. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
វិធីសាស្ត្រ​ប្រើប្រាស់​កាហ្វេ ​ដើម្បី​ការពារ​ពី​ការ​ជ្រុះ​សក់
January 17, 2015 (08:14:47) [ 1415 ]
 
 
កាហ្វេ​គឺជា​ធាតុ​ផ្សំ​ពី​ធម្មជាតិ ហើយ​វា​ក៏​អាចជួយ​ព្យាបាល​ជំងឺ​ជាច្រើន​បាន​ផងដែរ ដូចជា​ជ្រុះ​សក់ និង​បញ្ហា​មួយចំនួនទៀត​។ កាហ្វេ​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​លាប​ពណ៌​សក់​នៅក្នុង​សតវត្សរ៍​ជា​យូរលង់​ណាស់​មកហើយ​។ ខាងក្រោម​នេះ​ជា​របៀប​ប្រើប្រាស់​កាហ្វេ​ដើម្បី​ការពារ​សក់​របស់​អ្នក​ពី​ការ​ជ្រុះ​៖

១. ជ្រើសរើស​កាហ្វេ​ណា​ដែរ​មាន​ជាតិ​ល្វីង​ខ្លាំង ឬ​កាហ្វេ​ខ្មៅ​។ ដាក់​កាហ្វេ​នេះ ឆុង​វា​ជាមួយ​ទឹក​ក្ដៅ​អ៊ុនៗ ដែល​មិន​ក្ដៅ​ខ្លាំង រួច​យ​កវាម​កលាង​នៅលើ​ក្បាល​របស់​អ្នក​ឲ្យ​បាន​សប់ ក្រោយពី​វា​ចុះ​កម្តៅ​បន្តិច​។​

២. បន្ទាប់ពី​លាង​សក់​របស់​អ្នក​ជាមួយនឹង​ទឹក​កាហ្វេ​រួច ប្រើប្រាស់​សាប៊ូកក់សក់​ណា​ដែរ​មាន​សារធាតុ​ជំនួយ និង​ការពារ​ពី​ការ​ជ្រុះ​សក់ រួច​លាង​សម្អាត​ចេញ​ដើម្បី​ឲ្យ​សក់​របស់​អ្នក​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែម​។​

៣. ទុក​សក់​របស់​អ្នក​ឲ្យ​បាន​ស្ងួត រួច​លាប​កាហ្វេ ឬ​បាញ់​ទឹក​វា​ទៅលើ​សក់ និង​ទុក​រយៈពេល ២០​នាទី ដើម្បី​ឲ្យ​សារជាតិ​របស់​កាហ្វេ​បាន​ជ្រាបចូល​ស្បែកក្បាល​របស់​អ្នក​។ អ្នក​ក៏​អាច​ប្រើប្រាស់​វី​ធី​សាស្ត្រ​១​បែប​ទៀត ដោយ​ត្រាំ​សក់​របស់​អ្នក​ទៅក្នុង​ទឹក​កាហ្វេ រួច​អង្គុយ​ផ្អែកទៅលើ​កៅអី ដែល​អាច​ឲ្យ​អ្នក​ប្រើ​ពេលនេះ​មើល​កាសែត ឬ​ទស្សនា​វ​ដ្តី​ផ្សេងៗ​ផងដែរ​។ បន្ទាប់ពី​២០​នាទី​កន្លងផុតទៅ អ្នក​អាច​លាង​សំអាត​សក់​របស់​អ្នកចេញ ដោយ​ទឹក​ក្តៅ​អ៊ុនៗ ជាការ​ស្រេច​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 317 នាក់
  Flag Counter
Flag Counter