. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

.
ការផឹក​ទឹក​ក្តៅ​ឧណ្ហៗ ល្អ​ចំពោះ​សុខភាព​ ​ដូចម្តេចខ្លះ​?
September 01, 2014 (08:32:29) [ 1226 ]
 
 
មនុស្ស​យើង​ភាគច្រើន​តែងតែ​ចាប់ផ្តើម​ពេលវេលា​នៅ​ព្រឹក​ឡើង​ជាមួយ​នឹង​ កាហ្វេ​មួយ​ពែង ឬ​តែ​ក្តៅ​មួយពែង ដើម្បី​កម្តៅ​រាងកាយ​ក្រោយ​ភ្ញាក់​ពី​គេង​រួច​។ ការ​ទទួលទាន​ទឹក​ក្តៅ​ឧណ្ហៗ​ជា​ទៀងទាត់ ជាពិសេស​នៅ​ពេល​ព្រឹក អាច​ជួយ​ព្យាបាល​រាងកាយ ផ្តល់​ថាមពល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​បន្ថយ​កាកសំណល់​ដែល​កើនឡើង​ច្រើន​ក្នុង​ប្រព័ន្ធ​រាងកាយ​។

​ការ​ទទួលទាន​ទឹក​ក្តៅ​ឧណ្ហៗ​នឹង​ជួយ​បង្កើន​ភាព​តឹង​របស់​ពោះវៀន ដើម្បី​ជម្រុញ​អោយ​មាន​ការបញ្ចេញ​ចោល​កាកសំណល់​បាន​យ៉ាងច្រើន​បំផុត​។

ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​នៃ​ការ​ផឹកទឹក​ក្តៅ​ឧណ្ហៗ ៖

​សម្អាត​ប្រព័ន្ធ​រំលាយ​អាហារ​
​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​ពែង​នៅ​ពេល​ព្រឹក​អាច​ជួយ​សម្អាត​រាងកាយ​បាន​តាមរយៈ​ ការ​ច្រោះ​ជាតិពុល​តែម្តង​។ ទឹក និង​សារធាតុ​រាវ​ផ្សេងៗ​ទៀត​នឹង​ជួយ​រំលាយ​អាហារ​ក្នុង​ក្រពះ និង​ថែរក្សា​ផ្លូវ​រំលាយ​អាហារ​បាន​ទៀត​ផង​។ ការ​ទទួលទាន​ទឹក​ត្រជាក់​ក្នុងពេល និង​ក្រោយពេល​ញ៉ាំ​អាហារ​ពិតជា​អាច​ធ្វើអោយ​ជាតិ​ខ្លាញ់​ក្នុង​អាហារ​ដែល​ អ្នក​ញ៉ាំ​នោះ​រឹង និង​ក​ក​ជាប់​ក្នុង​ពោះវៀន​។ សំណាង​ដែរ អ្នក​អាច​ជំនួស​ទឹក​ត្រជាក់​ជាមួយ​ទឹក​ក្តៅ​បាន ដើម្បី​ជំនួយ​ដល់​ការរំលាយ​អាហារ ជា​ពិសេស​ក្រោយពី​ញ៉ាំ​អាហារ​រួច​។

​សម្រួល​ដល់​ការ​ទល់លាមក​
​មនុស្ស​យើង​ច្រើន​តែ​ជួប​បញ្ហា​បែប​នេះ​ម្តងម្កាល​ដែរ ព្រោះតែ​មាន​ចលនា​ពោះវៀន​តិចតួច ឬ​គ្មាន​តែម្តង​។ អារម្មណ៍​នៃ​ការ​ប្រឹង​បន្ទោ​របង់​ដែល​ទាក់ទង​នឹង​ការ​ហើមពោះ ច្រើន​តែ​បណ្តាលមកពី​ការ​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​។ ការ​ទទួលទាន​ទឹក​ក្តៅ​ឧណ្ហៗ​នៅ​ពេល​ព្រឹក ជា​ពិសេស​ពេល​មិនទាន់​ញ៉ាំ​អាហារ​អាចជួយ​សម្រួល​ដល់​ចលនា​របស់​ពោះវៀន និង​ជំនួយ​ដល់​ការ​ទល់លាមក ខណៈពេល​ដែល​វា​ក៏​ជួយ​រំលាយ​អាហារ​អោយបាន​ស្រួល​ក្នុង​ពោះវៀន​ផងដែរ​។ ការភ្ញោ​ច​ទៅលើ​ពោះវៀ​ននឹង​ជួយ​អោយ​រាងកាយ​បំពេញ​មុខងារ​ធម្មតា​។

​សម្រួល​ដល់​ការឈឺចាប់​
​ទឹក​ក្តៅ​ឧណ្ហៗ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឱសថ​ព្យាបាល​ដោយ​ខ្លួនឯង​បែប​ ធម្មជាតិ​ដ៏​ខ្លាំងក្លា​បំផុត ដែល​អាច​បំបាត់​ការឈឺចាប់​បាន រាប់​ចាប់តាំងពី​ការឈឺចាប់​ពេល​មក​រដូវ រហូត​ដល់​ការឈឺ​ក្បាល​។ ភាព​ក្តៅចេញពី​ទឹក​ក្តៅ​ឧណ្ហៗ​ត្រូវបាន​គេ​ស្គាល់​ថា​ជួយ​ធ្វើអោយ​ធូរ​ អារម្មណ៍ និង​បន្ថយឥទ្ធិពល​ទៅលើ​សាច់ដុំ​ក្បាលពោះ ដែល​អាច​បំបាត់​ការ​ឈឺពោះ​បែប​រមួល និង​រឹង​សាច់ដុំ​បាន​ទៀតផង​។ តើ​តាម​ការសិក្សា​បានអោយដឹងថា ទឹក​ក្តៅ​ឧណ្ហៗ ឬ​ទឹក​ក្តៅ​ច្រើនតែ​ល្អ​សម្រាប់​អា​ការឈឺចាប់​បែប​រមួល ព្រោះ​ទឹក​ក្តៅ​នឹង​បង្កើន​លំហូរ​ឈាម​ទៅ​ស្បែក និង​ជួយ​បន្ធូរ​សាច់ដុំ​ដែល​កំពុង​តែរ​មួល​នោះ​។

​ជំនួយ​ដល់​ការ​សម្រក​ទម្ងន់​
​បើសិន​ជា​អ្នក​ផឹកទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ​នៅ​មុន​ពេល​ញ៉ាំ​អាហារ​ពេលព្រឹក​ នោះ វា​ពិតជា​អាច​ជួយ​សម្រក​ទម្ងន់​បាន​។ ទឹក​ក្តៅ​ឧណ្ហៗ​នឹង​ជួយ​បង្កើន​សីតុណ្ហភាព​រាងកាយ ដូច្នេះ​ហើយ​វា​ក៏​បង្កើនល្បឿន​នៃ​ការរំលាយ​អាហារ​បាន​ផង​ដែរ​។ កាលណា​ការរំលាយ​អាហារ​កើនឡើង វា​នឹង​ធ្វើអោយ​រាងកាយ​រំលាយ​ជាតិ​ខ្លាញ់​កាន់តែច្រើន​។ ក្រៅពីនេះ​វា​ក៏​មាន​ផល​ល្អ​សម្រាប់​មុខងារ​ផ្លូវ​រំលាយ​អាហារ និង​តម្រងនោម​ទៀតផង​។ ការ​ទទួលទាន​ទឹកតែ​ក្រូចឆ្មារ​ក្តៅ​ឧ​ណ្ហៗ​នឹង​ជួយ​រំលាយ​ជាតិ​ខ្លាញ់​ដែល​ កក​ក្នុង​ជាលិកា ឬ​កន្លែង​ណា​ផ្សេង​ទៀត​នៃ​រាងកាយ ព្រមទាំង​គ្រប់គ្រង​ការ​ឃ្លាន​អាហារ​បាន​ទៀតផង​។​

​ពង្រឹង​ដល់​របត់​ឈាម​រត់​
​ជាតិ​ខ្លាញ់​ដែល​កក​ក្នុង​រាងកាយ ក៏​ដូចជា​ក្នុង​ប្រព័ន្ធ​សរសៃប្រសាទ​នឹង​ត្រូវ​បញ្ចេញ​ចោល​នៅ​ពេល​អ្នក​ញ៉ាំ ​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ​រួច​។ វា​នឹង​ធ្វើការ​ច្រោះ​ជាតិពុល​ដែល​កំពុង​តែ​ចរាចរ​ក្នុង​រាងកាយ ដូច្នេះ របត់​ឈាម​រត់​នឹង​មាន​មុខងារ​ល្អ​ឡើងវិញ​។ ចូរ​ប្រាកដថា សាច់ដុំ​ទាំងអស់​មាន​ភាព​ធូរ​ហើយ​ទើប​អាច​សម្រួល​ដល់​លំហូរ​ឈាមរ​ត់​បាន​។

​កាត់បន្ថយ​ភាព​ចាស់​
​ការ​ឆាប់​ចាស់ គឺជា​សុបិន្ត​ដ៏​អាក្រក់​បំផុត​របស់ម​នុស្ស​ស្រី ប៉ុន្តែ​សំណាង​ដែរ រឿងនេះ​នឹង​អាច​ការពារ​បាន​តាមរយៈ​ការ​ផឹកទឹក​ក្តៅ​ឧណ្ហៗ​។ វត្តមាន​របស់​ជាតិពុល​ក្នុង​រាងកាយ​អាច​នឹង​នាំ​អោយ​មនុស្ស​ឆាប់​ចាស់ ប៉ុន្តែ ទឹក​ក្តៅ​ឧណ្ហៗ​អាច​ជួយ​សម្អាត​រាងកាយ​បាន​ដូច​ជា ច្រោះ​ជាតិពុល ជួសជុល​កោសិកា​ស្បែក និង​បង្កើន​ភាពយឺត​របស់​ស្បែក​៕

(ប្រភព៖ www.health.com.kh)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter