. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
វិធី​កាត់​បន្ថយ​ ជាតិ​ខ្លាញ់ ​ដែល​លើស​ក្នុង​ខ្លួន
September 04, 2015 (10:39:01) [ 1523 ]
 
 
ធាត់​ពេក​មិន​ស្អាត ហើយ​ថែម​ទាំង​មាន​សុខភាព​មិនសូវ​មាំមួន​ដូច​គេ​អ្នកមាន​រាង​ស្វែ​ល​ទេ ដូច្នេះ លោក​អ្នក​ដែល​មាន​ទម្ងន់​លើស និង​សម្បូរ​ជាតិ​ខ្លាញ់ គួរតែ​វិធី​កម្ចាត់​ហើយ​។ ការ​ហាត់ប្រាណ​តែ​មួយ​មុខ មិន​អាច​សម្រក​ជាតិ​ខ្លាញ់​បាន​ទេ ដូច្នេះ សូម​លោក​អ្នក​សាកល្បង​វិធីសាស្ត្រ​ងាយ​ៗ​ជាមួយ​យើងខ្ញុំ​តែ​ម្ដង​ទៅ​។

- វិធី​ទី 1៖
លោក​អ្នក​អាច​បន្ថែម​អត្រា​មេតាបូលីស និង​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​សារពាង្គកាយ​ដោយ​គ្រាន់តែ​ផឹកទឹក​ក្រូចឆ្មារ​ទឹកឃ្មុំ​ជា​រៀង​រាល់​ព្រឹក ឬ​អាច​ផឹក​បន្ថែម​នៅ​ពេល​យប់​មុន​ចូល​គេង​។ អ្វី​ដែល​លោក​អ្នក​ត្រូវ​ប្រើ​គឺ ទឹក​ស្អាត​មួយ​កែវ ទឹកក្រូច​ឆ្មារ 2 ស្លាបព្រា​កាហ្វេ និង​ទឹកឃ្មុំ 1 ស្លាបព្រា​កាហ្វេ​។ គ្រាន់តែ​ចាក់ទឹក​ក្រូចឆ្មារ និង​ទឹកឃ្មុំ​ចូល​ក្នុង​កែវ​ទឹក កូរ​ឱ្យ​សព្វ ហើយ​ផឹក​ពេល​ព្រឹក​ពោះ​ទទេ​។ សូម​ផឹក​វា​ជា​ប្រចាំ​ជា​រៀង​រាល់​ព្រឹក​។ លោក​អ្នក​នឹង​ស្រក​ទម្ងន់​ប្រហែលជា 4 គីឡូក្រាម​ក្នុង​រយៈពេល 2 ស​ប្ដា​ហ៍​។

- វិធី​ទី 2៖
ផឹក​តែ​អ៊ូ​ឡុ​ង​មុន​ពេល​ហាត់ប្រាណ​ប្រហែល 30 ទៅ 60 នាទី​។ លោក​អ្នក​ក៏​អាច​ផឹក​តែ​នេះ​នៅ​ពេល​រសៀល​ដើម្បី​បង្កើន​ថាមពល និង​ទប់ស្កាត់​មិន​ឱ្យ​ឃ្លាន​ចំណី​ផ្អែម​ៗ​ផ្ដេសផ្ដាស​ខុសពេល​។

- វិធី​ទី 3៖
លោក​អ្នក​អាច​យក​ខ្ញី​មក​ឈុ​ង​ជា​តែ​ទទួលទាន​ដើម្បី​ឱ្យ​ភាព​ក្ដៅ​របស់​ខ្ញី​ចូល​ទៅ​ដុត​កំឡោច​ជាតិ​ខ្លាញ់​ក្នុង​សារពាង្គកាយ​។ ដើម្បី​ធ្វើ​តែ​ខ្ញី លោក​អ្នក​ត្រូវ​មាន​ម្សៅ​ខ្ញី​កន្លះ​ស្លាបព្រា​កាហ្វេ ទឹក​មួយ​ពែង ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ (​ដាក់​ក៏​បាន មិន​ដាក់​ក៏​បាន​)​។ ដាំទឹក​ឱ្យ​ពុះ ថែម​ម្សៅ​ខ្ញី រួច​ថែម​ទឹកឃ្មុំ ហើយ​កូរ​ឱ្យ​សព្វ រួច​ផឹក​។ មួយវិញទៀត លោក​អ្នក​ក៏​អាច​យក​ខ្ញី​ស្រស់​ប្រហែល 2 ស​.​ម មក​ទំពារ​មុន​ពេល​ទទួលទាន​អាហារ​ក៏​បាន​៕

យើងខ្ញុំ​សង្ឃឹមថា​រូបមន្ដ​ធម្មជាតិ​ខាងលើ​នេះ​ប្រាកដជា​ជួយ​លោក​អ្នក​កម្ចាត់​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​បានជា​មិន​ខាន​ឡើយ​។ បើសិនជា​លោក​អ្នកមាន​រូបមន្ដ​អ្វី​ផ្សេង​ទៀត កុំ​ភ្លេច​ចែករំលែក​នៅ​ទី​នេះ​!
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter