. . . . . .
.
ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤

.
យល់ដឹងអំពី ជម្ងឺគេងមិនលក់
April 03, 2015 (05:57:20) [ 1561 ]
 
 
ចំពោះ​លោក​អ្នក​ដែល​មាន​បញ្ហា​ដំណេក​អាច​ស្ដែង​ចេញ​ឲ្យឃើញ​ថា​ជា​ជម្ងឺ​គេង​មិន​លក់​ ជា​មធ្យម​លោក​អ្នក​គប្បី​គេង​ឲ្យបាន​ពី​ ៧ ​ម៉ោង​ទៅ​ ៨​ ម៉ោងក្នុង​មួយ​ថ្ងៃ ទើប​សុខភាព​មាន​លក្ខណៈ​ប្រសើរ​អាច​ប្រឆាំង​នឹង​ការ​បៀតបៀន​នៃ​ជម្ងឺ​ដទៃ ទាំង​សុខភាព​ផ្លូវ​កាយ និង​សុខភាព​ផ្លូវចិត្ដ​។ ការ​គេង​ធ្វើ​ឲ្យ​រាង​កាយ និង​ចិត្ដបាន​សម្រាក និង​ជួយឲ្យ​លោក​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​នៅ​ពេល​ព្រឹក​ព្រលឹម​។

- អ្វី​ទៅ​ជា​ជម្ងឺ​គេង​មិន​លក់?

ជម្ងឺ​ប្រភេទ​មួយ​ដែល​មាន​បញ្ហា​ចំពោះ​ដំណេក បង្កឲ្យលោក​អ្នក​គេង​មិន​បាន​ស្រួល ធ្វើ​ឲ្យ​លែង​មាន​អារម្មណ៍​ស្រស់ស្រាយ នៅ​ពេល​ក្រោកពីដំណេក​។ លោក​អ្នកមួយ​ចំនួន​មានការ​លំបាក​នឹង​គេង​ឲ្យ​លក់ ខ្លះ​ភ្ញាក់​ពី​ព្រឹក​ព្រលឹម​ពេក ហើយ​មិន​អាច​គេង​លក់​ទៅ​វិញ​។ លោក​អ្នកខ្លះ​ទៀត​នោះ​អាច​គេង​ភ្ញាក់​ៗ​ក្នុង​មួយ​យប់​ៗ​ច្រើន​ដង​។ ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ មាន​លោក​អ្នក មួយ​ចំនួន​សម្រេច​ជ្រើសរើស​ការ​ប្រើប្រាស់​ថ្នាំ​ងងុយគេង ហើយ​អាច​ញៀន​ថ្នាំ​ងងុយគេង​។

- ផល​ប៉ះពាល់​នៃ​ជម្ងឺ​គេង​មិន​លក់

ជម្ងឺ​គេង​មិន​លក់​បណ្ដាលឲ្យ​លោក​អ្នកមាន​អារម្មណ៍​ធី​ង​ធោ​ង​នៅ​ពេល​ថ្ងៃ អស់កម្លាំង ធ្វើ​ឲ្យ​ការ​ផ្ដោតអារម្មណ៍ និង​ការ​គិត​ទៅ​លើ​បញ្ហា​អ្វីមួយ​មិន​បាន​ល្អ មាន​អារម្មណ៍​រកាំចិត្ដ និង​ឆាប់​ខឹង​មួម៉ៅ ហើយ​ការ​គិតពិចារណា និង​ដោះស្រាយ​ចំពោះ​រឿង​អ្វីមួយ​មិន​បាន​ច្បាស់លាស់​។ ទាំងនេះ​សុទ្ធតែ​ស្ដែង​ចេញឲ្យ​ឃើញ​នៅ​ពេល​ដែល​លោក​អ្នកមាន​ជម្ងឺ​គេង​មិន​លក់​។

- មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ជម្ងឺ​គេង​មិន​លក់៖

ជា​ទូទៅ​ជម្ងឺ​គេង​មិន​លក់​បណ្ដាល​មក​ពី​បញ្ហា​ជា​ច្រើន​ដែល​បង្ក​ឱ្យ​មាន​ជម្ងឺ​នេះ​កើត​មាន​ឡើង​មាន​ដូច​ជា ៖

-ទទួលទាន​គ្រឿង​ស្រវឹង៖ លោក​អ្នក​ដែល​ពិសា​គ្រឿង​ស្រវឹង​ភាគច្រើន​តែង​កើត​មាន​ជម្ងឺ​គេង​មិន​លក់ ដោយសារ​តែ​បញ្ហា​គេង​មិនសូវ​បាន​នៅ​ពេល​ដែល​ស្រវឹង ហើយ​ទម្លាប់​ភ្ញាក់​ពី​ព្រឹក​ព្រលឹម​ដោយ​ហេតុតែ​មាន​រោគ​សញ្ញា​នៃ​ការ​ផ្ដាច់​ស្រា​។

​-មាន​ជម្ងឺផ្លូវចិត្ដ៖ មូលហេតុ​មួយទៀត គឺ​ដោយសារ​បុគ្គល​នោះ​មាន​ជម្ងឺផ្លូវចិត្ដ ដូច​ជា​ជម្ងឺ​ធ្លាក់​ទឹកចិត្ដ ឬ​ជម្ងឺ​ថប់​អារម្មណ៍​។ មួយវិញទៀត​គឺ​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​ងងុយគេង​ខុស​ប្រក្រតី ដោយ​មិន​មាន​វេជ្ជបញ្ជា​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​។

-មានជម្ងឺ​ទូទៅ៖ មូលហេតុ​ចុង​ក្រោយ គឺ​បណ្ដាល​មក​ពី​បញ្ហា​ផ្នែក​ជម្ងឺ​ទូទៅ ជា​ពិសេស​បញ្ហា​ដែល​បណ្ដាល​ឲ្យ​មានការ​ឈឺចាប់ ដូច​ជា​ការ​រង​របួស​ដោយ​គ្រោះថ្នាក់​អ្វីមួយ ពិបាក​ដកដង្ហើម ជម្ងឺខ្សោយបេះដូង ឬ​ជម្ងឺ​រលាក​ផ្លូវ​ទឹកនោម​ដែល​បណ្ដាល​ឲ្យនោម​ញឹកញាប់ នៅ​ពេល​ដែល​ទទួលទានដំណេក​។


ប្រភពពី៖ healtcambodia
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter