. . . . . .
.
ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤

.
វិធីខាត់ស្បែក តាមបែបធម្មជាតិ
June 01, 2014 (09:14:45) [ 2357 ]
 
 
ដើមអម្ពិល, សម្រាប់អ្នកដែល​​មាន ស្បែកមិនស្អាត ប្រាកដជា​​មានទុក្ខកង្វល់ ដោយសារតែ​​មានអារម្មណ៍ អៀនខ្មាស ចំពោះ​អ្នកដទៃ ។ ដូចនេះបើចង់​​បានស្បែក​​សម៉ត់ រលោងស្អាតហើយ មាន​​សំណើមដូច សេចក្ដីប៉ង ប្រាថ្នា​​របស់ខ្លួន​មិនជាពិបាកទេ ហើយក៏​​មិនសូវ អស់ថវិកា ច្រើនទៀតផង ដោយគ្រាន់តែ​​លោកអ្នក ផ្ដោត ទៅលើរបៀប​​ខាត់ស្បែក តាមបែប​​ធម្មជាតិ ។

កញ្ញា សោភា ម្ចាស់ហាង​​ម៉ាលីនណា នឹងបង្ហាញពីវិធីខាត់ស្បែក តាមបែប​​ធម្មជាតិ ជូនប្រិយមិត្ដអ្នកអាន​​ដើម្បីស្វែង​យល់តាមរយៈ ការជួបសម្ភាស​​ជាមួយ គេទំព័រសុខភាពកម្ពុជា ។

មូលហេតុដែល ធ្វើឲ្យស្បែក​​មិនស្អាត

កត្ដាដែលធ្វើឱ្យស្បែក មិនស្អាតសម៉ត់​​រលោង បណ្ដាលមកពី មូលហេតុ​​ច្រើន យ៉ាង ជាពិសេស​​ការប្រើ​ប្រាស់ផលិត ផល មិនត្រូវ​​ជាមួយ នឹងស្បែក ធ្វើឱ្យមាន​ចេញ ជាកន្ទួលរមាស់ នៅលើស្បែក ។ ការប្រើ ប្រាស់ផលិត​ផលខុស ដែលធ្វើឱ្យស្បែក មានប្រតិកម្ម​​ដោយ សារវាបង្កើតបាន ជាបាក់តេរី ព្រោះថាការ លាបជ្រាប​​ចូល ទៅតាមរន្ធរោម ហើយបង្កើត ជាការបង្ក​​មេរោគ ។ ម្យ៉ាងទៀតការលាបឡេ ហើយដើរ ហាលថ្ងៃក្ដៅ ច្រើនក៏​​នាំឱ្យ ចេញញើស និងធ្វើ​ឱ្យស្បែកក្រៀម​​ស្ងួត គ្មានសំណើម ហើយប្រែក្លាយ ទៅជា ស្បែកខ្មៅ ស្រអាប់ ។

វិធីខាត់ស្បែកតាម​​បែបធម្មជាតិ

វិធីខាត់ស្បែកតាមបែប​​ធម្មជាតិ គឺជាការអនុវត្ដ ដែលមិន​​ប្រើផលិតផល​​គីមីឡើយ ដោយប្រើប្រាស់ តែ ផលិតផល ធម្មជាតិ ដូចជាល្មៀត ក្រូចឆ្មារ ក្រូចពោធិ៍សាត់ អំបិលជាដើម ។ វិធីនេះមិនសូវអស់ ថវិកា ច្រើនហើយ ក៏មិនចាំ​បាច់ចំណាយ ពេលវេលា​​ច្រើនដែរ គ្រាន់តែប្រើ​​ថេរវេលា ប្រហែលជា១៥នាទី ហើយ ក្នុងមួយ​​សបា្ដហ៍ ត្រូវអនុវត្ដ៤ ឬ៥ដងតែ​​ប៉ុណ្ណោះ ។ វិធីប្រើផលិតផល ធម្មជាតិដើម្បី ខាត់ស្បែក មានដូចតទៅ ។

1 . វិធីទី១ ៖ សូមលោកអ្នកច្របាច់ ផ្លែក្រូចឆ្មារ ដើម្បីយកទឹក រួចលាយជាមួយអំបិល ម៉ត់ហើយយកមក លាបនៅលើខ្លួន ប្រាណ​​ឱ្យសព្វ ដោយប្រើរយៈពេល ប្រហែលជា​​១៥នាទី ទើបលាង​​សម្អាតខ្លួន ។

2 . វិធីទី២ ៖ សូមច្របាច់​​​ក្រូចពោធិ៍សាត់ ដើម្បីយក​​ទឹកលាយ ជាមួយល្មៀត​​ម៉ត់ឱ្យខាប់ រួចយកមកលាប នៅលើ​ស្បែក​ឲ្យសព្វ ដោយទុក​​រយៈពេល ប្រហែលជា​​១៥នាទី ទើបលាងសម្អាតខ្លួន ។

3. វិធីទី៣ ៖ ប្រើអំបិលដោយមិន លាយជាមួយ​​អ្វីទាំងអស់ ហើយយក​​មកខាត់ នៅលើស្បែក ឲ្យសព្វយក ដៃញីចុះ​ញីឡើង នៅលើស្បែក​​ដោយប្រើថេរវេលា​​ប្រហែលជា១៥នាទី ឬយូរជាង នេះបន្ដិចក៏បាន ។ បន្ទាប់មកត្រូវលាង សម្អាតខ្លួនឱ្យស្អាត ដើម្បីកុំឱ្យអំ​​បិលក្រាប នៅជាប់នឹងស្បែក ។

4 . វិធីទី៤ ៖ ប្រើក្រូចពោធិ៍​​សាត់ ដោយចិតជា​​ចំណិតៗ ហើយញី​​នៅលើស្បែក បន្ទាប់មក​​លាង សម្អាត ខ្លួន ។ វិធីនេះប្រើរយៈ ពេលតែ​​១៥នាទី ឬប្រើរយៈពេលយូរ ជាងនេះ​​បន្ដិចក៏បាន ។

អត្ថប្រយោជន៍ និងផលវិបាក

ការព្យាយាមខាត់ស្បែក តាម​​រូបមន្ដនេះ ជារៀងរាល់ថ្ងៃ នឹងធ្វើ​​ឱ្យលោកអ្នកទទួល បានអត្ថ​​ប្រយោជន៍ យ៉ាង​​ច្រើន ដូចជាជួយបំបាត់ សន្លាក់ស្នាម​​ខ្មៅអុចតូចៗ និងជួយឱ្យស្បែក សម៉ត់រលោងស្អាត ទៀតផង ។ ប៉ុន្ដែសម្រាប់​​ការ ខាត់បែបនេះ ក៏ធ្វើឱ្យលោក​​អ្នកដែល មានរបួស​​សន្លាក់ស្នាមថ្មីៗ ដែលមិនទាន់ ជាសះ ស្បើយ ឬស្បែក​​ដែលមាន កន្ទួលរមាស់​​មាន ការផ្សាឈឺ​​បន្ដិចបន្ដួច ដោយសារ​ក្រូច ឆ្មារ និងក្រូចពោធិ៍ សាត់ មានជាតិអាស៊ីត ។

ដំបូន្មានអ្នកជំនាញ

វិធីខាត់ស្បែកទាំង៤ ខាងលើនេះ អាចប្រើបាន​​សម្រាប់ ស្បែកទូទៅ មិនថាស្បែក​​ស្ងួត ឬស្បែកខ្លាញ់ ឡើយ។ លោក​អ្នកអាចជ្រើសរើស វិធីណាមួយម​​កអនុវត្ដន៍ ជារៀងរាល់​​ថ្ងៃនោះនឹង ធ្វើ្វឱ្យលោក​​អ្នកបាន ស្បែកស្អាត ដូចសេចក្ដី​ប៉ងប្រាថ្នា ៕

អត្ថបទ រក្សាសិទ្ធិដោយwww.healthcambodia.com

ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 31 នាក់
  Flag Counter
Flag Counter