. . . . . .
.
ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

.
ការផ្ទុះ​វីរុស្ស ​Ebola បង្ក​កា​រីក​​រាលដាល​​ខ្លាំង ​រហូត​​ដល់​មិន​​អាច​គ្រប់​គ្រង​​បាន​ នៅ​​អាហ្វ្រិក​​ខាងលិច​
June 27, 2014 (11:03:18) [ 1270 ]
 
 
កា​រីក​រាលដាល​នៃ​វីរុស្ស ​Ebola​ នៅ​អាហ្វ្រិក​ខាងលិច ឈាន​ដល់​ថ្នាក់​មិន​អាច​គ្រប់គ្រង​ និង​ទប់ស្កាត់​បាន​ទេ ខណៈ​ដែល​ការផ្ទុះ​វីរុស្ស​​ ដ៏​គ្រោះថ្នាក់​នេះ ​បាន​កើតឡើង​នៅតាម​តំបន់​ជាច្រើន ។​

​ក្រុម​វេជ្ជបណ្ឌិត ​នៃ​អង្គការ​សុខភាព​គ្មាន​ព្រំដែន ​(MSF)​ បាន​និយាយថា ការផ្ទុះ​វីរុស្ស ​Ebola នៅ​អាហ្វ្រិក​ខាង​លិច​នៅ​ពេល​នេះ គឺ​​មិន​អាច​គ្រប់គ្រង​បាន​នោះទេ ។​

ក្រុម​វេជ្ជបណ្ឌិត​នេះ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា “ ទំហំ​នៃ​ការរីក​រាលដាល​នៃ​វីរុស្ស​នេះ បាន​កើនឡើង​រហ័ស​ ដែល​​មិន​ធ្លាប់​មាន​ពីមុនមក ដោយ​បាន​បង្កឲ្យមាន​ មនុស្ស​ច្រើន​នាក់ ​ឆ្លង​វីរុស្ស​នេះ​ និង​មនុស្ស​រាប់រយ​នាក់​ស្លាប់​”​។​

​លោក Bart Janssens ប្រធាន​អង្គការ​សុខភាព​ គ្មាន​ព្រំដែន​នេះ​ បាន​និយាយថា ការផ្ទុះ​វីរុស្ស​នេះ​ បាន​កើតឡើង​នៅ​តំបន់​ថ្មីៗ​ជាច្រើន​កន្លែង​ នៅ​ប្រទេស​ហ្គី​ណេ ប្រទេស​សៀ​រ៉ា​ឡេ​អូន ​និង ប្រទេស​លី​ប៊ី ។​

​អង្គការ​សុខភាព​ពិភពលោក​ បាន​បញ្ចេញ​បាយ​ការណ៍​របស់​ខ្លួន ​អំពី​ករណី​វីរុស្ស​នេះ​ កាលពី​សប្តាហ៍​មុន​នេះ​ថា​បន្ទាប់ពី​មាន​សេច​​ក្តីរាយការណ៍ ​លើក​ទី​មួយ ​អំពី​ករណី​នៃ​ការផ្ទុះ​វីរុស្ស​ នៅ​ប្រទេស​ហ្គី​ណេ​ នៅ​ដើមឆ្នាំ​នេះ​មក​នោះ មនុស្ស​យ៉ាង​ចិត​ណាស់ ​ចំនួន​៣៣៧នាក់ បាន​ស្លាប់​ដោយសារ​វីរុស្ស​ Ebola​ នេះ នៅក្នុង​ប្រទេស​ទាំង​៣​នេះ​នៅ​ឆ្នាំនេះ​។​ ​វីរុស្ស​នេះ ឆ្លង​ទៅ​មនុស្ស​តាមរយៈ ​ការប៉ះពាល់​គ្នា ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 25 នាក់
  Flag Counter
Flag Counter