. . . . . .
.
ថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០២៤

.
រលាក​សាច់​បំពង់ក​ធ្ងន់ធ្ងរ អាច​បង្ក​​​អោយមាន​​បញ្ហា​អ្វីខ្លះ​?
September 23, 2014 (10:03:16) [ 1422 ]
 
 
សាច់​នៅក្នុង​បំពង់ក​ដែល​មនុស្ស​ទាំងអស់​មាន​គ្រប់ៗ​គ្នា គឺ​ជាលិកា​ដែល​ស្រដៀង​គ្នា​ទៅ​នឹង​កូនកណ្តុរ ឬ​ក្រពេញ​។ ការ​​រលាក​សាច់​បំពង់ក អាច​បណ្តាលមកពី​បាក់តេរី ឬ​វីរុស​ជាច្រើន​ប្រភេទ​។ រោគសញ្ញា​នៃ​ការ​រលា​កសាច់​ក្នុង​ក្នុង​បំពង់ក ឬ​ការឆ្លង​មេរោគ​មានដូចជា ការ​ឈឺបំពង់ក គ្រុ​នក្តៅ ពិបាក​ដកដង្ហើម ពិបាក​លេប និង​ហើម​កូនកណ្តុរ​នៅ​ផ្នែក​ខាង​មុខ​នៃ​ក​។

អាប់​សែ ឬ​ការ​កក​ខ្ទុះ​នៅ​ជុំវិញ​សាច់​នោះ​អាច​កើតមាន​បន្ទាប់​ពី​ការ​រលាក​យូរ​។ ការ​ស្ទះដង្ហើម ដែល​បណ្តាល​មក​ពី​សាច់​នៅ​បំពង់​ក​រីក​ធំ អាច​បណ្តាល​អោយ​អ្នក​គេង​ស្រមុក និង​រំខាន​ដល់​ការ​គេង​។ ការឆ្លង​មេរោគ គឺ​តម្រូវ​អោយ​ទទួល​ការព្យាបាល​ដោយ​ថ្នាំ​ផ្សះ​។

ការឆ្លង​មេរោគ​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​តាមរយៈ​ការសាកសួរ និង​ការពិនិត្យ​រាងកាយ​។ គ្រូពេទ្យ​អាច​នឹង​កៀរ​យក​ស្លេស​ពី​បំពង់​ក​របស់​អ្នក ហើយ​ធ្វើតេស្ត ប្រសិនបើ​គាត់​សង្ស័យថា​មាន​ការឆ្លង​មេរោគ​។ ការ​ធ្វើ​តេស្ត គឺ​ដើម្បី​អោយ​ដឹង​ច្បាស់​ពី​ប្រភេទ​នៃ​មេរោគ​ដែល​បង្ក​។

ក្រៅ​ពី​ការព្យាបាល​ដោយ​ថ្នាំ គ្រូពេទ្យ​អាច​នឹង​សុំ​ច្រឹប​យក​សាច់​នោះ​ចេញ ប្រសិនបើ ៖
១.​ ​អ្នក​ជា​មនុស្ស​ដែល​មាន​ការឆ្លង​មេរោគ​ម្តង​ហើយ​ម្តងទៀត ឬ​ជាប់​រហូត​
២.​ ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​កើតឡើង​ដោយសារ​ការឆ្លង​មេរោគ​
៣.​ ​ការ​រីក​ធំ​នៃ​សាច់​ដែល​រលាក​ធ្វើអោយប៉ះពាល់​ដល់​ការដកដង្ហើម ការ​លេប និង​បញ្ហា​មាត់​ធ្មេញ​៕

(ប្រភព៖ www.health.com.kh)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter