. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
តើ​ស្ត្រី​ប្រឈម​នឹង​ផល​រំខាន​អ្វីខ្លះ​បន្ទាប់​ពី​ដាក់​កង​ក្នុង​ស្បូន​រួច?
March 15, 2016 (14:03:46) [ 1273 ]
 
 
ស្ត្រី​ដែល​បាន​ដាក់​កង​ក្នុង​ស្បូន​គឺ​អាច​ការពារ​កុំ​ឲ្យ​មាន​ផ្ទៃពោះ​បាន​មុន​ការ​គ្រោងទុក ដែល​ការ​ដាក់​កង​ក្នុង​ស្បូន​នេះ​ដាក់​ម្តង​អាច​ការពារ​មិន​ឱ្យ​មាន​ផ្ទៃពោះ​រហូត​ដល់​១០​ឆ្នាំ តែ​អាច​ដោះ​កង​ចេញ​វិញ​បាន​គ្រប់ពេលវេលា​បើសិនជា​គូ​សា្វ​មី​ភរិយា​មាន​គម្រោង​ចង់បាន​កូន​ក្នុង​វេលា​ដ៏​សម​ស្រប​ណាមួយ ។ ជា​ទូទៅ​ស្ត្រី​ភាគច្រើន​បន្ទាប់​ពី​ដាក់​កង​ក្នុង​ស្បួ​ន​រួច​ហើយ ពុំ​មាន​ផល​រំខាន​អ្វី​ទេ តែ​ក៏​មាន​ស្ត្រី​មួយ​ចំនួន​ក៏​អាច​មាន​ផល​រំខាន​តិចតួច​ដែរ​ដូច​ជា​៖
-​អាច​មាន​អាការ​ឈឺ​ផ្នែក​ខាងក្រោម​ក្បាលពោះ​ឬ​ឈឺចង្កេះ​បន្តិចបន្តួច​ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃក្រោយ​ការ​ដាក់​កង​រួច ។
-​ធ្លាក់ឈាម​តិចតួច​នៅ​ចន្លោះ​រដូវ​ក្នុង​ពេល​១​ទៅ​២​ស​ប្តា​ហ៍​ក្រោយ​ការ​ដាក់​កង ។

ក្នុង​ករណី​នេះ​ស្ត្រី​អាច​ច្រក​ទឹក​ក្តៅ​ចូល​ក្នុង​ដប រួច​យក​មក​ស្អំ​នៅ​លើ​បរិវេណ​ពោះ ឬ​អាច​ប្រើ​ថ្នាំ​មួយ​ចំនួន​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ នោះ​អាច​នឹង​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​បាន​មួយ​ផ្នែក​ដែរ ហើយ​ផល​រំខាន​ទាំងនេះ​អាច​នឹង​បាត់​ទៅ​វិញ​នៅ​ខែ​បន្ទាប់​។ យ៉ាងណាមិញ​ក៏​នៅ​មាន​កត្តា​មួយ​ចំនួន​ទៀត ដែល​តម្រូវ​ឲ្យ​ស្ត្រី​ត្រូវ​តែ​ប្រញាប់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់ បន្ទាប់​ពី​មាន​សញ្ញា​មួយ​ចំនួន​ក្រោយ​ពី​ការ​ដាក់​កង​រួច​ដូច​ជា​៖
-​បាត់​រដូវ
-​ស្ទាប​ប៉ះ​ក្បាល​កង
-​ឈឺពោះ​ផ្នែក​ខាងក្រោម​ខ្លាំង
-​ធ្លាក់ស​មិនធម្មតា
-​មាន​អារម្មណ៍​ដូច​ជា​គ្រុនក្តៅ រងា
-​បាត់​ខ្យែ​កង ខ្សែ​កង​ខ្លី ឬ​វែង​ខុស​ពី​ធម្មតា​ជាដើម ។

ចំណាំ ៖ ក្រោយ​ពី​ការ​ដាក់​កង​រួច ស្ត្រី​គួរតែ​ធ្វើការ​ពិនិត្យ​កង​ដោយ​ខ្លួនឯង​រៀង​រាល់​ខែ​បន្ទាប់​ពី​អស់​រដូវ​ដោយ​របៀប​ពិនិត្យ​នេះ​មាន​ដូច​ជា​៖
-​ដំបូង​ត្រូវ​លាងដៃ​ឲ្យ​បាន​ស្អាត
-​អង្គុយ​ចោងហោង
-​ប្រើ​ចង្អុលដៃ ឬ​ម្រាមដៃ​កណ្តាល​លូក​ចូល​ក្នុង​ទ្វារមាស​រហូត​ប៉ះ​មាត់ស្បូន និង​ត្រូវ​ស្ទាប​រក​ខ្សែ​កង​(​នៅ​ពេល​ប៉ះ​ខ្សែ​កង​ស្ត្រី​មិន​គួរ​សាកល្បង​ទាញ​នោះ​ទេ​) ។
-​ត្រូវ​ត្រឡប់​មក​ជួប​ជាមួយ​គ្រូពេទ្យ​តាម​ការ​ណាត់​ឲ្យ​បាន​ទៀងទាត់ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 8 នាក់
  Flag Counter
Flag Counter