. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
គ្រឿងផ្សំ​នៅក្នុង​ថ្នាំ​​សម្រើប​ អាច​​​បណ្តាលឱ្យ​​​ខ្វាក់ភ្នែក​
October 15, 2014 (09:37:31) [ 1768 ]
 
 
ថ្នាំសម្រើប វី​យ៉ា​ក្រា (Viagra) អាច​បណ្តាលឱ្យ​ខ្វាក់ភ្នែក​ចំពោះ បុរស​ដែលមាន​បញ្ហា​ភ្នែក​ហើយ​ថែមទាំង​អាច​ប៉ះ​ពាល់​​ទៅដល់ អ្នក​ដែល​មើលឃើញ ធម្មតា​ផងដែរ​។​

​អ្នកស្រាវជ្រាវ​អូស្ត្រាលី​មួយក្រុម បាន​និយាយថា គ្រឿងផ្សំ​នៅក្នុង​ថ្នាំ​ជំរុញ​ផ្លូវភេទ​នេះ​អាច​ប៉ះពាល់​ដល់​ការមើលឃើញ​ជា​និរន្ត​ន៍ នៅក្នុង​ចំណោម​បុរស ដែលមាន​ជម្ងឺ​ភ្នែក ពី​កំណើត​។​

​សារធាតុ​នោះ​ក៏​អាច​ប៉ះពាល់​ទៅដល់​អ្នក​ដែល​មើលឃើញ​ធម្មតា​ផងដែរ ប្រសិនបើ​ពួកគេ​មាន​ផ្ទុក​នូវ​ហ្សែ​ន មួយ​ដែលមាន​ទំនាក់ទំនង​ជាមួយនឹង​បញ្ហា​ភ្នែក​។​

​ទ្រឹស្តី​មួយ​ចាត់ទុកថា ថ្នាំ​នោះ​អាច​បង្អាក់​អង់ស៊ីម ដែលមាន​សារៈសំខាន់​សម្រាប់​ការបញ្ជូន​សញ្ញា​ពន្លឺ ពី​កែវភ្នែក​ទៅកាន់​ខួរក្បាល​។​

​សារធាតុ​នោះ​ត្រូវបាន​ស្គាល់​តាម​ឈ្មោះថា ស៊ី​ល​ដេ​ណា​ហ្វីល (Sildenafil) ដែលជា​គ្រឿងផ្សំ សកម្ម​មួយ​នៅក្នុង​ថ្នាំ​ប្រភេទ​វី​យ៉ា​ក្រា ដែល អាច​បង្កឱ្យមាន​បញ្ហា​នៅក្នុង​ការមើលឃើញ​នៅក្នុង​រយៈពេល​ខ្លី​មួយ នៅក្នុង​ចំណោម​អ្នកមាន​សុខភាព​ធម្មតា​មួយចំនួន​។​

​ការសិក្សា​ពី​គ្រា​មុន​មក បាន​ភ្ជាប់​ទំនាក់ទំនង​ថ្នាំ វី​យ៉ា​ក្រា និង ថ្នាំ​ប្រឆាំងនឹង​អសមត្ថភាព​ផ្លូវភេទ ដទៃទៀត​ជាមួយនឹង​ឥទ្ធិពល​អវិជ្ជមាន​ដូចជា ការធ្វើឱ្យ​ថ្លង់​។ ក្រុម​អ្នកស្រាវជ្រាវ​អាមេរិក ក៏បាន​រកឃើញ ផងដែរ​ថា បុរស​ដែល​ប្រើ​ថ្នាំ​វី​យ៉ា​ក្រា​ក៏​ប្រឈម​ជាមួយនឹង​កំណើន នៃ​គ្រោះថ្នាក់ នៃ​ការកើតមាន​ជម្ងឺ មហារីក​ស្បែក​ផងដែរ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter