. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
មិន​ដែល​មាន​រដូវ​សោះ អាច​មាន​ផ្ទៃពោះ​ទេ​?
October 13, 2014 (06:38:09) [ 1441 ]
 
 
ប្រាកដ​ណាស់ ក្មេង​ស្រី​មួយ​ចំនួន​អាច​មាន​ផ្ទៃពោះ មុន​នឹង​គាត់​មាន​រដូវ​ដំបូង​។​ ​ការ​មាន​ផ្ទៃពោះ ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការផ្ទុះ​ពង​ស៊ុត​របស់​ស្ត្រី​។ ដោយសារ​តែ​ក្មេងស្រី​អាច​ផ្ទុះ​ពង​ស៊ុត​មុន​នឹង​មាន​រដូវ​ដំបូង​របស់​ពួកគេ ដូចនេះ វា​អាច​ទៅរួច​ដែល​នាង​អាច​មាន​ផ្ទៃពោះ​នោះ​។​

​ការ​មាន​ផ្ទៃពោះ គឺ​មិនមែន​ជា​ការព្រួយបារម្ភ​តែ​មួយ​អំពី​ការ​រួមភេទ​នោះទេ ជាពិសេស ការ​រួមភេទ​ដែល​មិន​បាន​ការពារ អ្នក​ក៏​អាច​មាន​ហានិភ័យ​នៃ​ការ​មាន​ជំងឺ​កាមរោគ​ផងដែរ​។ ការ​មិន​រួមភេទ គឺជា​មធ្យោបាយ​តែ​មួយគត់ ដែល​ការពារ​ជំងឺ​កាមរោគ​បាន ១០០ ភាគរយ ឬ​ការ​មិន​ចង់​បាន​កូន ប៉ុន្តែ ការប្រើ​ស្រោមអនាម័យ គឺជា​មធ្យោបាយ​ល្អ​បន្ទាប់​។

ស្រោម អនាម័យ គឺជា​មធ្យោបាយ​ការពារ​តែមួយ ដែល​ការពារ​ប្រឆាំង​នឹង​ជំងឺ​កា​មេរោគ ប៉ុន្តែ វា​ក៏​មិន​ជា​មធ្យោបាយ​ល្អ​ប៉ុន្មាន ជាង​មធ្យោបាយ​ការពារ​ដទៃ​ពី​ការ​មាន​ផ្ទៃពោះ​ផងដែរ​។ ក្មេងស្រី អាច​ការពារ​បាន​ល្អ​បំផុត ប្រសិន​បើ​ពួកគេ​ប្រើ​ស្រោមអនាម័យ​គ្រប់​ពេល​ដែល​ពួកគេ​រួមភេទ ប៉ុន្តែ ក៏​អាច​ប្រើ​ថ្នាំ​គ្រាប់ ដើម្បី​ការពារ​បាន​ផងដែរ​។​

​ប្រសិនបើ​អ្នក​ធ្លាប់​រួមភេទ ឬ​អ្នក​កំពុង​តែ​គិត​អំពី​ការ​រួមភេទ សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​អំពី​ជម្រើស​នៃ​ការការពារ និង​ធ្វើតេស្ត​រក​មើល​ជំងឺ​កាមរោគ​ជាដើម​។​


​ប្រសិនបើ​អ្នក​ធ្លាប់​បាន​ធ្វើការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ បែក​ស្រោមអនាម័យ ឬ​អ្នក​បាន​ប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត ប៉ុន្តែ មាន​ឃើញ​មាន​រដូវ សូម​ទៅ​ជួប​នឹង​គ្រូពេទ្យ​ភ្លាមៗ ដើម្បី​ធ្វើ​តេស្ត​ចំពោះ​ការ​មាន​ផ្ទៃពោះ និង​ជំងឺ​កាមរោគ​៕

(ប្រភព៖ www.health.com.kh)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter