. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
ទទួលទាន​ត្រី ជួយ​បង្កើន​គុណភាព ​មេជី​វិត​បុរស
September 07, 2015 (08:29:15) [ 1496 ]
 
 
ត្រី​(Fish) ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ប្រភព​ជាតិ​ខ្លាញ់​អូ​មេ​ហ្គា​-៣ (Omega-3) ដែល​ជា​ជាតិ​ខ្លាញ់​ល្អ​បំផុត​ចំពោះ​សុខភាព​។ ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ អ្នកជំនាញ​ផ្នែក​សុខភាព បាន​ឲ្យ​ដឹង​ថា បុរស​ទាំងឡាយ ប្រ​សិន បើ​ចង់​ឲ្យ​មេជី​វិត​(​ស្ពែ​ម​) រឹង​មាំ​និង​មានគុណ​ភាពល្អ អ្នក​គួរ​ទទួលទាន​ត្រី​ឲ្យ​បាន​ច្រើន​។ ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​អ៊ី​ល្លី​ណ​យស៍ (University of Illinois) បាន​ឲ្យ​ដឹង​ថា មូលហេតុ​គឺ​ជាតិ​ខ្លាញ់​អូ​មេ​ហ្គា​-៣ មានការ​ពាក់ព័ន្ធ​នឹង​រូបរាង​មេជី​វិត​។

លោក​ទី​ម៉ូ​ធី អាប់​បុត​ត៍ (Timothy Abbott) ជា​សហ​អ្នកនិពន្ធ​មួយ​រូប​នៃ​ការ​សិក្សា​នេះ បាន​និយាយ​ថា តាម​ធម្មតា មេជី​វិត (​ស្ពែ​ម​) មាន​ក្បាល រាង​ដូច​មួក ដែល​គេ​ហៅ​ថា “​អា​ក្រូ​សូម​” (Acrosome)​។ ហើយ​អង់​ហ្ស៊ី​ម នៅ​ត្រង់​ផ្នែក​ក្បាល មាន​តួនាទី​ជ្រែកចូល​ទៅ​ក្នុង​ស៊ុត ដើម្បី​បង្ករ​កំណើត​។ អង់​ហ្ស៊ី​ម​ទាំងនោះ ត្រូវការ​ជាតិ​ខ្លាញ់​អូ​មេ​ហ្គា​-៣ ដើម្បី​លូតលាស់ ធ្វើ​ឲ្យ​ក្បាល​មេជី​វិត កាន់តែ​ស្រួច និង​មានខ្លួន​កាន់តែ​វែង​។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​ដែល​វាទ​ទួល​បាន​ជាតិ​អាស៊ី​ដ ខ្លាញ់​អូ​មេ​ហ្គា​-៣ មិន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​រូបរាង​របស់​មេជី​វិត លូតលាស់​មិន​បាន​ល្អ និង​ធ្វើការ​មិន​បានពេញលេញ​នោះ​ឡើយ​។ ម្យ៉ាងទៀត ក្រុម​អ្នក​វិទ្យាសាស្ត្រ បាន​ចាប់ផ្តើម​ធ្វើការ​សិក្សា លើ​មេជី​វិត របស់​បុរស បន្ទាប់​ពី​រក​ឃើញ​ថា សត្វ​កណ្តុរ ដែល​មាន​ជាតិ​អាស៊ី​ដ​ខ្លាញ់ មិន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​គុណភាព​មេជី​វិត​ថយ​ចុះ តែ​នៅ​ពេល​គេ​បន្ថែម​សារធាតុ​ខ្លាញ់​អូ​មេ​ហ្គា -៣ ចូល​ទៅ​ក្នុង​អាហារ មេជី​វិត​របស់​សត្វ​កណ្តុរ​ទាំងនោះ ត្រឡប់​មក​ជា​មានគុណ​ភាពល្អ​វិញ​។

រីឯ​ការ​សិក្សា​មួយទៀត ដែល​ធ្វើ​ឡើង ដោយ​សកល​វិទ្យាល័យ ហារ​វ៉ា​ដ (Harvard University) បាន​ឲ្យ​ដឹង​ថា កង្វះ​ជីវជាតិ អាច​ធ្វើ​ឲ្យ​គុណភាព​មេជី​វិត ថយ​ចុះ​ដូច​គ្នា​ទៅ​នឹង​អ្នក​ដែល​ទទួលទាន​អាហារ ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ផង​ដែរ​។ ដូចនេះ ប្រការ​ល្អ​បំផុត គឺ​អ្នក​ត្រូវ​ទទួលទាន​ត្រី ឲ្យ​បាន​ច្រើន ដូច​ជា ត្រី​សាល​ម៉​ន ឬ ត្រី​ធូ​ណា ជាដើម បូក​រួម​ជាមួយនឹង​អាហារ​ផ្សេង​ៗ​ទៀត ដូច​ជា​ស៊ុត ទឹកដោះគោ សណ្តែក គ្រាប់​ធញ្ញជាតិ ផ្លែ​ឈើ​ពពួក​បឺ​រ​រី ដំឡូងជ្វា ឬ ប្រូ​ក​ខូ​លី និង​បន្លែ​បៃតង​នានា​។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter