. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
យល់​ដឹង​ពី​ការ​ចម្លង​នៃ​វីរុស​ពងបែក​ដៃជើង​និង​ក្នុង​មាត់
February 26, 2016 (06:16:51) [ 1297 ]
 
 
ពងបែក​ដៃជើង និង​ក្នុង​មាត់​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយនឹង​វត្ថុ​រាវ​របស់​អ្នកជំងឺ ដែល​ការ​ចម្លង​នេះ​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​នៅ​ក្នុង​ស​ប្តា​ហ៍​ទី​១ ។ មេរោគ​នេះ​ឆ្លង​តាម​រយៈ​វត្ថុ​រាវ​មួយ​ចំនួន​ដូច​ជា​៖

-​ទឹកមាត់
-​កំហាក
-​សំបោរ
-​ទឹករងៃ​ដែល​ចេញពី​ពងបែក
-​លាមក​អ្នកជំងឺ​ជាដើម​។

បន្ទាប់​ពី​ជំងឺ​នេះ ត្រូវ​បាន​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ក្នុង​រយៈពេល​ពី​៣​ទៅ​៧​ថ្ងៃ រោគ​សញ្ញា​ដំបូង​នៃ​ជំងឺ​ពងបែក​ដៃជើង និង​ក្នុង​មាត់​ភាគច្រើន​គឺ​អាច​បណ្តាល​ឲ្យ​ក្តៅខ្លួន និង​ជា​ទូទៅ​មាន​រយៈពេល​ពី​២៤​ទៅ​៤៨​ម៉ោង​។ ជាង​នេះ​ទៅ​ទៀត​លោក​អ្នក​ក៏​អាច​សំគាល់​តាម​រយៈ​អាការ​មួយ​ចំនួន​ទៀត​ផង​ដែរ​ក្រៅពី​ក្តៅខ្លួន មាន​សញ្ញា​ដូច​ជា​៖

-​ទទួលទាន​មានការ​ថយ​ចុះ
-​អស់កម្លាំង
-​ឈឺបំពង់ក
-​មាន​ចំណុច​ពណ៌​ក្រហម​តូច​ៗ​ឬ​ចេ​ញេ​ជា​ពង​នៅ​លើ​បាតដៃ បាតជើង កំប៉េះគូទ និង​មាន​ដំបៅ​ក្នុង​មាត់​ជាដើម​។

ចំពោះ​អ្នកជំងឺ​មួយ​ចំនួន​ដែល​ការ​ឆ្លង​មាន​កម្រិត​ស្រាល អាច​មិន​មាន​រោគ​សញ្ញា​អ្វី​ទាំងអស់ ហើយ​ចំពោះ​អ្នកជំងឺ​មួយ​ចំនួន​តូច​ដែល​ឆ្លង​ជំងឺ​ធ្ងន់​ជា​ពិសេស​បង្ក​ឡើង​ដោយ​មេរោគ EV71 អាច​នឹង​មាន​រោគ​សញ្ញា​ប្រព័ន្ធ​ប្រសាទ​និង​ផ្លូវដង្ហើម ដែល​វិ​វ​ឌ្ឍ​ទៅ​ជា​ជំងឺ​ធ្ងន់ធ្ងរ ។

អ្នក​ដែល​ប្រឈម​នឹង​ជំងឺ​ពងបែក​ដៃជើង និង​ក្នុង​មាត់​ខ្លាំង​ជាងគេ​គឺ​កុមារ​ដែល​មាន​អាយុ​ក្រោម​១០​ឆ្នាំ​។ កុមារ​តូច​ៗ​ងាយ​នឹង​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ រីឯ​មនុស្ស​ពេញវ័យ​ក៏​អាច​កើត​មាន​ជំងឺ​នេះ​ផង​ដែរ ដូច្នេះ​មាន​តែ​ការ​រស់ នៅ​ប្រកបដោយ​អនាម័យ​ទេ ទើប​អាច​គេច ផុត​ពី​ការ​កើត​ជំងឺ​នេះ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter