. . . . . .
.
ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤

.
គេង​បើកភ្លើង​បណ្តាល​ ឲ្យ​ស្ត្រី​ងាយ​ធាត់​
July 04, 2014 (13:12:55) [ 1280 ]
 
 
លទ្ធផល​ស្រាវជ្រាវ​ថ្មី ​របស់​ពួក​អ្នក​​​វិទ្យាសាស្ត្រ​អង់គ្លេស​​​បង្ហាញថា ការបើក​ភ្លើង​​​ច្រើនពេក​​​ក្នុង​បន្ទប់​​​ពេល​គេង​​​អាចធ្វើ​ឲ្យ​កើន​ហានិភ័យ​​​ធាត់​ចំពោះ​ស្ត្រី ។​ ​ពួក​អ្នកវិទ្យាសាស្ត្រ​​​បានធ្វើការ​តាម​​ដាន​លើ​ស្ត្រី​​​អង់គ្លេស​ជាង ១១៣.០០០​នាក់ ក្នុង​រង្វង់ ៤០​ឆ្នាំ សំដៅ​កំណត់​​​ទំនាក់ទំនង​រវាង​​​ស្ថាន​ភាពធាត់ និង​ជំងឺមហារីក​​​សុដន់​នៅ​ស្ត្រី ។​

​លទ្ធផល​ស្រាវជ្រាវ​ទើប​ត្រូវ​បានប្រកាស​លើ​ទ​ស្ស​នាវ​ដ្តី American Journal of Epidemiology (​អាមេរិក​) បង្ហាញ​ថា ការដែល​សរីរាង្គ​ប្រាស្រ័យ​​ជាប្រចាំ​ជាមួយ​ពន្លឺ​​នៅពេល​គេង​យប់ ធ្វើ​ឲ្យ​កើន​តួលេខ BMI(The body mass index-​ខ្នាត​សម្រាប់​វាស់​​ការ​លើស ឬ​ខ្វះ​ទំងន់​) និង​ទំហំ​រង្វង់​​ចង្កេះ​ក្នុងចំណោម​ស្ត្រី​​ចូលរួម​ស្រាវជ្រាវ ។​ ​សាស្ត្រា​ចារ្យ Anthony Swerdlow នៅ​វិទ្យាសាស្ត្រ​​ស្រាវជ្រាវ​មហារីក​​អង់គ្លេស , អ្នកដឹកនាំ​ការ​ស្រាវជ្រាវ , បកស្រាយ​ថា ដំណើរ​ការ​បំប្លែង​សារជាតិ​ត្រូវ​រង​ឥទ្ធិពល​ដោយ​​​សង្វាក់​មាន​លក្ខណៈ​​​ខួប​របស់​សរីរាង្គ​​ក្នុងពេល​គេង , មាន​ពាក់ព័ន្ធ​ដល់​ស្ថានភាព​គេង , ភ្ញាក់ និង​ប្រាស្រ័យ​​​ជាមួយ​ពន្លឺ ។ កត្តា​ទាំងអស់នេះ​​អាចរួមចំណែក​ធ្វើ​ឲ្យ​​កើន​ហានិភ័យ​ធាត់​សម្រាប់​ស្ត្រី ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 9 នាក់
  Flag Counter
Flag Counter