. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
គុណ​ប្រយោជន៍នៃ​ផ្លែ​ចេក ​ដែល​អ្នក​មិន​ធ្លាប់បានដឹង
December 12, 2014 (10:00:50) [ 1495 ]
 
 
នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច គឺ​សម្បូរ​ទៅ​ដោយ​ផ្លែ​ឈើ​ធម្មជាតិ​មួយ​មុខ​នេះ​ណាស់។ វា​មិន​ត្រឹម​តែ​ផ្តល់​នូវ​អាហារ​រូបត្ថម​ខ្ពស់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សម្បូរ​ទៅ​ដោយ​សារ​ធាតុចិញ្ចឹម​ដែល​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខ​ភាព​ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត ​ចេក​មាន​គុណ​ប្រយោជន៍​ អាច​ជួយបញ្ចុះ​​ការ​ទល់​លាមក, កំដៅ, បន្សាប​ជាតិ​ពុល​នៅ​ក្នុង​រាង​កាយ និង​ធ្វើឲ្យ​ពោះ​វៀន​ធំ​ត្រ​ជាក់​​ទៀត​ផង។ សម្រាប់​ករណី ការ​ទល់​លាមក, ស្រេក​ទឹក, កើត​មុន, ហូរ​ឈាម, ឬស​ដូងបាត, លើស​ឈាម, សសៃ​ឈាម​ក្នុង​បេះ​ដូង​ អ្នក​យក​សំបក​ចេញ​ទុំ​មក​ធ្វើ​ជា​ថ្នាំ​ព្យាបាល​ក៏​មាន​ប្រសិទ្ធិភាព​ដែរ។ ជា​រៀង​រាល់​ថ្ងៃ​អ្នក​អាច​បរិភោគ​ចេក​ចាប់​ពីមួយ​ផ្លែ​រហូត​ដល់ ៥ ផ្លែ អាច​ជួយ​ថែ​បំប៉ន​សុខ​ភាព​របស់​លោក​អ្នក​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

ខាងក្រោមនេះគឺជាណែនាំមួយចំនួនដោយប្រើប្រាស់ចេក៖

ព្យាបាលជម្ងឺលើសឈាម៖ ចេក​មាន​ប្រសិទ្ធិភាព​ទាំង​សាច់ និង​សំបក ដែល​អ្នក​អាច​យក​ទៅចម្អិន ហើយ​បរិភោគ​ឲ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ។

ព្យាបាលកាកសំណល់ កំដៅ ជម្ងឺហឺត៖ ចេក​ស្រស់​ទម្ងន់ ៦០ ក្រាម អ្នកអាចហូបលាយ​ជា​មួយ​នឹងទឹកក្តៅ។

ព្យាបាលមុន ជម្ងឺឆ្អឹងខ្នង រលាកសាច់ដុំ៖ សាច់ចេកមានភាពត្រជាក់ដែល​អ្នក​អាច​កោស មក​បិទ​ពីលើ​កន្លែង​ដែល​មាន​បញ្ហា​ទាំង​នោះ​បាន។

ព្យាបាលការពុលអាហារ៖ ចេក​ចំនួន ២០០ ក្រាម ទៅ ៥០០ ក្រាម ក្រឡុកឲ្យ​បាន​មួយ​កែវ អាច​ជួយបារ​នូវ​ជាតិ​ពុល​ដែល​អ្នក​បាន​លេប​ចូល​ទៅ​ក្នុង​ពោះ ចេញ​មកវិញ​ទាំង​អស់។

ការពារ និង​ព្យាបាលដំបៅក្រពះ៖ ចេកខ្ចី ហាល​ឲ្យ​ស្ងួត ក្រោម​សីតុណ្ហ​ភាព ៥០ អង្សាសេ រួច​កិន​ជា​ម្សៅ។ ប្រើ​វា​ជា​ថ្នាំសម្រាប់​ផឹក​លាយ​ជា​មួយ​ទឹក។

ព្យាបាលការទប់លាមក និងខ្សោះឈាម៖ យកចេកទុំ ២ ទៅ ៣ ផ្លែ បក​យក​សំបក​ទៅ​ដាំ​ឲ្យ​ពុះ ទុក​សម្រាប់​បរិភោគ បើ​មាន​ករណី​ទល់​លា​មក ឬការ​ហូរឈាម​ចេញមក​ក្រៅ។

ព្យាបាលជម្ងឺផ្សេងៗ៖ ចេកទុំ ២ ទៅ ៣ ផ្លែអាចស្មើរ និងស្តរត្នោត ១០០ ក្រាម។ សម្រាប់​ករណី​រលាក​ទងសួត, ក្អកស្ងួត, កំហាកស្អិតជាប់ក​ជា​ដើម។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 29 នាក់
  Flag Counter
Flag Counter