. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
មើល​ទូរទស្សន៍​ច្រើន ​ពិតជា​បង្កើន​ហានិភ័យ ​ជំងឺ​ទឹកនោមផ្អែម ​និង​បេះដូង​មែន​ទេ?
January 04, 2016 (13:59:58) [ 1322 ]
 
 
លទ្ធផល​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​២​ប្រទេស​រួម​គ្នា​គឺ ដា​ណឺ​ម៉ាក និង​អា​មេ​រិ​កបាន​បង្ហាញ​ថា ការ​មើល​ទូរទស្សន៍​ត្រឹមតែ​ជាង​២​ម៉ោង​ក្នុង​១​ថ្ងៃ​អាច​នាំ​ទៅ​រក​សេចក្តីស្លាប់​ឆាប់រហ័ស​ដោយ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​ដល់​២០​ភាគរយ ខណៈ​អត្រា​ប្រឈម​នឹង​ជំងឺ​បេះដូង​មាន​១៥​ភាគរយ ។ រីឯ​អត្រា​ប្រឈម​នឹង​ការ​ស្លាប់​ដោយ​មូលហេតុ​ផ្សេង​ៗ​ទៀត​មាន​១៣​ភាគរយ ។

វេជ្ជបណ្ឌិត Anders Grontved មក​ពី​សាកលវិទ្យាល័យ University of Southern ប្រទេស​ដា​ណឺ​ម៉ាក និង​វេជ្ជបណ្ឌិត Frank Hu មក​ពី​សាកលវិទ្យាល័យ​ហា​វើ​ដ សហរដ្ឋអាមេរិក​បាន​និយាយ​ថា កង្វះខាត​ការ​ធ្វើ​លំ​ហាត់ប្រាណ​គួប​ផ្សំ​នឹង​ការ​ទទួលទាន​អាហារ​ដែល​គ្មាន​ប្រយោជន៍​ដល់​រាង​កាយ​អំឡុង​មើល​ទូរទស្សន៍​សុទ្ធតែ​ជា​កត្តា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ ។

ទោះជា​យ៉ាងនេះ​ក្តី តាម​លោក​វេជ្ជបណ្ឌិត​Maureen Talbot មក​ពី​មូលនិធិ​ជំងឺ​បេះដូង​អង់គ្លេស​បាន​និយាយ​ថា ការ​សិក្សា​លើក​នេះ​មិន​ទាន់​មាន​ភ័ស្តុតាង​ជាក់ច្បាស់​ដែល​ថា មើល​ទូរទស្សន៍​អាច​បង្កើន​ឱកាស​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ឬ​ក៏​ជំងឺ​បេះដូង​នោះ​ទេ ។ លោក​បាន​បន្ត​ថា​៖«​ខ្ញុំ​ជឿជាក់​ថា ពួក​យើង​នឹង​បាត់បង់​ពេល​ល្ងាច​ដ៏​សែន​មនោ​រម្យ​សម្រាក​លើ​សា​ឡុ​ង​នៅ​មុខ​ទូរទស្សន៍ ញ៉ាំ​អាហារ និង​ផឹកស្រា ។ ប៉ុន្តែ​រឿង​សំខាន់​នោះ​គឺ​យើង​មិន​ត្រូវ​ឱ្យ​រឿង​ទាំងនេះ​ក្លាយជា​សកម្មភាព​ទៀងទាត់​រាល់ថ្ងៃ​នោះ​ទេ ។ យើង​គួរតែ​ចេះ​ជ្រើសរើស​យក​ចំនួន​ពេលវេលា​ប៉ុន្មាន​ដែល​យើង​ចំណាយ​លើ​ការ​មើល​ទូរទស្សន៍ ហើយ​ព្យាយាម​ធ្វើ​ឱ្យ​រាង​កាយ​មាន​សកម្មភាព​ជាប់​ជា​និច្ច ។ យើង​ត្រូវធ្វើ​ឱ្យ​រាង​កាយ​មាន​សកម្មភាព​យ៉ាង​ហោច​ណាស់​មួយ​ថ្ងៃ​៣០​នាទី​រយៈពេល​៥​ថ្ងៃ​ក្នុង​១​ស​ប្តា​ហ៍​ទើប​ធ្វើ​ឱ្យ​បេះដូង​មាន​សុខភាព​ល្អ​» ។

ដោយឡែក ក្រុម​អ្នក​ស្រាវជ្រាវ​របស់​ប្រទេស​ហូ​ឡង់​បាន​រក​ឃើញ​ថា ការ​មើល​ទូរទស្សន៍​រាល់​យប់​អាច​បណ្តាល​ឱ្យ​រឹង​សរសៃឈាម​ក្រហម ហើយ​ដែល​នេះ​គឺជា​សញ្ញា​នៃ​ជំងឺ​បេះដូង​ទៅ​ថ្ងៃ​ខាង​មុខ ។ ការ​ពិសោធ​លើ​បុរស​-​ស្ត្រី​វ័យ​ពី​៣២​ដល់​៣៦​ឆ្នាំ​ប្រមាណ​៣៧៣​នាក់​បាន​បង្ហាញ​ថា អ្នក​ដែល​ចំណាយពេល​ជាង​២០​នាទី​មើល​ទូរទស្សន៍​រាល់​យប់ ធ្វើ​ឱ្យ​សរសៃ​ចែកចាយ​ឈាម​សំខាន់​ទៅ​កាន់​ក្បាល និង​មាន​សភាព​រឹង​ខ្លាំង ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter