. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

.
ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ឡើង​ខ្ពស់​ ប្រឈម​នឹង​ការ​គ្មាន​កូន
February 09, 2016 (14:29:59) [ 1321 ]
 
 
ផ្អែក​តាម​ការ​សិក្សា​របស់​អា​មេ​រិ​កបាន​បង្ហាញ​ថា គូ​ស្វាមីភរិយា​ដែល​មាន​ផ្ទុក​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​កម្រិត​ខ្ពស់​អាច​ប្រឈម​នឹង​ការ​ប្រើ​ពេលវេលា​យូរ​ឆ្នាំ​ដើម្បី​មានកូន​បើ​ធៀប​ទៅ​នឹង​គូ​ស្វាមីភរិយា​ដែល​មាន​កម្រិត​ខ្លាញ់​ប្រភេទ​នេះ​ទាប ។

អ្នកដឹកនាំ​ការ​ស្រាវជ្រាវ Enrique Schisterman មក​ពី​វិទ្យាស្ថាន​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​សុខភាព​កុមារ​និង​មនុស្ស​ធំ Eunice Kennedy Shriver សហរដ្ឋអាមេរិក​បាន​ថ្លែង​ថា នេះ​គឺជា​លើក​ទី​១​ដែល​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​នាម​ជា​កត្តា​ប្រឈម​មួយ​ដែល​ប៉ះពាល់​ទៅ​លើ​ការ​មាន​ផ្ទៃពោះ ។

វិទ្យាស្ថាន​សុខភាព​បេះដូង សួត និង​ឈាម​របស់​សហរដ្ឋអាមេរិក​បានឱ្យ​ដឹង​ថា កូ​ឡេ​ស្តេ​រ៉ូ​ល​គឺជា​សារធាតុ​ក្រមួន​ដែល​អាច​ប្រមូលផ្តុំ​ក្នុង​បណ្តា​សរសៃឈាម ។ បញ្ហា​ហ្សែ​ន និង​ប្រវត្តិ​គ្រួ​សារបាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ចំពោះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​(​ទាប​ឬ​ខ្ពស់​) ។

លោក Schisterman បាន​កត់​សម្គាល់ថា ខណៈ​បុរស​និង​ស្ត្រី​ជា​គូ​ស្វាមីភរិយា​សុទ្ធតែ​មាន​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ ដូច្នេះ​វា​ធ្វើ​ឱ្យ​ពួក​គេ​ត្រូវ​ប្រើ​ពេល​យូរ​ក្នុង​ការ​មានកូន ។ លោក​បាន​បន្ត​ថា ប្រសិនបើ​ស្ត្រី​ជា​ភរិយា​ផ្ទុក​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​កម្រិត​ខ្ពស់ រីឯ​បុរស​ជា​ប្តី​ស្ថិត​ក្នុង​កម្រិត​ធម្មតា អី​ុ​ចឹ​ង​ពួក​គេ​នៅ​តែ​ត្រូវ​ចំណាយពេល​យូរ​ក្នុង​ការ​មានកូន ប៉ុន្តែ​ប្រសិនជា​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​សុទ្ធតែ​ផ្ទុក​ខ្លាញ់​នេះ​ខ្ពស់​ដូច​គ្នា​នោះ ពួក​គេ​រឹតតែ​ចំណាយពេល​យូរ​ទ្វេ​ដង ។ ផ្ទុយ​មក​វិញ ប្រសិនជា​បុរស​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ូ​ល​កម្រិត​ខ្ពស់ រីឯ​ស្ត្រី​ស្ថិត​ក្នុង​កម្រិត​ធម្មតា​វិញ វា​ហាក់​មិន​មាន​ប្រសិទ្ធ​អ្វីមួយ​លើ​ការ​មានកូន​ឡើយ ។

អ្នក​ស្រាវជ្រាវ​ដដែល​បានឱ្យ​ដឹង​បន្ត​ថា ការ​ហាត់ប្រាណ និង​របប​អាហារ​ទទួលទាន​ប្រចាំ​ថ្ងៃ​អាច​នឹង​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ចំពោះ​ពេលវេលា​មានកូន ដ្បិត​ការ​ហាត់ប្រាណ​ត្រូវ​គេ​ដឹង​ថា មាន​ប្រសិទ្ធភាព​ធ្វើ​ឱ្យ​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ថយ​ចុះ និង​កាត់​បន្ថយ​ពេលវេលា​មានកូន ។ លោក​បន្ថែម​ថា «​ការ​ទទួលទាន​អាហារ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​គួប​ផ្សំ​នឹង​ការ​ហាត់ប្រាណ​ជា​ប្រចាំ​នឹង​ជួយ​រក្សា​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ធម្មតា ហើយ​បន្ទាប់​មក ឱកាស​មាន​ផ្ទៃពោះ​ក៏​មាន​ច្រើន​ដែរ ។ អ្វី​ដែល​រឹតតែ​ពិសេស​ទៀត​នោះ​គឺថា អាហារ​ដែល​ផ្តល់​អត្ថប្រយោជន៍​សុខភាព ការ​ហាត់ប្រាណ​និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ស្ថិត​ក្នុង​កម្រិត​ធម្មតា​នឹង​ជួយ​ឱ្យ​សុខភាព​កុមារ​រឹង​មាំ​» ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter