. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
បុរស​មើល​រឿង​សិច​ច្រើន​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ខួរក្បាល ព្រោះ​សកម្មភាព​ខួរក្បាល​ទាក់ទង​រំញោច​ផ្លូវភេទ
February 09, 2016 (14:26:15) [ 1395 ]
 
 
តាម​ការ​ស្រាវជ្រាវ​របស់​អា​ល្លឺ​ម៉​ង់​បាន​រក​ឃើញ​ថា បណ្តា​បុរស​ដែល​ចូល​ចិត្ត​មើល​ខ្សែភាពយន្ត​អាសអាភាស​ច្រើន​ធ្វើ​ឱ្យ​សកម្មភាព​ខួរក្បាល​នៅ​តំបន់​ដែល​ទាក់ទង​នឹង​ការ​ផ្ទ​ង់​ស្មារតី​និង​ការ​លើកទឹកចិត្ត​ថយ​ចុះ ។

ទោះជា​យ៉ាងនេះ​ក្តី ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ JAMA Psychiatry នេះ​មិន​បាន​និយាយ​ថា ការ​មើល​ភាពយន្ត​អាសអាភាស​បណ្តាល​ឱ្យ​ថយ​ចុះ​នូវ​សកម្មភាព​ខួរក្បាល​ទាំងមូល​នោះ​ទេ ។

លោកស្រី Simone Kuhn អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​មក​ពី​វិទ្យាស្ថាន​សម្រាប់​ការ​អភិវឌ្ឍ​ធនធានមនុស្ស Max Planck នៅ​ទីក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អា​ល្លឺ​ម៉​ង់​ថ្លែង​ថា វា​មិន​ទាន់​ច្បាស់​ទេ​ដែល​ថា ការ​មើល​រឿង​អាសអាភាស​នាំ​ឱ្យ​ខួរក្បាល​ទាំងមូល​ផ្លាស់​ប្តូរ​នោះ ។ ដោយ​សំណាងអាក្រក់ យើង​មិន​អាច​ឆ្លើយ​សំណួរ​នេះ​បាន​ដោយ​ផ្អែក​លើ​លទ្ធផល​របស់​យើង​លើក​នេះ​ទេ ។ ប៉ុន្តែ​លោកស្រី​បាន​កត់​សម្គាល់ថា លទ្ធផល​នៃ​ការ​រក​ឃើញ​លើក​នេះ​គឺជា​ភ័ស្តុតាង​ដំបូង​គេ​ដែល​បញ្ជាក់​ពី​ការ​ជាប់​ពាក់ព័ន្ធ​គ្នា​រវាង​ការ​ទស្សនា​ភាពយន្ត​អាសអាភាស និង​ការ​ថយ​ចុះ​ទំហំ និង​សកម្មភាព​ខួរក្បាល​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​រំញោច​ផ្លូវភេទ ។

ការ​ពិសោធ​ដោយ​ផ្ទាល់​ទៅ​លើ​បុរស​វ័យ​ពី​២១​ឆ្នាំទៅ​៤៥​ឆ្នាំ​ចំនួន​៦៤​នាក់​ពី​សំណាក់​អ្នក​វិទ្យាសាស្ត្រ​សាកល​វិទ្យា​ល័យ Charite University ស្ថិត​ក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង​បាន​បង្ហាញ​ថា ទំហំ Striatum ជា​ផ្នែក​មួយ​របស់​ខួរក្បាល​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ទ​ង្វើ​ជំរុញ​លើកទឹកចិត្ត​ក៏​ដូច​ជា​នីតិវិធី​លើកទឹកចិត្ត​គឺ​មាន​ទំហំ​កាន់តែ​តូច​ទៅ​ៗ​ក្នុង​ពេល​ដែល​ពួក​គេ​ទស្សនា​ភាពយន្ត​អាសអាភាស​កាន់​ច្រើន​ឡើង​ៗ ។ ដោយឡែក តំបន់​ខួរក្បាល​មួយ​ផ្សេង​ទៀត ជា​ផ្នែក​មួយ​របស់ Striatum ផង​ដែរ និង​មាន​នាទី​ធ្វើ​សកម្មភាព​នៅ​ពេល​បុគ្គល​ជួប​រំញោច​ផ្លូវភេទ​គឺ​មាន​សកម្មភាព​តិចតួច​បំផុត ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ទៀត​ថា ការ​ភ្ជាប់​ទំនាក់ទំនង​គ្នា​រវាង Striatum និង​កំពក​ផ្នែក​ខាង​មុខ​របស់​ខួរក្បាល​កាន់តែ​អាក្រក់​ខ្លាំង​ឡើង​នៅ​ពេល​ការ​មើល​ភាពយន្ត​អាសអាភាស​ត្រូវ​បាន​បង្កើន ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 13 នាក់
  Flag Counter
Flag Counter