. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
សារៈប្រយោជន៍​ នៃ​ការ​​​ហាត់ប្រាណ ចំពោះ​បុរស​
October 13, 2014 (06:07:41) [ 1307 ]
 
 
បុរស​ភាគច្រើន​បាន​ដឹងថា ពួកគេ​ត្រូវការ​ហាត់ប្រាណ​ដើម្បី​ដុត​កា​ឡូរី និង​រក្សា​ទម្ងន់ ដើម្បី​អោយ​រាងកាយ​មើល​ទៅ​មាន​ភាព​សង្ហារ​។ ទោះជា​យ៉ាងណា ផលប្រយោជន៍​នៃ​ការ​ហាត់ប្រាណ​នេះ គឺ​មាន​ច្រើន​ជាង​អ្វី​ដែល​អ្នក​បាន​មើល​ឃើញ​នេះ​ទៅទៀត​។

វា​ជួយ​អោយ​បុរស​រស់នៅ​បាន​យូរ បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មួយចំនួន ធ្វើអោយ​ប្រសើរឡើង​នូវ​គុណភាព​ជីវិត​របស់​ពួកគេ និង​អាច​ជួយ​រក្សា​កម្រិត​អ័រម៉ូន Testosterone ខណៈ​ដែល​ពួកគេ​កាន់តែ​ចាស់​។

​ធ្វើអោយ​កាន់តែ​ប្រសើរឡើង​នូវ​គុណភាព​នៃ​ជីវិត ៖ ការធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់​អាច​បង្កើន​គុណភាព​នៃ​ជីវិត ដោយ​ការជួយ​បំបាត់​ភាព​តានតឹង ការធ្លាក់​ទឹកចិត្ត ការ​ថប់​អារម្មណ៍ និង​ការ​ខឹងសម្បារ​។ ការស្រាវជ្រាវ​បាន​បង្ហាញថា ត្រឹមតែ ៣០ នាទី​នៃ​ការធ្វើ​លំ​ហាត់ប្រាណ​កម្រិត​មធ្យម​ក្នុង​មួយ​ថ្ងៃ អាច​បង្កើន​កម្រិត​ថាមពល សមត្ថភាព​ក្នុងការ​គេង​លក់​ស្រួល​ទាំង​បុរស និង​ស្ត្រី​។
​ធ្វើអោយ​រស់​បាន​យូរ ៖ វា​គឺជា​ហេតុផល​មួយ​បន្ថែម​ទៀត​ក្នុង​ការរស់នៅ​អោយបាន​សមស្រប​។ ចំពោះ​បុរស កាយសម្បទា​អាច​ទស្សន៍ទាយ​ពី​រយៈពេល​នៃ​ជីវិត​បាន ដែល​វា​មាន​ភាពល្អប្រសើរ​ជាង BMI អាច​ធ្វើទៅបាន នេះ​បើ​យោងតាម​ការសិក្សា​លើ​មនុស្ស​ជាង ១៤.០០០ នាក់​។ បុរស​ដែល​មាន​កាយសម្បទា​ល្អ ហានិភ័យ​នៃ​ការស្លាប់​ពី​គ្រប់​មូលហេតុ​ទាំងអស់​របស់​គេ​បាន​ធ្លាក់ចុះ ១៥ ភាគរយ ហើយ​ហានិភ័យ​នៃ​ការស្លាប់​មកពី​ជំងឺ​បេះដូង ត្រូវបាន​កាត់បន្ថយ​ដល់​ទៅ ១៩ ភាគរយ​។
​បន្ថយ​ហានិភ័យ​នៃ​ការស្លាប់​មកពី​ជំងឺ​ទឹកនោម​ផ្អែម និង​ការ​គេង​មិន​ដកដង្ហើម ៖ ការ​ស្ទះដង្ហើម​ពេល​គេង គឺ​ជា​ជំងឺ​ដែល​ជា​ញឹកញាប់ អ្នកជំងឺ​ឈប់​ដកដង្ហើម​ក្នុងអំឡុងពេល​គេង ហើយ​វា​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការកើនឡើង​ហានិភ័យ​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ ។ ចំពោះ​បុរស​ដែល​មាន​ការ​គេង​មិន​ដកដង្ហើម និង​ជំងឺ​ទឹកនោម​ផ្អែម ការធ្វើ​លំ​ហាត់ប្រាណ​កម្រិត​មធ្យម អាច​ជួយ​អោយ​ថយចុះ​នូវ​ហានិភ័យ​នៃ​ការស្លាប់​ពី​លក្ខខណ្ឌ​ទាំង​ពីរ​នេះ​បាន​ ៕

(ប្រភព៖ www.health.com.kh)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 151 នាក់
  Flag Counter
Flag Counter