. . . . . .
.
ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤

.
មើលចរិតមនុស្ស តាមរយៈ​​ការសើច
June 04, 2014 (12:09:52) [ 1215 ]
 
 
ដើមអម្ពិល, សំណើចជា​​អាការ មួយដែលងាយ​​នឹង សម្តែងចេញមក ដោយ​​ធម្មជាតិរបស់​​មនុស្ស និងដែល​បង្ហាញ​ឲ្យឃើញ យ៉ាងច្បាស់​​ពីចរិត របស់យើង​តាមរយៈការសើច ទាំងបែប​​អឹមអៀន និងបែបការ​​សើចក្អាកក្អាយ។

១. សើចដោយងើបក្បាលត្រង់ៈ ជាការ​​ប្រាកដណាស់ ! អ្នកមិនចូលចិត្ត​​បញ្ចេញ អាកប្បកិរិយា និងចិត្តគំនិតដែល កំពុងគិតឲ្យអ្នក​​ក្រៅដឹងទេ។ បើមានរឿង​​អ្វីរក្សា ទុកក្នុងចិត្តជាពិ​សេស នឹកគុំនៅក្នុងចិត្តទុក ចំពោះអ្នក​ណាដែលមាន បំណងអាក្រក់ចំពោះខ្លួន។ អ្នកចូលចិត្ត​​ដកថយ ដោយខ្លួនឯងនៅ​​ពេលមានរឿងអ្វីមួយ និងស្ថិតក្នុងលក្ខណៈ​ទប់​ទល់។ ក៏ប៉ុន្តែអ្នកគួរ​​តែបន្ធូរ អារម្មណ៍របស់​អ្នកមកវិញ។

២. សើចដោយឈ្ងោកមុខ ឬយកដៃទ្រក្បាល
អ្នកចូលចិត្តឲ្យគេ យកចិត្ត​​ទុកដាក់លើខ្លួន ហើយអ្នក​​ចូលចិត្ត ធ្វើអ្វីទាំងអស់ ដើម្បីឲ្យគេ​​ពេញចិត្តនឹងខ្លួន។ អ្នកត្រូវ​ការឲ្យ គេជឿជាក់​​ចំពោះខ្លួន និងឲ្យគេផ្គាប់​​ផ្គុនខ្លួន គោរពខ្លួន ជូនរង្វាន់​​ដល់ខ្លួន នៅពេលមាន​ពិធីបុណ្យអ្វីមួយ។ ចូរអ្នកទុកចិត្តចុះ ការមានភាព​​ក្លៀវក្លា ហួសហេតុដូចអ្នក​យ៉ាងនេះ គ្មានអ្នកណា​អាច បំភ្លេចអ្នក​ចោលទេ។

៣. សើចដោយ យកដៃទាំង២​​បាំងមុខ
អ្នកជាប្រភេទ មនុស្សនិយាយ​​ស្តី ចេះលាក់ការសម្ងាត់ ដែលជា​​និច្ចជាកាល មានការភ័យ​​ខ្លាចក្នុងការធ្វើអ្វីដែល រំខាន់​ដល់គេ និងមិនចង់​​ឲ្យគេយកចិត្ត ទុកដាក់នៅលើខ្លួនទេ ព្រោះតែ​​ហេតុនេះហើយ ទើបអ្នកចូល​​ចិត្តលាក់ខ្លួន ជិត​ទាំង​អស់ក៏អាច​លាក់មុខ នៅក្នុងរង្វង់ដៃ របស់អ្នកដែរ។ ជាការគួរឲ្យសោក​ស្តាយ ពីព្រោះផ្ទៃមុខដែល រំលេចដោយ​បបូរ​មាត់ សើចជាកត្តា​​មួយដែលមាន​​ឥទ្ធិពល ខ្លាំងក្លាក្នុងការ​​អូសទាញ អារម្មណ៍​អ្នកឯទៀត។

៤. សើចលាន់ក្អាកក្អាយ ចេញ​​អស់ពីពោះ
អ្នកជាមនុស្ស ចូលចិត្តការ​​សប្បាយ មានចរិតមិន សូវគិត​គូរច្រើន ហើយមានចិត្ត ស្មោះត្រង់ល្អណាស់។ អ្នកមិន​មែន​ជាមនុស្ស លាក់លៀមការ​​ពិតនោះទេ ព្រោះអ្នកជា​​មនុស្ស​​ចូលចិត្តនិយាយត្រង់ទៅ ត្រង់មកជានិច្ច ទោះបីជាដឹងថា គេមិនពេញចិត្តក៏ដោយ។ អ្នកពិតជាមនុស្សមាន​ចរិតក្លាហានមែន។

៥. សើចបែបលាក់កំណួច
សំណើចរបស់ អ្នកបញ្ជាក់ពី​​ចរិត ឥតអៀនខ្មាស់បន្តិច ដែលជួន​​កាល អាចបញ្ជាក់ថា អ្នកជា​​មនុស្សឆ្មើង ឬមើល​ងាយ​គេ។ តាមការពិតអ្នក​​បិទបាំង នូវចរិតខ្វះខាត​មួយ គឺគ្មានជំនឿចិត្តនៅ​​លើខ្លួនឯង ហើយខំ​​សម្តែងអាការវាយឬក ដូច​ជាយ​ល់ច្បាស់​​លាស់ណាស់។ ទោះបីជាយ៉ាង​​ណាក្តីអ្នកត្រូវ ព្យាយាមកែចរិត មិនល្អនេះ​​ដោយខ្លួនឯង ចេញទើបជា​ការប្រសើរ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 32 នាក់
  Flag Counter
Flag Counter