. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
ប្រជ្រុយ​អាច​វិវត្ត ទៅ​ជា​ជំងឺ​មហារីក ​ស្បែក​ដែរឬទេ​?
August 26, 2014 (09:31:26) [ 1266 ]
 
 
ជំងឺមហារីក​ស្បែក គឺ​ជា​ជំងឺ​ដែល​កោសិកា​មហារីក​ មាន​ការវិវត្តនៅ​លើ​ស្បែក​។ តែ​អ្នក​ប្រហែលជា​បាន​ដឹង​ហើយ​ពី​កត្តា​មួយចំនួន​ដែល​អាច​បង្ក​អោយមាន​ជំងឺ​ នេះ ដែល​អាច​មាន​ដូចជា ការ​ប៉ះ​នឹង​ពន្លឺ​ថ្ងៃ​ច្រើនពេក ការប៉ះពាល់​នឹង​សារធាតុ​គីមី​មួយ​ចំនួន ឬ​អាច​ជា​កត្តា​ពូជ​។

ជំងឺមហារីក​ស្បែក​មួយចំនួន​អាច​វិវត្ត​មកពី​ប្រជ្រុយ​លើ​ស្បែក​របស់​អ្នក ​។ ប្រជ្រុយ គឺជា​បន្តុំ​នៃ​កោសិកា​ពណ៌ ដែល​ជា​ញឹកញាប់​បាន​លេចឡើង​តូចៗ​នៅលើ​ស្បែក​។ ទោះជា​យ៉ាងណា ប្រជ្រុយ​អាច​មាន​ពណ៌​ផ្សេងៗ និង​អាច​កើត​ស្ទើរតែ​គ្រប់​ទីកន្លែង​នៅលើ​ខ្លួន​របស់​អ្នក​។ ប្រជ្រុយ​ភាគច្រើនបំផុត គឺ​គ្មាន​បង្ក​គ្រោះថ្នាក់​អ្វី​នោះទេ ប៉ុន្តែ ក្នុងករណី​កម្រ​មួយចំនួន ប្រជ្រុយ​អាច​ក្លាយ​ជា​មហារីក​បាន​។

ការត្រួតពិនិត្យ​ប្រជ្រុយ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការស្វែងរក​ជំងឺមហារីក​ស្បែក​។ មិនមែន​ជំងឺមហារីក​ស្បែក​ទាំងអស់​សុទ្ធតែ​មាន​ការវិវត្ត​ពី​ប្រជ្រុយ​នោះទេ​ ។ ប្រជ្រុយ​មួយចំនួន​អាច​ចាប់ផ្តើម​កើត​ឡើង​ថ្មី​នៅលើ​ស្បែក​។ លើស​ពី​ការពិនិត្យ​ប្រជ្រុយ​របស់​អ្នក អ្នក​អាច​ចាត់​វិធានការ​ដើម្បី​ការពារ​ខ្លួន​អ្នក​ពី​ការវិវត្ត​ទៅជា​ ជំងឺមហារីក​បាន​៕

(ប្រភព៖ www.health.com.kh)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter