. . . . . .
.
ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

.
ហាត់ប្រាណ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ជួយ​បង្ការ​បញ្ហា​លើសឈាម​ដល់​កូន
January 04, 2016 (03:18:49) [ 1330 ]
 
 
ក្រុម​អ្នក​ស្រាវជ្រាវ​អា​មេ​រិ​កបាន​និយាយ​ថា បណ្តា​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ហាត់ប្រាណ​ទៀងទាត់​រាល់ថ្ងៃ អាច​ជួយ​បង្ការ​កូន​របស់​ពួក​គេ​ពី​ការ​កើត​ជំងឺលើសឈាម​ទៅ​ថ្ងៃ​មុខ ។ អ្នក​ស្រាវជ្រាវ​ដដែល​បាន​បន្ត​ថា ក្មេង​ៗ​កើត​ពី​ម្តាយ​ដែល​ធ្វើ​សកម្មភាព​រាង​កាយ​ជាប់​ជា​ប្រចាំ​អំឡុង​ពួក​គេ​នៅ​ក្នុង​ផ្ទៃ ជា​ពិសេស​អំឡុង​៣​ខែ​ចុង​ក្រោយ​នៃ​ការ​ពពោះ សម្ពាធ​ឈាម​បាន​ធ្លាក់​ចុះ​នៅ​ពេល​ឈាន​ចូល​ដល់​អាយុ​១០​ឆ្នាំ ។

នេះ​ជា​ការ​សិក្សា​របស់​អា​មេ​រិ​ក​លើក​ដំបូង​គេ​ហើយ​ដែល​បាន​ពិនិត្យ​មើល​លើ​ទំនាក់ទំនង​រវាង​ទម្លាប់​ស្ត្រី​ជា​ម្តាយ និង​ឱកាស​កើត​មាន​បញ្ហា​លើសឈាម ។ លើសឈាម​ជា​រឿយ​ៗ​ត្រូវ​គេ​ដឹង​ថា ជា​កត្តា​សំខាន់​មួយ​នាំ​ឱ្យ​កើត​ជំងឺ​បេះដូង ។

សាស្ត្រាចារ្យ James Pivarnik អ្នកដឹកនាំ​ការ​សិក្សា​មក​ពី​សាកលវិទ្យាល័យ Michigan State University ថ្លែង​ថា​៖ «​យើង​បាន​ពិនិត្យ​មើល​ជា​ហូរហែ​បណ្តា​ទារក​ដែល​មាន​ទម្ងន់​ធម្មតា​នៅ​ពេល​ចាប់កំណើត ហើយ​មួយ​ចំនួន​បាន​ធ្លាក់​មក​នៅ​ចំណុច​ទាប​បំផុត​នៃ​ឧបករណ៍​វាស់​សម្ពាធ​ឈាម ។ កាន់តែ​ភ្ញាក់ផ្អើល​ជាង​នេះ​គឺ​ពួក​យើង​បាន​រក​ឃើញ​ថា ការ​ធ្លាក់​ចុះ និង​ទំនាក់ទំនង​បញ្ហា​លើសឈាម​ចំពោះ​ក្មេង​ទាំងនេះ​គឺ​សឹងតែ​គ្មាន ប្រ​សិន​ស្ត្រី​ជា​ម្តាយ​ធ្វើ​សកម្មភាព​រាង​កាយ​» ។

តាម​អង្កេត​វាយតម្លៃ​រយៈពេល​៥​ឆ្នាំ​លើ​ស្ត្រី​៥១​នាក់​បាន​បង្ហាញ​ថា ក្រុម​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ហាត់ប្រាណ​រាល់ថ្ងៃ ជា​ពិសេស​អំឡុង​៣​ខែ​ចុង​ក្រោយ ហានិភ័យ​បញ្ហា​លើស ឈាម​លើ​កូន​ៗ​របស់​ពួក​គេ​បាន​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ពោល​គឺ នៅ​ពេល​ឈាន​ចូល​ដល់​អាយុ​ចាប់ពី​៨​ទៅ​១០​ឆ្នាំ ។

សាស្ត្រាចារ្យ Pivarnik បាន​បន្ថែម​ថា លទ្ធផល​នេះ​ប្រាប់​យើង​ឱ្យ​ដឹង​ថា ការ​ហាត់ប្រាណ​អំឡុង​ពេល​គភ៌​ស្ថិត​ក្នុង​ដំណាក់កាល​អភិវឌ្ឍ​ដ៏​សំខាន់​គឺ​អាច​ផ្តល់​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​លើ​ទារក ។ នេះ​ជា​រឿង​ល្អ​ខណៈ​វា​បាន​បង្ហាញ​ថា ទម្លាប់​ហាត់ប្រាណ​ទៀងទាត់​របស់​ម្តាយ​គឺ​ផ្តល់​ផល​ល្អ​ដល់​សុខភាព​បេះដូង​កូន​ពួក​គេ​ពេល​ក្រោយ​នៃ​ជីវិត​។

យ៉ាងណា​ក៏​ដោយ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា ការ​ហាត់ប្រាណ​ច្រើន​ពេល​(​ចាប់ពី​១​ម៉ោង​ឡើង​ទៅ​ក្នុង​មួយ​ថ្ងៃ​)​អាច​បណ្តាល​ឱ្យ​ស្ត្រី​ជា​ម្តាយ​ក៏​ដូច​ជា​កូន​ក្នុង​ផ្ទៃ​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់ ។ ការ​ហាត់ប្រាណ​មាន​ដូច​ជា ដើរ ឈរ​លើកដៃ​លើកជើង​...​ច្រើន​បំផុត​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​នឹង​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ច្រើន​យ៉ាង​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter