. . . . . .
.
ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤

.
យល់ដឹងពីរបៀប​​​ថែរក្សា ប្រដាប់​​ភេទស្ដ្រី
June 04, 2014 (12:05:26) [ 1291 ]
 
 
ដើមអម្ពិល, ធម្មជាតិ តាក់តែង​​ឱ្យរាងកាយ របស់ស្ដ្រីមាន​លក្ខណៈជីវ សាស្ដ្រខុសពីបុរស ក្នុងនោះ​​ប្រដាប់បន្ដពូជ មានលក្ខណៈ​​​ខុសគ្នាទាំង ស្រុង។ ការខុសគ្នា​​បែបនេះ ទាមទារឱ្យ​​ការថែរក្សា និងការធ្វើអនាម័យ​​ក៏ខុសគ្នាដែរ។ ប្រ​ដាប់បន្ដពូជ​​របស់ស្ដ្រី មានសភាពស្មុគស្មាញ ជាច្រើន ដែលត្រូវមាន​​ការថែទាំជាពិសេស។ បើការថែរក្សា​មិនបានដិត​ដល់នោះ ស្ដ្រីងាយ​​ប្រឈមមុខនឹង​​ជម្ងឺផ្សេងៗដែលឆ្លង​តាម ប្រដាប់​បន្ដពូជ។

សូមស្វែងយល់ពីវិធី​​មួយចំនួន នៃការថែរក្សា​​អនាម័យប្រដាប់​​ភេទ ក៏ដូចជាប្រដា​​ប់បន្ដពូជ របស់ស្ដ្រី​ជាមួយគេហទំ​ព័រ​សុខភាពកម្ពុជា តាមរយៈការបក​​ស្រាយ របស់លោកស្រី​​វេជ្ជបណ្ឌិត ជូ ពិន អ្នកឯកទេស​​រោគស្ដ្រី នៃមន្ទីរពេទ្យ​កាល់​ម៉ែត។

លក្ខណៈទូទៅនៃប្រដាប់​ភេទស្ដ្រី

ប្រដាប់ភេទ គឺជាផ្នែកមួយនៃ​​ប្រព័ន្ធបន្ដពូជ ដែលផ្នែក​​ជីវសាស្ដ្រកំណត់ថា​ ភេទស្រី ឬប្រុស ដោយផ្អែកលើ​លក្ខណៈ​សម្គាល់ ទៅតាមភេទ​​នីមួយៗ។ ប្រដាប់ភេទស្ដ្រីមាន​​លក្ខណៈស៊ាំញ៉ាំស្មុគ្រ​​ស្មាញ ហើយចែកចេញ​​ជាច្រើនផ្នែក។ ផ្នែកខាងក្រៅ​​មានដូចជា​​មាត់ ទ្វារមាស សន្ទះព្រហ្មចារីជា​​ដើម។ រីឯផ្នែកខាងក្នុង​​មានដូចជាមាត់​ស្បូន ដៃស្បូន តួ​ស្បូនជាដើម។ ដោយសា​​រ​​ប្រដាប់ភេទស្ដ្រីមានជា ច្រើនផ្នែក ដែលធ្វើឱ្យស្ដ្រីងាយ​រងការឆ្លងមេរោគ​ផ្សេងៗជាច្រើន​តាមប្រព័ន្ធ​​បន្ដពូជ នោះ បើមិនមានការ​ថែរក្សាអនាម័យឱ្យ​​បានដិតដល់ទេ។

របៀបធ្វើអនាម័យប្រដាប់​​ភេទស្ដ្រី

ការសម្អាតប្រដាប់ភេទ​ជារឿង សំខាន់​​ដែលត្រូវ​ធ្វើជាប្រចាំ។ ដោយសារប្រព័ន្ធ​​បន្ដពូជ របស់ស្ដ្រីមាន​​លក្ខណៈស៊ាំញ៉ាំ ហើយ អ្វីដែល​​សំខាន់នោះ គឺនៅក្នុងប្រព័ន្ធ​បន្ដពូជរបស់ស្ដ្រី មានទំនាក់​​ទំនងតភ្ជាប់គ្នា ទាំងអស់។ ហេតុនេះទើបបើក​ឱកាសឱ្យអតិ​សុខុមប្រាណ ដែលបង្កឱ្យកើត​ជម្ងឺផ្សេងៗ ជួនកាលជម្ងឺនោះ​អាចឆ្លងរាលដាលដល់​កន្លែងដទៃទៀត ដូចជាអាងត្រគាក​​ជាដើម។ ជាទូទៅ នៅពេល ចូលដល់វ័យដែល​​មានរដូវ(គ្រប់ការ) នោះរាងកាយស្ដ្រី​មានការ​ប្រែ​ប្រួល ខុសប្លែកពី​ពេលមុន នោះហើយដែលស្ដ្រី​​ត្រូវយល់ដឹងពី វិធីសាស្ដ្រមួយចំនួន ដើម្បីថែរក្សា​អនាម័យ​ខ្លួន​ប្រា​ណ។ មិនមែនការ​ថែរក្សានេះធ្វើបានចំពោះ​តែស្ដ្រីមានស្វាមី ឬក៏ស្ដ្រីដែល​​មានការរួមភេទ​​នោះទេ។

1. ស្ដ្រីនៅក្រមុំ ឬមិនទាន់ឆ្លង​កាត់ការរួមភេទ ៖ ថ្វីត្បិត​តែមិនទាមទារ​​ឱ្យមាន ការថែរក្សា​​ពិសេស ប៉ុន្ដែមិនមែន​បាន​ន័យថា មិនថែទាំ​សោះនោះទេ។ ព្រោះមានជម្ងឺ​​មួយចំនួន​អាចកើត មានទ្បើងនៅ​លើប្រដាប់បន្ដពូជ​របស់ស្ដ្រី ដែល​មិន​ធ្លាប់ឆ្លងកាត់​ការរួមភេទ ដូចជាធ្លាក់ស រលាកអវៈយវៈភេទ រមាស់ជាដើម។ ដូចនេះចំពោះស្ដ្រីនៅក្រមុំ ឬនៅលីវ​មិនចាំបាច់មាន​អ្វីច្រើនទេ ដោយគ្រាន់តែ សម្អាតប្រដាប់​​ភេទដោយទឹកស្អាត​​ធម្មតារៀងរាល់ពេល​​បន្ទោរបង់រួច ដោយ​មិនត្រូវលូកសម្អាត​​ទៅដល់​​ខាងក្នុងទេ ព្រោះអាច​​បណ្ដាល ឱ្យប៉ះពាល់ដល់សន្ទះព្រហ្មចារី ឬក៏ភ្នាសស្បូន។ ម្យ៉ាង​ទៀតនៅក្នុងប្រដាប់​​បន្ដពូជរបស់នារី តែងតែ​​បញ្ចេញសារធាតុ​​សម្រាប់សម្អាត ផ្នែកខាងក្នុងដោយស្វ័យប្រវត្ដិ។ ស្ដ្រី​ដែលនៅក្រមុំ ឬនៅលីវមិន​​គួរប្រើប្រាស់ទឹក អនាម័យ​​សម្រាប់លាង​​សម្អាតទេ លើកលែង​​តែមាន វេជ្ជបញ្ជា​ពីគ្រូ​ពេទ្យ​។

2. ស្ដ្រីមានស្វាមី ឬឆ្លងកាត់​​ការរួមភេទ ៖ ក្នុងដំណាក់​​កាលនេះ គ្រប់ស្ដ្រីទាំងអស់ជា​ស្វ័យប្រវត្ដិតែងតែ មានការ​ហ្មត់ចត់ក្នុង ការធ្វើអនាម័យ​​ប្រដាប់ភេទ។ ដោយហេតុថា​​ដើម្បីឱ្យ ទំនាក់ទំនងផ្លូវភេទ​​ប្រព្រឹត្ដទៅដោយ​​រលូន អនា​ម័យជាប្រការ​​មួយមិនអាច មើលរំលងបាន។ មានគូស្វាមីភរិយា​​មួយចំនួន រកាំរកូស​គ្នាដោយការ​មិន​យល់ពីការ​ថែ​រក្សា អនាម័យក្នុង​​ជីវភាពជាប្ដីប្រពន្ធ។ ទំនាក់ ទំនងផ្លូវភេទ​​រវាងប្ដី និងប្រពន្ធជារឿង​​ដែលមិនអាចខ្វះបាន។ មុនពេល​រួមភេទ គ្រប់ស្ដ្រីទាំង​​អស់ត្រូវតែ​​សម្អាតអវៈយវៈភេទ​​ឱ្យបានល្អ ដើម្បីបង្ការការ​​ចម្លងរោគតាម​​ផ្លូវភេទ ក៏ដូចជាក្លាហាន​ក្នុងការនិយាយ​​ទៅកាន់ស្វាមី ឬក៏ដៃគូ​​របស់ខ្លួនពីបញ្ហា​​នេះដែរ។ បើលោក ស្រីអ្នកនាង​​សម្អាតតែម្នាក់ឯង ហើយភាគី​ម្ខាងទៀតមិន​​សម្អាត ជម្ងឺផ្សេងៗនៅតែអាច​​មាន ឱកាសរាត​​ត្បាតដដែល។ ក្នុងករណី​​ដែល មានជម្ងឺ ដែលបង្កតាម​ការរួមភេទ ចាំបាច់ត្រូវតែ​​ព្យាបាលទាំងពីរនាក់ ទោះបីជា​​ភាគីខាងប្រុសមិនមាន​ជារោគសញ្ញា ឬក៏ការឈឺចាប់ អ្វីក៏​ដោយ។ បើមិន​​ដូច្នោះទេ អ្នកទាំងពីរនឹង​​ចម្លងឱ្យគ្នាទៅវិញទៅ មកមិនមាន​​ថ្ងៃជាសះស្បើយឡើយ ថែមទាំង​អាច​បណ្ដាលឱ្យក្លាយ ទៅជាជម្ងឺ​ផ្សេងៗទៀតជាច្រើន ហើយមានគ្រោះថ្នាក់​ទៀតផង ដូចជាជម្ងឺមហារីក​ស្បូនជាដើម។ ការព្យាបាលជម្ងឺនោះ​​ទៀតសោត សូមមេត្ដា​ប្រុងប្រយ័ត្ន មិត្ដនារីទាំងអស់​មិនមែនសុទ្ធតែ​អាចឱ្យគ្រូពេទ្យ​បើកស្បូន​ពិនិត្យ បានគ្រប់​​​ពេលនោះទេ ព្រោះអាចឆ្លង​​រោគតាម ឧបករណ៍​​សម្រាប់បើកស្បូន បើមិនមាន​​អនាម័យគ្រប់គ្រាន់ និងជួនកាល​​អាចធ្វើឱ្យរលាក​​ស្បូនទៀតផង។

ប្រការគួរប្រតិបត្ដិ ពេល​​ព្រឹត្ដិការណ៍ពិសេស

រាងកាយស្ដ្រីតែងតែមាន ការប្រែប្រួល​​ជាប្រចាំ ដូចជាពេល​​មានរដូវ ពេលមានផ្ទៃពោះ ពេលសម្រាល​​​កូនជាដើម។
1. នៅពេលមានរដូវ ៖ ជាធម្មតាក្នុង​​មួយខែមាន រយៈពេលពី៣​​ទៅ៧ថ្ងៃ ដែលស្ដ្រីមានធ្លាក់​​ឈាមរដូវ ដោយគ្រាន់​តែស្ដ្រី ខ្លះ មានរដូវទៀងទាត់ និងមិនទៀងទាត់​​តែប៉ុណ្ណោះ។ គ្រប់ស្ដ្រីទាំងអស់​​​​ត្រូវតែរក្សា អនាម័យឱ្យបាន​​ច្រើនជាង ពេលមិនមានរដូវ ព្រោះ នៅពេលនេះ​​សរីរាង្គបន្ដពូជ​​របស់ស្ដ្រីខ្សោយ ជាងពេល​​ធម្មតា ហើយងាយឆ្លង​​រោគផ្សេងៗ។ ការប្រើប្រាស់សំឡី​​អនាម័យនោះទៀត សោត ចាំបាច់តម្រូវឱ្យ​​សុភាពនារីទាំងអស់ចេះ ជ្រើសរើសសំឡី​អនាម័យ​ដែលមាន សភាពទន់ ហើយឆាប់ជក់​​ទឹកបានល្អ។ គប្បីប្ដូរសំឡី អនាម័យ​​រៀងរាល់៣ ឬ៤ម៉ោងម្ដង ព្រោះ​ថាបើទុក​រយៈពេលយូរ អាចធ្វើ​​ឱ្យក្ដៅ និងបង្កជាស្នាមកន្ទួល​​រមាស់ទៀតផង។

2. នៅពេលមានផ្ទៃពោះ ៖ កំឡុង​​ពេលនេះ ដោយសារតែ​​ការប្រែប្រួលនៃអ័រម៉ូន ជួនកាលស្ដ្រី​មានធ្លាក់នូវ​វត្ថុរាវ​ពណ៌​សថ្លា ចេញពីទ្វារមាស​​ដែលទាមទារ ឱ្យស្ដ្រីសម្អាត​​ឱ្យបានញឹកញាប់ យ៉ាងហោច​​ណាស់ឱ្យបាន ពីរដងក្នុង​មួយថ្ងៃ ប៉ុន្ដែ​មិនត្រូវលូក​​លាងទៅដល់ ផ្នែកខាង​ក្នុងទេ។ បើមានបញ្ហា​​មិនប្រក្រតី​​ណាមួយ គប្បីត្រូវប្រញាប់​​រកគ្រូពេទ្យជំនាញ មិនអាចប្រើថ្នាំ​​ព្យាបាលដោយខ្លួនឯង​​បានទេ ព្រោះមានថ្នាំ​​ប្រភេទខ្លះអាចបង្ក ឱ្យមានផល​​វិបាកយ៉ាងធ្ងន់ធ្ងរ។

3. ក្រោយពេលសម្រាល ៖ ជាធម្មតាតែង​​តែមានធ្លាក់ឈាម ហេតុនេះ​​គ្រប់ស្ដ្រីទាំងអស់ ត្រូវសម្អាត​អវៈយវៈ​ភេទជា​មួយ នឹងទឹកក្ដៅ​​ឧណ្ហៗ និងឧស្សាហ៍ផ្លាស់​​ប្ដូរសម្លៀកបំពាក់ ឬសំឡីអនាម័យ​​ឱ្យបានញឹកញាប់។ សម្លៀកបំពាក់ ឬ​ឧបករណ៍​​ប្រើប្រាស់ ផ្សេងៗ ដែលទាក់ទង​នឹងអវៈយវៈភេទ ត្រូវសម្អាតឱ្យ​បានហ្មត់ចត់ ព្រមជាមួយនឹង​ការសម្លាប់ មេរោគឱ្យ​​បានល្អ មុននឹង​​ប្រើប្រាស់។

ការពារខ្លួនឯង ប្រសើរ​​ជាងព្យាបាល

មានតែសុភាពនារីខ្លួនឯងទេ ដែល​​អាចជួយខ្លួនឯង បានពី​​បញ្ហាអនាម័យនេះ។ ប្រការមួយ​ចំនួនដែល សុភាពនារី​ចាំបាច់ត្រូវ តែដឹងរួមមាន៖
• សូមជ្រើសរើសខោ​​ទ្រនាប់ ពីសាច់ក្រណាត់​កូតុង និងផ្លាស់ប្ដូរជា​​រៀងរាល់ថ្ងៃ។

• ក្រោយពេលបន្ទោរបង់ ត្រូវលាង​​សម្អាតប្រដាប់ភេទឱ្យ​​បានស្អាត ដោយជូត​​សម្អាតចាប់ពីមុខ​​មកក្រោយ ដើម្បីកុំ​ឱ្យមាន ការនាំយក​​មេរោគពីផ្នៃកចុងនៃ​​ពោះវៀនធំ(ទ្វារលាមក)មកកាន់​​ប្រដាប់បន្ដពូជ។

• រៀងរាល់៦ខែ ឬ១ឆ្នាំម្ដង ទោះមិនមានបញ្ហាអ្វីក៏ដោយ ក៏ស្ដ្រីត្រូវតែទៅត្រួតពិនិត្យសុខភាពឱ្យបានទៀងទាត់ ក្រែងមាន បញ្ហាមួយចំនួនដែលមិនស្ដែងចេញជារោគសញ្ញា។

• ព្យាយាមថែទាំសម្អាតអវៈយវៈ ភេទផ្នែក​​ខាងក្រៅកុំឱ្យមាន​​អាការរលាក ពីព្រោះបើ​​មានការរលាក ហើយមិន​បាន​ថែទាំ ឱ្យបានដិត​​ដល់នោះ នាំឱ្យបាក់តេរីវាយ​​លុករាតត្បាតទៅ​​ស្បូន ដៃស្បូនជាដើម។

• ត្រូវមានការប្រុងប្រយ័ត្ន ក្នុងការជ្រើស​​រើសទឹក អនាម័យ​​សម្រាប់សម្អាត អវៈយវៈភេទ ជាពិសេស​ត្រូវផ្ដោត​សំខាន់​ទៅលើ តុល្យភាព​​រវាងបាស និងអាស៊ីដ និងប្រតិកម្មផ្សេងៗ ដែលបង្កឡើងពី​​ការប្រើប្រាស់ ទឹកអនាម័យ​ដែលគ្មាន​គុណភាព។

ដំបូន្មានអ្នកជំនាញ

អនាម័យអវៈយវៈភេទជា​​រឿង ដែលមិនអាច​​ខ្វះបាន ហើយក៏មិនមាន​​អ្នកណា អាចធ្វើជំនួស​​បានដែរ។ សូមព្យាយាម​ជួយខ្លួន ឯងក្នុងរឿងនេះ។ ធ្វេសប្រហែស​​តែបន្ដិច ជួនកាល​​ឱកាសធ្វើជាម្ដាយ ក៏សុភាព​​នារីមិនអាច​​ទទួលបានដែរ៕

អត្ថបទ រក្សាសិទ្ធិដោយ​ www.healthcambodia.com

ចង់ដឹងព័ត៌មានសុខភាព​ និងសម្រស់ សូមចុច www.healthcambodia.com
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 22 នាក់
  Flag Counter
Flag Counter