. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ទទួលទាន​អាហារ ​ធម្មជាតិ​១០​មុខ ​ជួយ​ឱ្យ​ថ្លើម​ មាន​សុខភាព​ល្អ
April 11, 2016 (12:09:58) [ 1290 ]
 
 
សារសំខាន់​នៃ​ការ​ថែរក្សា​សុខភាព​ថ្លើម​ជា​រឿយ​ៗ​ត្រូវ​បាន​គេ​សឹងតែ​បំភ្លេច​ចោល​ទៅ​ហើយ​ក្នុង​ពេល​ដែល​ជីវិត​កំពុង​មមាញឹក​ដោយ​ការងារ​។ ទោះជា​យ៉ាងនេះ​ក្តី យើង​សូម​ណែនាំ​នូវ​អាហារ​ពី​ធម្មជាតិ​ចំនួន​១០​មុខ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ថ្លើម ៖

១-​មើម​ខ្ទឹមស ៖ ខ្ទឹម​១​ក្លែប​មាន​កម្លាំង​គ្រប់គ្រាន់​ជួយ​ការពារ​ថ្លើម​តាម​រយៈ​ការ​ធ្វើ​ឱ្យ​អង់​ហ្ស៊ី​ម​ថ្លើម​មាន​សកម្មភាព ។ អង់​ហ្ស៊ី​ម​នេះ​មាន​នាទី​ស្រូប​យក​សារធាតុចិញ្ចឹម​និង​បញ្ចេញ​ចោល​សារធាតុពុល​របស់​រាង​កាយ ។ ខ្ទឹមស​ត្រូវ​គេ​ដឹង​ថា សម្បូរ​ទៅ​ដោយ Allicin និង Selenium ដែល​ជា​សមាសធាតុ​មាន​នាទី​សំខាន់​ជួយ​រក្សា​មុខងារ​ថ្លើម ។

២-​ផ្លែ​ទំពាំងបាយជូរ ៖ វីតាមីន C ដ៏​សម្បូរ​បែប​នៅ​ក្នុង​ទំពាំងបាយជូរ​គឺជា​អត្ថប្រយោជន៍​យ៉ាង​លើសលប់​ជួយ​ការពារ​ថ្លើម​ពី​ការ​ប៉ះពាល់​ដោយ​ការ​សឹក​រេចរឹល ។ វា​មិន​ត្រឹមតែ​ជួយ​ជំរុញ​ការ​ផលិត​វត្ថុ​ធាតុ​បន្សាប​ជាតិពុល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​នូវ​មុខងារ​សរីរាង្គ​ទៀត​ផង ។

៣-​ពពួក​បន្លែ​មើម ៖ វត្តមាន​សារធាតុ Flavonoids នៅ​ក្នុង​ពពួក​បន្លែ​មើម​ដូច​ជា ការ៉ុត ដំឡូងបារាំង និង​ឆៃថាវ​ក្រហម​មាន​អត្ថ​ប្រ​យោធ​ន៍​ដ៏​លើសលប់​ជួយ​បណ្តុះ​កោសិកា​មុខងារ​ក្នុង​ថ្លើម ។ និយាយ​ជា​រួម ការ​ទទួលទាន​ប្រចាំ​ថ្ងៃ​ពពួក​បន្លែ​មើម​នឹង​ជួយ​ធានា​ឱ្យ​ថ្លើម​បំពេញ​មុខងារ​បាន​ល្អ ។

៤-​ពពួក​បន្លែ​ស្លឹក​ពណ៌​បៃតង ៖ បន្លែ​ស្លឹក​ពណ៌​បៃតង​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អាហារ​ល្អ​បំផុត​ជួយ​សម្អាត​សារធាតុពុល​ក្នុង​ថ្លើម ។ សមាសធាតុ Chlorophyll មាន​នាទី​ស្រូប​យក​សារធាតុ​អាក្រក់​ពី​រាង​កាយ​និង​បន្សាប​ប្រសិទ្ធភាព​គីមី​ពុល ។ ពពួក​បន្លែ​ដូច​ជា ម្រះ ស្ពៃ​ស្លឹក​ម្យ៉ាង (Spinach) និង​ស្ពៃក្តោប​មាន​អត្ថប្រយោជន៍​យ៉ាង​លើសលប់ ។

៥-​តែ​បៃតង ៖ វា​មាន​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម​ដ៏​ខ្លាំងក្លា​បំផុត​ឈ្មោះ Catechins​។ សមាសធាតុ​នេះ​មាន​នាទី​កម្ចាត់​រ៉ា​ឌី​កាល់​សេរី​ក្នុង​ថ្លើម​ព្រមទាំង​សម្អាត​ជាតិពុល​បាន​រហ័ស​ទៀត​ផង ។

៦-​ផ្លែ​ប៊័រ ៖ ផ្លែ​ឈើ​នេះ​សម្បូរ​ទៅ​ដោយ​សមាសធាតុ Glutathione និង​អាស៊ី​ដ​ខ្លាញ់ monounsaturated fats ដែល​វា​មិន​ត្រឹមតែ​ជួយ​ជំរុញ​ដំណើរការ​សម្អាត​ថ្លើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​បង្កើត​ជាលិកា និង​កោសិកា​ថ្មី​ផង​ដែរ ។

៧-​ផ្លែ​ប៉ោម ៖ ទទួលទាន​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​នឹង​ធ្វើ​ឱ្យ​ថ្លើម​មាន​សុខភាព​ល្អ ។

៨-​ប្រេង​អូ​លីវ ៖ ការ​ប្រើប្រាស់​ក្នុង​កម្រិត​មធ្យម​នឹង​ផ្តល់​នូវ​មូលដ្ឋាន​គ្រឹះ​លីពីត​ដ៏​ល្អ​សម្រាប់​ថ្លើម​ក្នុង​ការ​ស្រូប​យក​សារធាតុពុល​ពី​រាង​កាយ ហើយ​ដែល​បញ្ហា​នេះ​នឹង​ជួយ​កាត់​បន្ថយ​សារធាតុពុល​ធ្វើ​ឱ្យ​ថ្លើម​បំពេញ​មុខងារ​កាន់តែ​ល្អ​ប្រសើរ​ក្នុង​រយៈពេល​វែង ។

៩-​គ្រាប់​ធញ្ញជាតិ ៖ សម្បូរ​ទៅ​ដោយ​វីតាមីន B-complex គ្រាប់​ធញ្ញជាតិ​បាន​ជួយ​ជំរុញ​សមត្ថភាព​ថ្លើម​ក្នុង​ការ​រំលាយ​ជាតិ​ខ្លាញ់​និង​ជាលិកា​ដែល​ធ្វើ​ឱ្យ​ស្ទះ ។ អង្ករសម្រូប​មាន​ប្រយោជន៍​យ៉ាង​លើសលប់​សម្រាប់​ថ្លើម ។

១០-​ខាត់ណា​ខៀវ ៖ ផ្កា​ស្ពៃ​ប្រភេទ​នេះ​សម្បូរ​ទៅ​ដោយ glucosinolates ដែល​ជួយ​លើ​ការ​ផលិតកម្ម​អង់​ហ្ស៊ី​ម ។ អង់​ហ្ស៊ី​ម​ទាំងនេះ​មាន​នាទី​លាង​សម្អាត​ជាតិពុល និង carcinogens ពី​រាង​កាយ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter