. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
កាត់​ចុង​លិង្គ​មាន​ប្រសិទ្ធភាព​បន្ថយ​ហានិភ័យ​កើត​មហារីក​ប្រូ​ស្តា​ត​បុរស
February 09, 2016 (14:32:51) [ 1347 ]
 
 
តាម​ការ​ស្រាវជ្រាវ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​កា​ណា​ដា​បាន​រក​ឃើញ​ថា ការ​កាត់​ស្បែក​ចុង​លិង្គ​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺមហារីក​ប្រូ​ស្តា​តបុរ​សបាន​ដល់​ទៅ​៦០​ភាគរយ ។ ប្រសិទ្ធភាព​នេះ​នឹង​កាន់តែ​សុក្រឹត​បន្ថែម​ទៀត ប្រសិនជា​ការ​កាត់​ចុង​នោះ​ធ្វើ​ឡើង​ក្រោយ​អាយុ​៣៥​ឆ្នាំ ។

ការ​កាត់​ស្បែក​ចុង​លិង្គ​ត្រូវ​បាន​អនុវត្ត​ដោយ​យោង​លើ​មូលហេតុ​ជា​ច្រើន​ក្នុង​នោះ​សំខាន់​ជាងគេ​គឺ​មូលហេតុ​សាសនា និង​មូលហេតុ​សុខភាព ។

ការ​ពិសោធ​លើ​អ្នកជំងឺ​មហារីក​ប្រូ​ស្តា​ត​១៥៩០​នាក់ និង​អ្នកមាន​សុខភាព​ល្អ​១៦១៨​នាក់​ក្នុង​ទីក្រុង​ម៉ុង​រេ​អាល់ ប្រទេស​កា​ណា​ដា​បាន​បង្ហាញ​ថា បណ្តា​បុរស​ដែល​កាត់​ស្បែក​ចុង​លិង្គ​តាំងពី​នៅ​ជា​កូនង៉ា​ពោល​គឺ​អំឡុង​អាយុ​១​ខួប​ចុះ​ក្រោម​អាច​កាត់​បន្ថយ​ហានិភ័យ​មហារីក​ប្រូ​ស្តា​ត​បាន​១៤​ភាគរយ ប៉ុន្តែ​ប្រសិនជា​ការ​កាត់​នោះ​ធ្វើ​ឡើង​ក្រោយ​អាយុ​៣៥​ឆ្នាំ ហានិភ័យ​នៅ​សល់​ក្រោម​៤៥​ភាគរយ​ប៉ុណ្ណោះ ។ អត្ថប្រយោជន៍​ពី​ការ​កាត់​ចុង​នេះ​នឹង​កើន​ជិត​ទ្វេ​ដង ប្រសិនជា​អនុវត្ត​លើ​បុរស​ស្បែក​ខ្មៅ ។

វេជ្ជបណ្ឌិត Marie-Elise Parent មក​ពី​សាកលវិទ្យាល័យ University of Quebec បាន​ថ្លែង​ថា នេះ​ជា​ការ​រក​ឃើញ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត ខណៈ​បុរស​ស្បែក​ខ្មៅ​មាន​អត្រា​កើត​មហារីក​ប្រូ​ស្តា​ត​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក ។ ការ​រក​ឃើញ​នេះ​ចាំបាច់​ត្រូវ​មានការ​ពន្យល់​បន្ថែម​ទៀត​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​លើក​ក្រោយ​ដែល​តម្រូវ​ឱ្យ​មានការ​ចូលរួម​ពី​បុរស​ស្បែក​ខ្មៅ​ច្រើន​ជាង​ពេល​នេះ ។

លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ថា ចំពោះ​ថា​ហេតុ​អ្វី​បានជា​ការ​កាត់​ចុង​លិង្គ​ក្រោយ​អាយុ​៣៥​ឆ្នាំ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​នោះ យើង​មិន​ទាន់​អាច​រក​ចម្លើយ​ឃើញ​នៅឡើយ​ទេ​នៅ​ពេល​នេះ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter