. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
ក្រុម​មនុស្ស​ដែល​មាន​សុខភាព ​មិន​អំណោយផល ​ប្រឈម​ខ្លាំង​បំផុត ​នឹង​វីរុស​ H1N1
February 28, 2016 (15:23:16) [ 1383 ]
 
 
ថ្វីបើ​ជំងឺ​នេះ​ធ្លាប់​មានការ​ផ្ទុះ​ឡើង​កាលពី​ឆ្នាំ​២០០៩ និង​មាន​សភាព​ស្ងប់ស្ងាត់​ទៅ​វិញ​នៅ​ក្នុង​ឆ្នាំ​២០១២​ក៏​ពិតមែន តែ​ថ្មី​ៗ​នេះ​បន្ទាប់​ពី​មានការ​បាត់បង់​ជីវិត​របស់​លោក​ឃុន ណូ ដែល​ជា​បុគ្គលិក​បម្រើ​ការ​នៅ​ស្ថានីយទូរទស្សន៍ CTN និង MyTV ផ្នែក​កាមេរ៉ា​រួច​មក មហាជន​គ្រប់​រូប​សុទ្ធតែ​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​នេះ ពិសេស​បុគ្គលិក​ដែល​ធ្លាប់​បម្រើ​ការងារ​ជាមួយ​ជន​រង​គ្រោះ​កន្លង​មក ។

ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ា​ន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​សុខាភិបាល បាន​មាន​ប្រសាសន៍​ថា ចាប់តាំងពី​ឆ្នាំ​២០១២​មក ជំងឺ​នេះ​មិនសូវ​ជា​ឃើញ​កើត​មាន​ច្រើន​ដូច​ជា​ឆ្នាំ​២០០៩​ទេ ហើយ​មេរោគ​ផ្តាសាយ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជំងឺ​ផ្តាសាយធំ​ធម្មតា ដោយសារ​តែ​ប្រជាជន​យើង​ធ្លាប់​កើត​មាន​ជំងឺ​នេះ និង​មាន​ភាព​សុំា​នៅ​ក្នុង​ខ្លួន​ស្រាប់ ។ ប៉ុន្តែ​អ្វី​ដែល​ជា​គ្រោះថ្នាក់ និង​អ្នក​ដែល​មាន​បញ្ហា​ប្រឈម​ខ្លាំង បើសិនជា​មិន​បាន​ធ្វើការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា​ទេ​នោះ អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន​គ្រប់ពេលវេលា ដោយ​អ្នក​ប្រឈម​ទាំងនោះ​មាន​ដូច​ជា​៖

-​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ
-​ស្ត្រី​មាន​ផ្ទៃពោះ
-​មនុស្ស​ចាស់​ដែល​មាន​អាយុ​ចាប់ពី​៦៥​ឡើង​ទៅ
-​អ្នក​ដែល​មាន​សុខភាព​ខ្សោយ​ឬ​មាន​ជំងឺ​រ៉ាំរ៉ៃ
-​អ្នក​ដែល​មាន​ជំងឺ​សួត
-​ជំងឺ​បេះដូង
-​ជំងឺថ្លើម
-​ជំងឺ​ទឹកនោមផ្អែម ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា រាល់​អ្នកជំងឺ​ផ្តាសាយ​ទាំងអស់ ដែល​មាន​រោគ​សញ្ញា​លើស​ពី​៣​ថ្ងៃ និង​មាន​សភាព​ធ្ងន់​ទៅ​ៗ​គប្បី​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់ ដើម្បី​ទទួល​បានការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា ជា​ពិសេស​រាល់ពេល​ដែល​មាន​ជំងឺ​ផ្តាសាយ​មិន​គួរ​ប្រើប្រាស់​ថ្នាំ​ផ្សះ​នោះ​ទេ ព្រោះថ្នាំ​ផ្សះ​មិន​មាន​លទ្ធភាព​សម្លាប់​មេរោគ​ផ្តាសាយ​នេះ​បាន​ទេ បែរជា​ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​សុខភាព​ខ្សោយ និង​សុំា​ទៅ​នឹង​ថ្នាំ​ផ្សះ​ថែម​ទៀត​ផង ។ ជាង​នេះ​ទៅ​ទៀត នៅ​ពេល​កើត​ជំងឺ​នេះ ត្រូវ​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន ទទួលទាន​អាហារ​បំប៉ន ទទួលទាន​ឱសថ​បញ្ចុះ​កម្ដៅ គេង​ឲ្យ​បាន​ច្រើន និង​ធ្វើ​លំ​ហាត់ប្រាណ​ផង​ដែរ ។ ប្រជាពលរដ្ឋ​ទូទៅ​ដែល​មាន​សញ្ញា​មួយ​ចំនួន​ដូច​ជា​៖

-​គ្រុនក្តៅ​ចាប់ពី​៣៨​អង្សា​សេ​ឡើង​ទៅ
-​មាន​រោគ​សញ្ញា​ឈឺ​.​ក
-​ក្អក
-​ឈឺ​សាច់ដុំ
-​ឈឺសន្លាក់
-​មាន​អារម្មណ៍​ស្រាវ​ស្រាញ

គប្បី​ប្រុង​ប្រយ័ត្ន និង​ការពារ​ដោយ​ការ​ពាក់​ម៉ាស បើសិនជា​កណ្តាស ឬ​ក្អក គួរតែ​មាន​កន្សែង ឬ​ក្រដាស​ជូត​មាត់​មក​ខ្ទប់មាត់​ច្រមុះ និង​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ​ឲ្យ​បាន​ស្អាត​ជា​និច្ច ពិសេស​អ្នក​ដែល​ស្ថិត​ក្នុង​ក្រុម​ដែល​ងាយ​នឹង​មាន​គ្រោះ​ថ្នាំ​ដូចដែល​បាន​រៀបរាប់​ខាងលើ ។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០០៩ ករណី​ស្លាប់​ដោយសារ​ជំងឺ​ផ្តាសាយ H1N1 មាន​ចំនួន​៦​នាក់ និង​មាន​អ្នក​កើត​ជំងឺ​នេះ​ចំនួន​៦០០​នាក់​នៅ​ប្រទេស​កម្ពុជា រីឯ​នៅ​ទូ​ទាំង​ពិភពលោក​អ្នក​ដែល​ស្លាប់​ដោយសារ​ជំងឺ​នេះ​មាន​ចំនួន​ជាង​១​សែន​៨​ម៉ឺន​នាក់ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​មន្ទីរពិសោធន៍ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter