. . . . . .
.
ថ្ងៃសុក្រ ទី២៩ ខែមិនា ឆ្នាំ២០២៤

.
តិចនិច​សំរាប់​ស្ត្រី​ដែល​មិន​ធ្លាប់​​​ ដល់​ចំណុច​ កំពូល​ត្រូវធ្វើ​ម៉េច​?
November 07, 2014 (11:50:46) [ 1481 ]
 
 
មាន​ប្រហែលជា​១០%​នៃ​ស្ត្រី​ដែល​មិន​ធ្លាប់​បាន​ដល់​ចំនុចកំពូល​ ទាល់តែសោះ​ទាំង​ជាមួយ​ដៃគូ និង​ទាំង​ក្នុង​ពេល​សម្រេច​កាម​ដោយ​ខ្លូន​ឯង​។ ជា​ការពិត​ណាស់​មាន​ស្ត្រី​មួយចំនួន​បាន​ជ្រើស​យក​វិធី​របស់​ពួកគេ​គឺ​ចូល​ ទៅ​រក​ការព្យាបាល​។​

នោះ​ហើយ​ជា​ពេល​ដែល​អ្នក ជំនាញ​បាន​ប្រាប់​ស្ត្រី​ទាំង​នេះ​ថា​ជា​ដំណឹង​ល្អ​ដែល​ថា វា​គឺ​អាច​ធ្វើទៅបាន​ដោយ​គ្រាន់តែ​រៀន​ដើម្បី ឱ្យមាន​ការឈាន​ដល់​ចំនុច​កំពូល ។​មេរៀន​ដំបូង និង​សំខាន់​បំផុត​នោះ​គឺជា​ការអនុវត្ត​អោយ មាន​តុល្យភាព​នៃ​ការ​ខំប្រឹង និង​ការឈប់​សំរាក​ក្នុងអំឡុងពេល​មាន​សកម្មភាព​ផ្លូវភេទ​។ ប៉ុន្តែ ស្ត្រី​ទាំងនោះ​បាន​សួរថា​តើ​ពួកគេ​អាច​មាន​ទាំង​ការ​ខំប្រឹង និង​ការ​សម្រាក​ក្នុងពេល​តែមួយ​បាន យ៉ាងដូចម្តេច​? វា​ជា​សំនួរ​ដ៏​ល្អ​ហើយ​នៅទីនេះ​គឺ​ជា​ចម្លើយ​ដែល​ចែក​ជា​ពីរ​ជំហាន :

​ជំហាន​ទី​១: ការ​ខំប្រឹង ប្រភេទ​នៃ​ការ​ខំប្រឹង​ដែល​អាច​ជួយ​អោយ​ស្ត្រី​ឈាន​ដល់​ចំនុច​កំពូល នោះ​គឺជា​ការ​ខំប្រឹង​សាច់ដុំ​( myotonia ) ។ ស្ត្រី​ជា​ច្រើន​មាន​ការភាន់ច្រឡំ​ថា​ពួក​គេ​គួរតែ សម្រាក​ដោយ​គ្រាន់តែ​គេង​នៅ​ស្ងៀម​ដោយសារតែ​ពួកគេ​បានលឺ​ថា​អោយ​សម្រាក​ បន្ធូ​រ​អារម្មណ៍​ក្នុង​អំឡុងពេល រួមភេទ​គឺជា​ការ​សំខាន់​។ ប៉ុន្តែ​វា​មានន័យ​ថា​ការ​ប្រឹង​សាច់ដុំ​ជា​ញឹក ញាប់​ចាំបាច់​សម្រាប់​ការឈាន​ដល់​ចំនុចកំពូល​។ ភាគច្រើន​នៃ​ស្ត្រី​រៀន​ដើម្បី​ឱ្យ​មាន​ការ​ដល់ ចំនុចកំពូល​ជា​លើកដំបូង​របស់​ពួកគេ​ដោយ​ធ្វើអោយ​មាន​ភាព​ស្មើ​គ្នា​រវាង​ការ ​ប្រឹង​សាច់ដុំ​ជើង សាចដុំ​ពោះ​និង​សាច់ដុំកំ​ប៉ះ​គូ​ថ​។​មិន​គួរឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ​ដែល​ ស្ត្រី​បាន​រាយការណ៍​ថា ភាគច្រើន​នៃ​ការឈាន​ដល់​ចំនុចកំពូល​បាន​ជំរុញ​អោយ​មាន​ការ​កន្ត្រាក់​ សាច់ដុំ​នៅ​ក្នុង​ផ្នែក​ខាងក្រោម​នៃ​អាង​ត្រគាក​របស់​ពួកគេ​។ ទាំងនេះ​គឺជា​សាច់ដុំ​ដូចគ្នា​ដែល​កន្ត្រាក់​ដើម្បី​បញ្ឈប់ លំហូរ​នៃ​ទឹកនោម​ផងដែរ​។​តើ​អ្វី​ដែល​ភ្ជាប់​រវាង​ការ​កន្ត្រាក់​សាច់ដុំ​ និង​ការឈាន​ដល់​ចំនុច​កំពូល​? សម្រើប ការ​កន្ត្រាក់​សាច់ដុំ​មួយចំនួន​ធ្វើអោយ​បង្កើន​លំហូរ​ឈាម​នៅ​ទូ​ទាំង​ រាងកាយ ហើយ​ជា​ញឹកញាប់​ទៅ​កាន់​តំបន់​ប្រដាប់បន្តពូជ​។ ការ​សម្រើប​ពិតណាស់​គឺ​ជា​វិធី​ដែល ជួយ​នាំ​ស្ត្រី​ដើម្បី​ឈាន​ដល់​ចំនុចកំពូល ។​

​ជំហាន​ទី ២: សម្រាក តើ​សម្រាក​នៅ​កន្លែង​ណា​សំរាប់​រឿ​មួយ​នេះ​? ចំលើយ​គឺ​នៅ​ក្នុង​ខួរក្បាល ។ ក្នុងអំឡុងពេល​រួម​ភេទស្ត្រី​ជាច្រើន​រកឃើញ​ថា​វា​មាន​ប្រយោជន៍​ក្នុងការ​ សម្រាក​ខួរក្បាល ដោយ​មិន​គិត​រឿង​អ្វី​ផ្សេង​ជាមួយ​នឹង​គំនិត​បែប​នេះ​នឹង​បង្កើន​នូវ​សម្រើប ​ផ្លូវភេទ​ជាជាង ជាមួយ​នឹង​ភាព​តានតឹង​ក្នុង​អា​រម្ម​រណ៏ គំនិត​អវិជ្ជមាន​ដែល​អាច​កាត់បន្ថយ​សម្រើប​ផ្លូវភេទ របស់​អ្នក​៕


(ប្រភព៖ www.health.com.kh)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter