. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
ការបរិច្ចាក​តម្រង​​នោម អាច​បង្ក​​​ បញ្ហា​សុខភាព​ទេ​?
November 04, 2014 (06:59:01) [ 1346 ]
 
 
ខ្ញុំ​កំពុង​តែពិចារណា​លើ​ការបរិច្ចាក​តម្រងនោម អោយទៅ​អ្នក​ដទៃ​។​តើ​មាន​ហានិភ័យ​រយៈពេល​យូរ​សម្រាប់​ខ្ញុំ​ដែរ​ឬទេ​? មាន​ការស្រាវជ្រាវ​ដែល​បានបង្ហាញ​ថា​មាន​ហានិភ័យ​រយៈពេល​យូរ​តិចតួច ចំពោះ​ការបរិច្ចាក​តម្រងនោម​ហើយ​អ្នក គួរតែ​មាន​ការពិនិត្យ​អោយ​បាន​ប្រុងប្រយ័ត្ន​មុន​ពេល​បរិច្ចាក​។

ជា​អ្នក​បរិច្ចាក​តម្រងនោម​អ្នកនឹង​ទទួលបាន​ការពិនិត្យ​សុខភាព​យ៉ាង​ ហ្មត់ចត់​ដើម្បី​កំណត់​ថា​តើ វា​ត្រូវ​គ្នា​នឹង​អ្នក​ទទួល​ដែរ​ឬទេ​។ ហើយ​អ្នក​នឹង​ត្រូវ​បាន​ពិនិត្យ​ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​ធ្វើ​អោយ​ប្រាកដ​ ថា​អ្នក​មិន​មាន​បញ្ហា​សុខភាព​ណាមួយ​ដែល​អាច​នឹង​កើតឡើង ដោយសារ​ការបរិច្ចាក​តម្រងនោម​នេះឡើយ​។

​ការបរិច្ចាក​តម្រងនោម​ជាប់​ពាក់ព័ន្ធ​នឹង​ការវះកាត់​ដ៏​ធំ​មួយ​និង​ មាន​ហានិភ័យ​ខ្ពស់ ដែល​រួម​ទាំង​ការ​ហូរឈាម​និង​ឆ្លង​មេរោគ​។ បន្ទាប់​ពី​តម្រងនោម​របស់​អ្នក​ត្រូវបាន​គេ​យក​ចេញ​អ្នក​នឹង​ត្រូវ​ចំណាយ​ ពេល​ជា​ច្រើន ដើម្បី​ជា​សះស្បើយ​ទាំង​នៅក្នុង​មន្ទីរពេទ្យ​និង​ទាំង​នៅ​ផ្ទះ​។ ទៅតាម​វេលា​តម្រងនោម​ដែល​នៅសល់​របស់​អ្នកនឹង​រីក​ធំ​ដោយសា​រលំ​ហូរ​ឈាម​កាន់ ​វា​កាន់តែ​ច្រើន ហើយ​ធ្វើការ​ច្រោះ​ទឹកនោម​កាន់តែច្រើន​ថែម​ទៀត​។
​អត្រា​នៃ​ការរស់រានមានជីវិត​រយៈពេល​វែង​គុណភាព​នៃ​ជីវិត​ស្ថានភាព​ សុខភាព​ទូទៅ​និង​ហានិភ័យ​នៃ​ជំងឺ​ខ្សោយ​តម្រង​នោម​របស់​អ្នក គឺ​ប្រហែលជា​មាន​ដូចគ្នា​នឹង​ប្រជាជន​ទូទៅ​ដែល​មិនមែន​ជា​អ្នក​បរិច្ចាក​ តម្រងនោម​។ ការ​ពិនិត្យ​ជា​ទៀងទាត់​រួមទាំង​ការតាមដាន​មុខងារ​តម្រងនោម​និង​សម្ពាធ​ឈាម​ របស់​អ្នក​ជា​ទូទៅ​ត្រូវបាន​ណែនាំ​អោយ​ធ្វើ និង​វាយតម្លៃ​បន្ទាប់​ពី​ការបរិច្ចាក​តម្រងនោម​រួចហើយ​៕

(ប្រភព៖www.health.com.kh)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 156 នាក់
  Flag Counter
Flag Counter