១​ថ្ងៃ​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​អាច​ជួយ​កាត់​បន្ថយ​អត្រា​ប្រឈម​នឹង​ជំងឺមហារីក​ដោះ​បាន​ដល់​ទៅ​៥០​ភាគរយ ។

ការ​ធ្វើតេស្ត​នៅ​ក្នុង​មន្ទីរពិសោធន៍​បង្ហាញ​ថា បណ្តា​កោសិកា​ដោះ​មាន​សមត្ថភាព​បំ​លែង​វីតាមីន D ឱ្យទៅ​ជា​អ័រម៉ូន​មួយ​ប្រភេទ​ដែល​អាច​ប្រឆាំង​ជំងឺមហារីក​បាន ។ ការ​ប្រៀបធៀប​ជន​រង​គ្រោះ​ដោយ​ជំងឺមហារីក​ដោះ​៣១០១​នាក់​ជាមួយនឹង​បណ្តា​ស្ត្រី​ដែល​មាន​សុខភាព​ល្អ​៣៤៧១​នាក់ បាន​បង្ហាញ​ថា បណ្តា​ស្ត្រី​ដែល​បាន​ត្រូវ​កាំរស្មី​យូ​វី​របស់​ព្រះអាទិត្យ​យ៉ាងតិច​២១​ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍​កាល​វ័យ​ជំទង់ ប្រឈម​នឹង​ជំងឺមហារីក​ដោះ​តែ​២៩%​ប៉ុណ្ណោះ​ធៀប​ទៅ​នឹង​អ្នក​ដែល​ប៉ះ​ជាមួយ​ពន្លឺ​ថ្ងៃ​តិច​ជាង​១​ម៉ោង​ក្នុង​១​ថ្ងៃ ។ សម្រាប់​បណ្តា​ស្ត្រី​ដែល​បាន​ចំណាយពេល​ច្រើន​ត្រូវ​ពន្លឺ​ថ្ងៃ​ក្នុង​វ័យ​៤០​និង​៥០​ឆ្នាំ អត្រា​ប្រឈម​ធ្លាក់​ចុះ​២៦% ។

ចំពោះ​បុរស​វិញ គេ​បាន​រក​ឃើញ​ថា អ្នក​ដែល​ប៉ះ​ត្រូវ​ពន្លឺ​ថ្ងៃ​ញឹកញាប់​ប្រឈម​តិច​បំផុត​នឹង​ជំងឺ​គាំងបេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 303 នាក់
  Flag Counter
Flag Counter