. . . . . .
.
ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

.
គួរ​ចៀស​ឆ្ងាយ ​ពី​​​ឧបករណ៍​​​អេឡិចត្រូនិក ១​ម៉ោង មុនពេល​​​គេង​
June 28, 2014 (12:04:14) [ 1260 ]
 
 
បណ្តា​ការ​ស្ទាបស្ទង់​ ដោយ​​​មូលនិធិ​​​ដំណេក ​ជាតិ​​​អាមេរិក បង្ហាញថា ប្រមាណ ៩៥% នៃ​ជនជាតិ​​​អាមេរិក​ ប្រើប្រាស់​ឧបករណ៍​​​អេឡិចត្រូនិក ក្នុង​រង្វង់ ១ ម៉ោង មុនពេល​​​គេង​។ ឆ្នាំ​២០១៣ មូលនិធិ​នេះ រកឃើញថា ៨៩% នៃ​មនុស្ស​ពេញវ័យ និង ៧៥% នៃ​កុមារ មាន​តិច​បំផុត ​​​នូវ​ឧបករណ៍​​​ អេឡិចត្រូនិក​មួយ​ ​ក្នុង​​​បន្ទប់​គេង​របស់គេ ពិសេស​គឺ​ទូរ​ទស្សន៍ ម៉ាស៊ីន​ស្តាប់ភ្លេង MP3 ឡេ​ប​ថប ឬ​ទូរស័ព្ទ​។​

តាម​ក្រុម​អ្នកជំនាញការ បណ្តា​ផលិត​​ផល​បច្ចេកវិទ្យា ​​​បំផ្លាញ​ដំណេក​​​របស់​អ្នក ​តាម​​ច្រើន​វិធី​។ ដំបូង​ពន្លឺ និង​សំឡេង​បញ្ចេញ​ពី​​​ឧបករណ៍​ទាំងនេះ អាចធ្វើ​ឲ្យ​អាក់​​​ខួប​ដំណេក និង​ធ្វើ​ឲ្យ​ប្រែប្រួល​​​កម្រិត​អ័រម៉ូន ពាក់ព័ន្ធ​ដល់​​​ដំណេក​។ ពន្លឺ​ពី​អេក្រង់ អាចធ្វើ​ឲ្យ​​​សរីរាង្គ​គិតថា កំពុង​ជា​​ពេល​ថ្ងៃ ទប់ស្កាត់​​​ការផលិត Melatonin-​អ័រម៉ូន​មួយ ជួយ​សម្រួល​ដំណេក​។ បន្តម​កទៀត ព័ត៌មាន​លើ​​​ឧបករណ៍​ទាំងនោះ ក៏ដូចជា​ល្បែង​​​អេឡិចត្រូនិក អាចធ្វើ​ឲ្យ​ខួរ​​​ក្បាល​អ្នកជា​និច្ចកាល​នៅក្នុង​សភាព​ស្វាង​។

ក្រុម​អ្នកជំនាញការ​ឲ្យ​ដឹងថា ពេល​នៅ​​​បើក​ទូរស័ព្ទ​ចល័ត​​បញ្ជូន​ជាប់​ព័ត៌មាន ដែលជា​បណ្តាញ​វិទ្យុសកម្ម​។ ការ​ស្រាវ​ជ្រាវ​បាន​បញ្ជាក់ថា អ្នក​ប្រាស្រ័យ​ជាមួយ​វិទ្យុសកម្ម​ទូរស័ព្ទ​ចល័ត ៣​ម៉ោង មុនពេល​គេង នឹង​លំបាក​គេង និង​គេង​មិន​ស្កប់​។

​ក្រៅពីនេះ ការស្រាវជ្រាវ​ថ្មីៗ​នេះ រកឃើញថា កុមារ​មាន​ឧបករណ៍​អេឡិចត្រូនិក ក្នុង​បន្ទប់​គេង នឹង​គេង​តិច ហើយ​គុណភាព​ដំណេក​ទាប​ជាង​ប្រៀប​​នឹង​ក្មេង​ដទៃទៀត​។​ ​ដូច្នេះ​ដើម្បី​ការពារ​ដំ​ណេក ក្រុម​ជំនាញការ​ទូន្មាន​អ្នក​គួរ​មាន "​ម៉ោង​អាជ្ញាសឹក​" ក្នុង​បន្ទប់​គេង​។ នោះ​គឺ ១​ម៉ោង មុនពេល​គេង ចូរ​ចៀស​ឆ្ងាយ ឬ​បិទ​ឧបករណ៍​បច្ចេកវិទ្យា​ទាំងអស់​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter