. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
ធាត់​លើស​ទម្ងន់​ក្នុង​វ័យ​កុមារ​ប្រឈម​នឹង​ជំងឺថ្លើម បេះដូង និង​លើសឈាម
March 15, 2016 (13:58:50) [ 1265 ]
 
 
ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ កាលី​ហ្វ័​រ​នី​ញ៉ាស​ហ​រដ្ឋ​អា​មេ​រិ​កបាន​ព្រមាន​ថា សភាព​ធាត់​ខ្លាំង អាច​បណ្តាល​ឱ្យ​ក្មេង​ប្រឈម​ខ្ពស់​នឹង​ជំងឺ​មួយ​ចំនួន​ទៅ​ថ្ងៃ​មុខ​ក្នុង​នោះ​មាន​ដូច​ជា លើសឈាម ជំងឺ​បេះដូង និង​ជំងឺថ្លើម​ជាដើម ។

ការ​ពិនិត្យ​តាមដាន​លើ​ក្មេង​អាយុ​ពី​២​ឆ្នាំទៅ​១៧​ឆ្នាំ​ចំនួន​៥​រយ​នាក់​រយៈពេល​៤៨​ស​ប្តា​ហ៍​បាន​បង្ហាញ​ថា ក្រុម​ដែល​មាន​រាង​កាយ​ធាត់​ខ្លាំង​១០​ភាគរយ​ប្រឈម​នឹង​ការ​លើសឈាម​ខណៈ​ក្រុម​មាន​រាង​កាយ​ធម្មតា អត្រា​ប្រឈម​មាន​ពី​២-៥​ភាគរយ ។ ដោយឡែក ចំពោះ​អត្រា​ប្រឈម​នឹង​បញ្ហា​ខ្លាញ់​ក្នុង​ថ្លើម​និង​បេះដូង​វិញ ក្រុម​ក្មេង​ធាត់​ខ្លាំង​គឺ​មាន​ពី​២០-៣០​ភាគរយ ។

សមាជិក​ក្រុម​ស្រាវជ្រាវ វេជ្ជបណ្ឌិត Jeffrey Schwimmer បាន​ថ្លែង​ថា ជា​លទ្ធផល​នៃ​ការ​សិក្សា​លើក​នេះ យើង​សូម​ផ្តល់​ជា​អនុសាសន៍​ថា ការ​វាយតម្លៃ​ការ​តាមដាន​និង​ពិនិត្យ​ពី​ការ​លើសឈាម​គួរ​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​នាម​ជា សមាសភាព​ពេញលេញ​នៃ​ចំណាត់ការ​ព្យាបាល​ក្មេង​ដែល​កើត​ជំងឺ​ខ្លាញ់​ក្នុង​ថ្លើម ជា​ពិសេស​ពួក​គេ​ទាំងនេះ​ប្រឈម​ខ្ពស់​បំផុត​នឹង​ជំងឺ​ដាច់​សរសៃឈាម​ក៏​ដូច​ជា គាំងបេះដូង ។ លើសឈាម​គឺជា​ហេតុ​បង្ក​ចម្បង​នៃ​អត្រា​ស្លាប់​និង​ពិការ​ភាព​ដែល​អាច​បញ្ចៀស​បាន ។ ស្រប​ពេល​ជាមួយនឹង​ហានិភ័យ​ជំងឺ​បេះដូង​កើនឡើង យើង​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ក្រុម​ក្មេង​ដែល​កើត​ជំងឺ​ខ្លាញ់​ក្នុង​ថ្លើម​នឹង​លើសឈាម​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ឪពុក​ម្តាយ​ក៏​ដូច​ជា​វេជ្ជបណ្ឌិត​ចាំបាច់​ត្រូវ​យល់​ដឹង​ពី​ហានិភ័យ​សុខភាព​របស់​ក្មេង​ដែល​កើត​ជំងឺ​ខ្លាញ់​ក្នុង​ថ្លើម (NAFLD) ។ ខណៈ​បញ្ហា​លើសឈាម​ដែល​កើត​មាន​នោះ ការ​ព្យាបាល​ត្រូវធ្វើ​ជា​បន្ទាន់​ផង​ដែរ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter