. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

.
វះកាត់​បញ្ចុះទម្ងន់​ អាច​កាត់​បន្ថយ​ហានិភ័យ ​ជំងឺ​ទឹកនោមផ្អែម
March 15, 2016 (14:00:32) [ 1348 ]
 
 
ការ​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​វេជ្ជសាស្ត្រ​របស់​អង់គ្លេស​ឈ្មោះ The Lancet Diabetes& Endocrinology បាន​អះអាង​ថា ការ​វះកាត់​បញ្ចុះទម្ងន់​ខ្លួន​អាច​ជួយ​ឱ្យ​បុគ្គល​ធាត់​ៗ​កាត់​បន្ថយ​គ្រោះ​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២ ​បាន​ប្រហែលជា​៨០​ភាគរយ ។ លើស​ទម្ងន់​ខ្លួន​ឬ​រាង​កាយ​មាន​សភាព​ធាត់​ខ្លាំង គឺជា​កត្តា​ហានិភ័យ​ចម្បង​នៃ​ជំងឺ​ទឹកនោម​ផ្អែ​ល​ប្រភេទ​-២ ។

ប្រើប្រាស់​កំណត់​ត្រា​សុខភាព​ពី Clinical Practice Research Datalink នៃ​ចក្រភព​អង់គ្លេស ពួក​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ King's College London​បាន​វាយតម្លៃ​ពី​ប្រសិទ្ធភាព​នៃ​និ​តិ​វិធី​បញ្ចុះទម្ងន់​បណ្តោះអាសន្ន​ដោយ​ការ​វះកាត់​ទៅ​លើ​ការ​អភិវឌ្ឍ​របស់​ជំងឺ​ទឹកនោមផ្អែម ។

រយៈពេល​១២​ឆ្នាំ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​ឃើញ​មាន មនុស្ស​ធំ​ដែល​ធាត់​ជ្រុល​២១៦៧​នាក់​បាន​វះកាត់​បញ្ចុះទម្ងន់​ខ្លួន​មួយ​លើក​ក្នុង​ចំណោម​ការ​វះកាត់​របស់​ពួក​គេ​៣​លើក ។

អំឡុង​ពេល​ពិសោធ អ្នក​ស្រាវជ្រាវ​បាន​កត់ត្រា​ឃើញ​មាន​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​៣៨​នាក់ ក្នុង​ចំណោម​អ្នក​ដែល​វះកាត់​បញ្ចុះទម្ងន់​។ ប្រៀបធៀប​ទៅ​នឹង​ក្រុម​១៧៧​នាក់​ផ្សេង​ទៀត គឺថា អត្រា​កើត​ជំងឺ​ទឹកនោមផ្អែម​របស់​ក្រុម​វះកាត់​បញ្ចុះទម្ងន់​ត្រូវ​បាន​កាត់​បន្ថយ​ប្រមាណ​ជា ៨០​ភាគរយ បើ​ទោះជា​បូក​បញ្ចូល​កត្តា​ហានិភ័យ​សំខាន់​ៗ​មួយ​ចំនួន​មាន​ដូច​ជា លើស​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល លើសឈាម​និង​ជក់បារី​ក​ជាដើម ។

វេជ្ជបណ្ឌិត Jacques Himpens មក​ពី​សាកលវិទ្យាល័យ​មន្ទីរពេទ្យ Saint Pierre ក្រុង​ព្រុ​ច​សែ​ល​ថ្លែង​ថា​៖ «​ថ្វីបើ​លទ្ធផល​លើក​នេះ​បាន​ជួយ​ឱ្យ​យើង​បោះ​ជំហាន​កាន់តែ​កៀក​នឹង​វិធីសាស្ត្រ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​ដោយ​ការ​វះកាត់​ក្តី ប៉ុន្តែ​មាន​សំណួរ​ជា​ច្រើន​ដែល​យើង​នៅ​ពុំ​ទាន់​ឆ្លើយ​បាន ។ ដូច្នេះ យើង​ត្រូវ​រក​ភស្តុ​តាង​បន្ថែម​ទៀត​មក​បញ្ជាក់​នូវ​ការ​ពិត​» ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter