. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
ការ​ម៉ាស្សា​ផ្ទៃមុខ​ ដោយ​ខ្យង​នៅ​ថៃ​
January 30, 2015 (10:02:47) [ 1378 ]
 
 
លើកចុងក្រោយ​បង្អស់​ ដែល​ខ្ញុំ​បាន​ប្រទះឃើញ​ខ្យង គឺ​ពួកវា​ត្រូវ​បានអ្នកបម្រើ​បារាំង​ លើក​ទៅ​ទទួលភ្ញៀវ ដោយ​ឆា​ជាមួយ​ខ្ទឹមស និង​បឺ​រ​រុក្ខជាតិ​។ ឥឡូវខ្យង​មួយ​ក្បាល ​បាន​កំពុង​វារ​ឡើងលើ​ខ្ទង់ច្រមុះ​របស់ខ្ញុំ​ ខណៈ​អា​ប្រាំ​ក្បាល​ផ្សេងទៀត​ កំពុង​ត្រូវបាន​ដាក់​តោង ​លើ​ផ្នែក​ផ្សេងទៀត​ នៃ​ផ្ទៃមុខ​របស់ខ្ញុំ​ ដោយ​អ្នក​ម៉ាស្សា​រក្សា​សម្រស់​ ជនជាតិ​ថៃ ដោយ​សង្ឃឹមថា​ រាល់​ខ្យ​ង់​សំងាត់​ទាំងនេះ​ នឹងធ្វើ​ឲ្យ​ស្បែក​ជ្រីវជ្រួញ​មួយចំនួន ​មាន​សភាព​ទន់​រលោង ហើយនឹង​ផ្តល់​ឲ្យ​ខ្ញុំ​ នូវ​សម្រស់​ក្មេង​ជាង​វ័យ​។

ការបន្ថែម​របៀប​ម៉ាស្សា​របៀបនេះ​ចូលក្នុង​ការរក្សា​សម្រស់​ជាស​កល និង​ការនិយម​ថ្មីៗ​អំពី​ការថែទាំ​សុខភាព ដូច​ជាការ​ម៉ាស្សា​ផ្ទៃមុខ​ដោយ​ប្រើ​ខ្យង ដែល​ឃើញ​មាននៅ​តំបន់ភ្នំ​នៃ​ប្រទេស​ថៃ​ភាគ​ខាងជើង​នោះ គឺមាន​លក្ខណៈ​ធម្មជាតិ​សុទ្ធសាធ​។

ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​មាន​ចំណាត់ថ្នាក់​ក្នុងចំណោម​គោលដៅ​ស្ប៉ា ឬ​ម៉ាស្សា​កំពូលៗ​របស់​ពិភពលោក ដោយ​ការព្យាបាល​តាមរបៀប​ម៉ាស្សា​គ្រប់​ប្រភេទ​គឺមាន​ផ្តល់ជូន​នៅ​គ្រប់​ទីកន្លែង​។ សមាជិក​ដទៃទៀត​នៃ​នរគ​សម្បូរ​សត្វ​នេះ​ក៏ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ផងដែរ រួមមាន​ត្រី ដែល​គេ​យកទៅ​ម៉ាស្សា​ជើង​នៅ​កន្លែង​ស្ប៉ា​ជាង ៤.០០០ កន្លែង​ឯណោះ​។

​តើ​នេះ​គ្រាន់តែ​ជា​គម្រោង​ការធ្វើ​ទីផ្សារ​មួយ​ផ្សេងទៀត ឬ ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ធ្វើ​ឲ្យ​ស្បែក​ហាប់​ណែន ឬ​ក្មេង​ជាង​វ័យ​? មតិ​របស់​អ្នកជំនាញ​គឺ​ខុស​ពីនេះ​។ នារី​ថៃ​វ័យក្មេង​ពីរ​នាក់​ដែល​ទម្រ​ត​ក្បែរ​ខ្ញុំ​នៅ​កន្លែង​ស្ប៉ា​ឈ្មោះថា Chiang Mai's Snail Spa បាន​និយាយ​កោតសរសើរ​មិន​ដាច់​ពី​មាត់​អំពី​ជាតិ​រំអិល​របស់​ខ្យង​។

​ហើយ​នៅពេល​ខ្ញុំ​ទៅ​ស្រុកទេស​វិញ ប្រពន្ធ​របស់ខ្ញុំ​និយាយថា​មុខ​ខ្ញុំ​ខុសប្លែក​ពីមុន ប៉ុន្តែ​មិនបាន​សួរដេញដោល​លំអិត​នោះទេ​។ ទំនង​ដោយសារ​ទឹកចិត្ត​ស្រឡាញ់​ចំពោះ​ខ្យង កន្លែង​ស្ប៉ា​នេះ​ត្រូវបាន​ចាប់​ផ្តើមឡើង​កាលពី​ឆ្នាំមុន​ដោយ​ជនជាតិ​បារាំង​ពីរ​នាក់ ដែល​បាន​នាំចូល​ខ្យង ១០០ ក្បាល​ពី​ស្រុកកំណើត​របស់ខ្លួន​។

កន្លែង​ស្ប៉ា​នេះ​ឥឡូវ​មាន​ខ្យង​រហូត​ជាង ៣០.០០០ ក្បាល ដែល​ទំពារ​ស៊ី​ការ៉ុត ស្ពៃក្តោប​ដែល​គ្មាន​ជាតិគីមី និង​ប្រទាល​កន្ទុយក្រពើ​នៅ​កសិដ្ឋាន​សរីរាង្គ​ដែលមាន​វិញ្ញ​ប័ណ្ណ​ប័ត្រ​ទទួលស្គាល់​ត្រឹមត្រូវ​មួយ​។ ​លោក Luc Champeyroux ដែល​ដាក់​ខ្យង​មួយ​ថ្នមៗ​លើ​កំភួនដៃ​របស់ខ្លួន​បាន​និយាយថា "​យើង​យកចិត្តទុកដាក់​ចំពោះ​ខ្យង​ប្រៀប​បីដូច​ជា​ពួកវា​ហ្នឹង​ជា​គ្រួសារ​របស់​យើង ជា​កូនៗ​របស់​យើង​អ៊ីចឹង​។ អ្នក​មើលទៅ​ឃើញ​ទេវា​ស្អាត​ណាស់​"​។

លោក​បាន​សារភាពថា​ពិតជា​ធ្លាប់​ទទួលទាន​ខ្យង​មែន (​ប៉ុន្តែ​មិនមែន​ខ្យង​គាត់​ចិញ្ចឹម​ទេ​) ហើយ​លោក​ក៏មាន​គម្រោង​ចិញ្ចឹម​ខ្យង​មួយចំនួន​សម្រាប់​ធ្វើជា​អាហារ និង​ថ្មីៗ​នេះ​កំពុង​ធ្វើ​ពិសោធន៍​ដើម្បី​បង្កើត "​ពងខ្យង​ដែល​ល្អឥតខ្ចោះ​" ផងដែរ​។

​ខ្យង​សម្រិតសម្រាំង​តិចតួច​ប៉ុណ្ណោះ​ត្រូវបាន​យក​ពី​កសិដ្ឋាន​សម្រាប់​បំពេញ​កិច្ចការ​នៅ​កន្លែង​ស្ប៉ា ជាទី​ដែល​ខ្ញុំ​ជ្រើសរើស​ការ​ម៉ាស្សា​រយៈពេល ៤៥ នាទី ហៅថា Snail Spa Celebrity Course​។ ក្នុងតម្លៃ ៣០ ដុល្លារ វា​គឺមាន​តម្លៃ​ធូរ​ថ្លៃ​ណាស់​បើ​ប្រៀបធៀប​នឹង​តម្លៃ ២០០ ដុល្លារ ដែល​អតិថិជន​ត្រូវ​បង់​ទៅ​ហាង​ថែ​សម្រស់ Ci:z.Labo នៅ​ក្រុង​តូ​ក្យូ ជាទី​ដែល​ការ​ម៉ាស្សា​ប្រើ​ខ្យង​បានបង្ហាញ​ខ្លួន​ដំបូង​ក្នុង​ឆ្នាំ ២០១៣​។ ការ​ស្ប៉ា​បែបនេះ​ក៏បាន​បើក​ផងដែរ​ក្នុងប្រទេស​ចិន និង​ទីក្រុង​ឡុង​ដ៍ ហើយ​ជនជាតិ​បារាំង​ទាំងពីរ​នាក់​នេះ​នឹង​ពង្រីក​វា​ដល់​ក្រុង​បាងកក​នៅ​ខែក្រោយ​នេះហើយ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 119 នាក់
  Flag Counter
Flag Counter