. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
ការ​ស្លៀកពាក់​បញ្ជាក់​ពី​ចិត្ត​របស់​មនុស្ស​ស្រី​
September 14, 2015 (11:24:24) [ 1514 ]
 
 
គេ​អាច​មើល​ដឹង​ពី​ចិត្ត​របស់​ស្ត្រី​ម្នាក់ៗ​តាមរយ​:​មើល​របៀប​ស្លៀកពាក់​របស់​ពួកគេ៖

​ស្លៀកពាក់​តាមរបៀប​ស្រគត់ស្រគំ:ជា​មនុស្ស​រ៉ូ​មែន​ទិ​ក​ពូកែ​ស្រមើស្រមៃ ទន់ភ្លន់ អៀន​ច្រើន ខ្លាច​ច្រើន ប៉ុន្តែ​ចូលចិត្ត​លាក់​អារម្មណ៍​ក្នុង​ចិត្ត​តែម្នាក់ឯង។​

​ស្លៀកពាក់​បែប​សុភាព តែ​ទាន់សម័យ: ជា​មនុស្ស​មិន​ចូលចិត្ត​ប្រជែង​ជាមួយ​អ្នកដទៃ មានគំនិត​សុទិដ្ឋិនិយម ពូកែ​សម្រប​ខ្លួន ចូលចិត្ត​ស្រមើស្រមៃ ប៉ុន្តែ​មិនសូវ​អត់ធ្មត់ មិនសូវមាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង។​

​ស្លៀកពាក់​បែប​សម័យនិយម​: ជា​មនុស្ស​សាម​ញ្ញ​ស្រឡាញ់​មិត្តភក្តិ មិនត្រូវ​ការ​ភាព​លេចធ្លោ ប៉ុន្តែ​ចំពោះ​ស្នេហា ត្រូវការ​ភាពលេច​ធ្លោ​ជាង​ធម្មតា។​

​ស្លៀកពាក់​បែប​សិច​ស៊ី​: ជា​មនុស្ស​ឆ្លាត ទន់ភ្លន់ ដើរ​ទាន់​សង្គម មាន​ជំនឿ​ចិត្ត​ខ្ពស់​ចំពោះ​ខ្លួនឯង ចូលចិត្ត​ធ្វើជា​ជាង​និយាយ និង​ចូលចិត្ត​ធ្វើ​អ្វី​តាម​គំនិត​របស់​ខ្លួនឯង ប៉ុន្តែ​មិន​ចូលចិត្ត​ជីវិត​បែប​សាមញ្ញ និង​ជាម​នុស្ស​ពិបាក​នឹង​យល់ចិត្ត​បន្តិច។​

​ស្លៀកពាក់​បែប​ហួស​សម័យ​: ជា​មនុស្ស​ចូលចិត្ត​ជួយ​យកអាសារ​អ្នកដទៃ រួសរាយ​រាក់ទាក់ មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង មាន​ទំនួល​ខុសត្រូវ​ខ្ពស់ តែ​ស្នេហា​វិញ​គឺ​លួច​ស្រឡាញ់​គេ​តែម្នាក់ឯង មិន​ហ៊ាន​សារភាព។​

​ស្លៀកពាក់​ធម្មតាៗ: ជា​មនុស្ស​ឆាប់​ចុះសម្រុង​ជាមួយ​អ្នកដទៃ មាន​ទំនួល​ខុសត្រូវ​ខ្ពស់ មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង និង​មាន​សុទិដ្ឋិនិយម​ជានិច្ច។​

​ស្លៀកពាក់​បែប​ហ៊ឺហា​: ជា​មនុស្ស​រួសរាយ សកម្ម​ក្នុង​ការងារ ស្រឡាញ់​មិត្តភក្តិ និង​យុត្តិធម៌ តែ​ជា​មនុ​ស្សមាន​ស្នេហ៍​ច្រើន​ក្នុងពេល​តែមួយ។​

​ស្លៀកពាក់​ឆើតឆាយ​: ជាម​នុស្ស​ចូលចិត្ត​ភាពសប្បាយ បើកចំហ​ និង​មាន​មន្ត​ស្នេហ៍៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 173 នាក់
  Flag Counter
Flag Counter