. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ទទួលទាន​អាហារ​១០​ប្រភេទ ​បង្កើន​ភាព​ឆ្លាត​វៃ​ដល់​ខួរក្បាល
January 04, 2016 (13:58:41) [ 1374 ]
 
 
តាម​ការ​សិក្សា​ទ្រង់ទ្រាយ​តូច​មួយ​កាលពី​លើក​មុន​បាន​រក​ឃើញ​ថា មនុស្ស​ពេញវ័យ​ដែល​និយម​ចូល​ចិត្ត​ស្តាប់​តន្ត្រី​ធ្វើ​ឱ្យ​ខួរក្បាល​មាន​ភាព​ឆ្លាត​វៃ​ខ្លាំង ។ ចាប់ពី​ពេល​នោះ​មក​ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​រក​ឱ្យ​ឃើញ​ថា​តើ​អាហារ​អ្វីខ្លះ​ដែល​ចូលរួម​ចំណែក​បង្កើន​ភាព​ឆា្ល​ត​វៃ ។ ខាងក្រោម​នេះ​ជា​អាហារ​១០​ប្រភេទ​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​ជឿ​ថា បាន​ជួយ​ឱ្យ​ខួរក្បាល​ឈាន​ដល់​កម្រិត​កំពូល​ក្នុង​ការ​បំពេញ​មុខងារ​ផ្សេង​ៗ ៖

១-​ពពួក​ត្រី​មាន​ខ្លាញ់​ច្រើន ៖
ជាង​ពាក់កណ្តាល​នៃ​ទម្ងន់​ខួរក្បាល​គឺ​បង្កើត​ឡើង​ដោយ​លីពីត ហើយ​ជាង​៦០​ភាគរយ​នៃ​លីពីត​ទាំងនេះ​គឺជា​អាស៊ីត​ខ្លាញ់​ដែល​ស្ថិត​ក្នុង​គ្រួសារ Omega ។ ខ្លាញ់​ទាំងនេះ​ពិតជា​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ផលិតកម្ម និង​អភិវឌ្ឍ​បណ្តា​កោសិកា​ខួរក្បាល រក្សា​ភាព​រាវ​នៃ​ការ​ភ្នាស់​កោសិកា ។ តួនាទី​សំខាន់​មួយទៀត​របស់​វា​គឺ​ជួយ​ជំរុញ​សកម្មភាព​កោសិកា​ប្រសាទ ។ ពពួក​ត្រី​សមុទ្រ​ដូច​ជា សូ​ម៉ុង ធូ​ណា​ស្រស់​និង​សា​ឌី​ន​គឺជា​ប្រភព​ខ្លាញ់ Omega-3 ដែល​ជួយ​សម្រួល​ដល់​អន្តរ​ទំនាក់ទំនង​រវាង​បណ្តា​កោសិកា​ខួរក្បាល ។ ចូរ​ទទួលទាន​ត្រី​ប្រភេទ​នេះ​យ៉ាង​ហោច​ណាស់​២​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ។

២-​ផលិតផល​កែ​ច្នៃ​ពី​ទឹកដោះគោ (​ទឹកដោះគោ ហ្វ្រូ​ម៉ា យ៉ា​អួ​) ៖
ផលិតផល​ទឹកដោះគោ​មាន​សារធាតុ​ខ្លាញ់​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ពិសេស​ចំពោះ​ខួរក្បាល ។ ខ្វះ​សារធាតុ​ខ្លាញ់​ក្នុង​ផលិតផល​ពី​ទឹកដោះគោ​អាច​បណ្តាល​ឱ្យ​កើត​មាន​ជំងឺ​ផ្សេង​ៗ​ក្នុង​នោះ ជំងឺ​ពិការ​ភាព​សរសៃប្រសាទ (Multiple sclerosis)​ជាដើម ។ បន្ថែម​ពី​នេះ​ទៀត ប្រូ​តេ​អ៊ីន កាល់ស្យូម វីតាមីន D និង​ម៉ាញេស្យូម​ក្នុង​ផលិតផល​ទាំងនេះ​ដើរតួ​នាទី​សំខាន់​ជួយ​បង្កើន​កម្រិត​សកម្មភាព​ខួរក្បាល ។

៣-​ថ្លើម​សត្វ ៖
២៥​ភាគរយ​នៃ​អុក​ស៊ី​សែន​របស់​រាង​កាយ​បាន​ចែក​ទៅ​ឱ្យ​ខួរក្បាល​។ សារធាតុ​ដែក​គឺជា​តម្រូវការ​ចាំបាច់​ដើម្បី​បញ្ជូន​អុក​ស៊ី​សែន​ទៅ​ខួរក្បាល​តាម​រយៈ​អេ​ម៉ូ​ក្លូ​ប៊ី​ន​ឈាម ហើយ​ថ្លើម​គឺជា​អាហារ​ដែល​ផ្ទុក​ដោយសារ​ធាតុ​នេះ ។ លើស​ពី​នេះ ថ្លើម​ក៏​មាន​ផ្ទុក​វីតាមីន​ក្រុម B ផង​ដែរ ។ តាង​ពី​ទស​វត្ស​ឆ្នាំ​១៩៩០​មក បណ្តា​វីតាមីន​ក្រុម B មាន​ដូច​ជា B1, B6, B9 និង B12 ត្រូវ​គេ​ដឹង​ថា ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​មុខងារ​យល់​ដឹង​របស់​ខួរក្បាល ។

៤-​ពពួក​គ្រាប់​ធញ្ញជាតិ​ទាំងមូល ៖
គ្រាប់​ធញ្ញជាតិ​មាន​ដូច​ជា​ស្រូវ​សាឡី ស្រូវ​ធម្មតា​សម្បូរ​ទៅ​ដោយសារ​ធាតុ​សរសៃ ។ តាម​ការ​ស្រាវជ្រាវ​ថ្មី​ៗ​បាន​បង្ហាញ​ថា ទទួលទាន​អាហារ​ដែល​សម្បូរ​សារធាតុ​សរសៃ​កាត់​បន្ថយ​ហានិភ័យ​មុខងារ​យល់​ដឹង​របស់​ខួរក្បាល ។ ជា​ទូទៅ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍ គេ​មិន​គួរ​ទទួលទាន​អាហារ​នេះ​តែឯង​មួយ​មុខ​នោះ​ទេ ។

៥-​សាច់​ក្រហម​គ្មាន​ខ្លាញ់ ៖
ការ​សិក្សា​មួយ​ដែល​បាន​ចេញផ្សាយ​កាល​ឆ្នាំ​២០១១​បាន​បង្ហាញ​ថា ស្ត្រី​សុខភាព​ល្អ​ដែល​មាន​កម្រិត​សារធាតុ​ដែក​គ្រប់គ្រាន់ ខួរក្បាល​មាន​ភាព​វៃឆ្លាត និង​រហ័សរហួន​ជាង​អ្នក​ដែល​មាន​សារធាតុ​ដែក​ទាប ។ សារធាតុ​ដែក​មាន​នាទី​ដឹក​ជញ្ជូន​ខ្យល់​អុក​ស៊ី​សែន​ចែកចាយ​ក្នុង​រាង​កាយ និង​ទៅ​កាន់​ខួរក្បាល ហើយ​សាច់​ក្រហម​ជា​ពិសេស​សាច់​គោ ជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​សារធាតុ​នេះ ។ កង្វះខាត​សារធាតុ​ដែក​ក្នុង​របប​អាហារ​អាច​កាត់​បន្ថយ​សមត្ថភាព​ដឹក​ជញ្ជូន​អុក​ស៊ី​សែន​របស់​ឈាម​បណ្តាល​ឱ្យ​ថយ​ចុះ​បរិមាណ​អុក​ស៊ី​សែន​ក្នុង​ខួរក្បាល ។

៦-​ស៊ុត ៖
ស៊ុត​ផ្ទុក​ទៅ​ដោយ Phospholipids និង lecithin ជា​ផ្នែក​សំខាន់​ប្រមូលផ្តុំ​ភ្នាស់​កោសិកា​ខួរក្បាល ។ ក្រៅពី​នេះ ស៊ុត​សម្បូរ​ទៅ​ដោយ​ប្រូ​តេ​អី​ុ​ន និង​អាស៊ីត​អា​មី​ណូ ។

៧-​បន្លែ​ស្ពៃ​ស្លឹក​ម្យ៉ាង​ឈ្មោះ Spinach ៖
ដូច​បន្លែ​ស្លឹក​ផ្សេង​ទៀត​ដែរ Spinach ផ្ទុក​សារធាតុចិញ្ចឹម​ច្រើន​យ៉ាង​មាន​ដូច​ជា វីតាមីន និង​អាស៊ីត​ហ្វូ​លិ​ក​ជាដើម ។

៨-​ពពួក​បង្គា បង្កង ក្តាម ខ្យង ខ្ចៅ និង​ងាវ ៖
អាហារ​ដែល​អ្នក​ទទួលទាន​គឺ​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​លើ​សកម្មភាព​ខួរក្បាល ។ ទទួលទាន​ពពួក​អាហារ​ទាំងនេះ​ពិតជា​អាច​ជួយ​កែ​លំអ​ដល់​អារម្មណ៍ និង​រក្សា​ចិត្ត​ឱ្យ​ក្លៀវក្លា​ជា​និច្ច ។

៩-​ចេកទុំ ៖
ម៉ាញេស្យូម​ដ៏​សម្បូរ​បែប​ក្នុង​ផ្លែ​ចេក​គឺជា​រ៉ែ​យ៉ាង​សំខាន់​មួយ​មាន​នាទី​បញ្ជូន​រលក​សញ្ញា​សរសៃប្រសាទ ។ ចំណែក​វីតាមីន​B6​វិញ​ក៏​សំខាន់​ណាស់​ដែរ​ចំពោះ​សុខភាព​ខួរក្បាល ។

១០-​ផ្លែ​ប៊័រ ៖
ប៊័រ​ជា​ផ្លែ​ឈើ​ផ្តល់​អត្ថប្រយោជន៍​ដល់​ខួរក្បាល ក៏​ព្រោះ​សារធាតុ​ប្រេង​របស់​វា​បាន​ជួយ​សម្រួល​ដល់​លំហូរ​ឈាម​ទៅ​កាន់​ខួរក្បាល ។ បន្ថែម​ពីលើ​នេះ​ទៀត វា​ជួយ​ឱ្យ​សម្ពាធ​ឈាម​ថយ​ចុះ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 100 នាក់
  Flag Counter
Flag Counter