. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
អាហារ​​ ៩​ មុខ​ជួយ​​ឱ្យ​សក់​​ល្អ​ស្អាត​បែបធម្មជាតិ​
February 16, 2015 (10:23:14) [ 1414 ]
 
 
បើ​ចង់បាន​សក់​ស្អាត​រលើប​រលោង​ ជាប់​ស្វិត​ ត្រូវ​ថែទាំ​ពី​ផ្នែក​ខាងក្នុង​ខ្លួន​​យើង​ផង​ ព្រោះ​ការ​ថែទាំ​តែ​ផ្នែក​ ខាងក្រៅ​វា​មិន​ទាន់​គ្រប់គ្រាន់​ឡើយ​។​ អ្នកជំនាញ​ខាង​សរសៃសក់​ បាន​បង្ហាញ​ប្រាប់​អំពី​អាហារ​ចំនួន​​៩​មុខ​ដែល​​មាន​ប្រយោជន៍​ជួយ​ឱ្យ​សក់​មាន​សុខភាព​ល្អ​ដូច​តទៅ​ ៖

១-​សាច់សត្វ​ ៖​ កោសិកា​ឫស​សក់ប្រកប​ទៅ​ដោយ​ប្រូតេអ៊ីន​ ។​ ដូច្នេះ​ យើង​គួរតែ​ទទួលទាន​អាហារ​ដែល​មាន​ប្រូតេ​អ៊ីន​ខ្ពស់​ ជា​ពិសេស​អាហារ​ពេល​ព្រឹក​ ។​ ចំណែក​អាហារ​ពេល​ថ្ងៃត្រង់​ បើ​ចង់​ទទួល​បាន​លទ្ធផល​ខ្ពស់​ គឺ​ត្រូវ​ទទួលទាន​សាច់សត្វ​ដែល​មិន​ជាប់​ខ្លាញ់​ ។​

២-​អូ​មេ​ហ្គា​ ៖​ អ្នក​ដែល​មាន​សក់​ស្ងួត​បែក​ចុង​ គួរតែ​ទទួលទាន​អាហារ​ដែល​សម្បូណ៌​ទៅ​ដោយ​ខ្លាញ់​ចាំបាច់​ ជា​ពិ​សេស​ត្រី​ដែល​មាន​ខ្លាញ់​ខ្ពស់​ ដូច​ជា​ត្រី​ធូ​ណា​ និង​ត្រីសូ​ម៉ុង​ ដើម្បី​ជួយ​ថែរក្សា​សក់​ឱ្យ​បាន​ល្អ​ ។​

៣-​អង្ករសំរូប​ ៖​ បាយ​អង្ករ​សំរូប​ជា​ប្រភេទ​អាហារ​ម្យ៉ាង​ដែល​ផ្ដល់​ថាមពល​ដល់​រាង​កាយ​បាន​ យូរ​ជាង​អង្ករសម្រិត​ ជា​ពិសេស​កាល​ណា​យើង​ទទួលទាន​ជាមួយ​ប្រូ​តេ​អ៊ី​ន​ ពីព្រោះ​វា​ផ្ដល់​សារធាតុ​អា​ហារ​ដែល​សរសៃសក់​ត្រូវការ​បាន​គ្រប់​ ដោយសារ​តែ​វា​ជា​ប្រភព​ដែល​សម្បូណ៌​ទៅ​ដោយ​វីតាមីន​ ​B និង​កាក​សរសៃ​ ។​

៤-​ស៊ុត​ ៖​ ភាគច្រើន​យើង​តែង​យក​ស៊ុត​ក្រហម​មក​ផ្អាប់​សក់​នឹង​ជួយ​ឱ្យ​សក់​ទន់​ជាប់​ ស្វិត​ ។​​ ប៉ុន្ដែ​ស៊ុត​នៅ​មាន​ប្រយោ​ជន៍​​ដូច​គ្នា​ កាលណា​យើង​យក​មក​ទទួលទាន​ ពោល​គឺ​ស៊ុត​ស​សម្បូណ៌​ទៅ​ដោយ​ប្រូតេអ៊ីន​ និង​អាស៊ីត​អា​មី​ណូ​ចាំ​បាច់​ដែល​ជា​សមាសធាតុ​ផ្សំ​សំខាន់​ អាច​ជួយ​ឱ្យ​សរសៃសក់​ដុះ​ជាប់​ស្វិត​ល្អ​ ។​

៥-​គ្រាប់​ធញ្ញជាតិ​ ៖​ ពេល​យើង​ទទួលទាន​គ្រាប់​ធញ្ញជាតិ​ជា​អាហារ​សម្រន់​ ក៏​ជា​វិធី​មួយ​ជួយ​បង្កើន​ប្រូតេអ៊ីន​ដល់​រាង​កាយ​។​ សូម​ទទួលទាន​គ្រាប់​ល្ពៅ​ គ្រាប់​ឈូករ័ត្ន​ និង​ល្ង​ ដែល​ទទួលទាន​ទៅ​ឆ្ងាញ់​ផង​ និង​មាន​ប្រយោជន៍​ ផង​ ។​

៦-​អាល​ម៉​ង់​(Almond​)​ ៖​ អាល​ម៉​ង់​ជា​ប្រភព​ប្រូតេអ៊ីន​មានគុណ​ភាព​ខ្ពស់​ដែល​រាង​កាយ​ងាយ​បឺត​ស្រូប​យក​ ។​

៧-​ផ្លែ​ឈើ​ ៖​ ត្រូវ​ទទួលទាន​បន្លែ​-​ផ្លែ​ឈើ​ក្នុង​បរិមាណ​៥​ចំណែក​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ជំនួយ​ដល់​សរសៃសក់​និង​ផ្នែក​ផ្សេង​ៗ​ទៀត​នៃ​រាង​កាយ​ ។​ បន្លែ​-​ផ្លែ​ឈើ​សម្បូណ៌​ទៅ​ដោយ​វីតាមីន​ដែល​មាន​ប្រយោជន៍​ចំពោះ​ស្បែក​ ក្បាល​ និង​សរសៃ​សក់​ ថែម​ទាំង​សម្បូណ៌​ទៅ​ដោយសារ​ធាតុ​ដែល​ផ្ដល់​សំណើម​ និង​ជួយ​ទប់ស្កាត់​រ៉ា​ឌី​កាល់​សេរី​ ។​

៨-​ទឹក​ ៖​ សរសៃសក់​ក៏​ត្រូវការ​សំណើម​ដូច​រាង​កាយ​និង​ស្បែក​ដែរ​ ។​ ទឹកនឹង​ជួយ​ឱ្យ​សរសៃសក់​រលើបរលោង​ដូច​សរសៃ​សូត្រ​ ។​ ដូច្នេះ​ យើង​ត្រូវ​ផឹកទឹក​ឱ្យ​បាន​ពី​៨-១០​កែវ​ក្នុង​មួយ​ថ្ងៃ​ ឬ​១-២​លី​ត្រ​ក្នុង​មួយ​ថ្ងៃ​ ។​

៩-​អាហារ​បន្ថែម​វីតាមីន​ ៖​ យើង​គួរតែ​បង្កើន​ប្រយោជន៍​ពី​អា​ហារ​បន្ថែម​ប្រភេទ​វីតាមីន​ចូល​ទៅ​ព្រម​ ជាមួយ​អាហារ​ ដោយ​ជ្រើសរើស​ទទួលទាន​អាហារ​បន្ថែម​នូវ​ពពួក​វីតាមីន​ B វីតាមីន​ C​ វី​តា​មីន​ E​ វីតាមីន ​A​ និង​វីតាមីន​ K​ ពីព្រោះ​សុទ្ធតែ​ជា​វីតាមីន​ដែល​ជួយ​បន្ថែម​ធាតុដែក​ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter