. . . . . .
.
ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤

.
ទទួលទានបន្លែផ្លែឈើ ចម្រុះពណ៌​​ដើម្បី​​សុភាពល្អ
June 01, 2014 (09:09:08) [ 1259 ]
 
 
ដើមអម្ពិល, ពណ៌នីមួយៗមាន​​រយៈរលក និងហ្វ្រេកង់នៃ​​រលក ពន្លឺពណ៌ផ្ទាល់ខ្លួន របស់វា​​ដែលពុំមែនមាន​​ឥទិ្ធពល ចំពោះការ មើលឃើញនៃ​​ក្រសែភ្នែក របស់យើងប៉ុណ្ណោះទេ តែក៏មានឥទ្ធិពល​​ចំពោះ រាងកាយយើង​​ផងដែរ ព្រោះ​ពណ៌​​ទាំង​នេះបង្ហាញប្រាប់ពី​​គុណប្រយោជន៍ ភោជនីយហារ ដូចជាពណ៌ទឹកក្រូចនៃ​​ផ្លែក្រូច ជួយកំចាត់ជាតិពុល​​ពណ៌ក្រហម​នៃប៉េងបោះ ជួយបង្កើន​​ថាមពល ចំណែកពណ៌​​ខៀវ របស់លោក​​អ្នកជួយ ធ្វើឲ្យអារម្មណ៍ល្អ។

ពណ៌ក្រហម​​រោលរាល ជួយបង្កើនថាម​​ពលជីវិត

អ្នកចាញ់អាកាសធាតុ ត្រជាក់អាច​​ផ្តល់កំដៅ ដល់រាង​​កាយបាន ដោយការ​​ទទួលទាន បន្លែផ្លែឈើ​​ក្រហមដូចជា ប៉េងបោះ ស្ពៃក្តោបក្រហ​ម​​ស្ទើរស្វាយ ស្រ្តបើរី ឬផ្លែឈើរី ជាដើម ព្រោះពណ៌ក្រហម នៃបន្លែផ្លែឈើ ដូចដែល​បានរៀប​​​រាប់នេះ មានរយៈប្រវែង​​រលកវែង តែមានរលក​​ហ្វ្រកង់ខ្លី។ ដោយហេតុនេះ​​ទើបធ្វើឲ្យ វាមានគុណ​សម្បតិ្ត​ជួយផ្តល់កម្តៅ​​ដល់រាងកាយ។ ក្រៅពីនេះមាន​​គុណសម្បត្តិជួយ ផ្តល់កម្តៅ​​ដល់រាងកាយ។ ក្រៅពីនេះ​សារធាតុ​ពណ៌​ក្រហមនេះ ថែមទាំងជួយ​​រំញោចប្រព័ន្ធរំលាយ​​អាហារ និងបឺតស្រូប​​អាហារឲ្យ ធ្វើការប្រកបដោយ​ប្រសិទ្ធភាព​ទៀត​ផង។

ពណ៌ទឹកក្រូចជួយ កម្ចាត់រ៉ាឌីកាល់​​សេរី និងសារធាតុ​​ពិសពុស

បន្លែផ្លែឈើពណ៌​​ទឹកក្រូច ដូចជាក្រូច ល្ពៅ ការ៉ុត និងល្ហុង គឺជាបន្លែផ្លែ​​ឈើមួយ ប្រភេទទៀតដែរ ជួយផ្តល់នូវ​អា​រម្មណ៍​កក់ក្តៅ និងជួយដាស់​​ភ្ញោចការ កំចាត់ចោល​​កាកសំណល់ និងសារធាតុ​​ពិសពុល ចេញពីរាង​​កាយ។ សំខាន់​ជាង​នេះ គឺបន្លែផ្លែឈើ​​ទាំងអស់នេះសំបូរ​​ទៅដោយ បេតាខេរ៉ូទីន ដែលអាច​​ប្រឆាំងរ៉ាឌីកាល់​​សេរី ដែលសត្រូវ​របស់​ស្បែក បានយ៉ាងល្អ ហើយក៏ជួយទប់​​ស្កាត់ការលូត​​លាស់នៃ កោសិកា​​មហារីកផងដែរ។

បន្លែផ្លែឈើ​​​ព​​ណ៌លឿង ជួយឲ្យអារម្មណ៍​​ស្រស់ស្រាយ

ពណ៌លឿងគឺ​​ តំណាងឲ្យ ភាពស្រស់ថ្លា​​រីករាយនៃ​​ពេលថ្ងៃ។ សម្រាប់បន្លែផ្លែ​​ឈើពណ៌លឿង​​ស្រស់ ដែលមានរស​ជាតិ​ឆ្ងាញ់គួរឲ្យ​​ទទួលទានដូចជា​​ពោត ចេក ស្វាយទុំ ម្នាស់ ត្រសក់ស្រូវ​​ជាដើម។

អាហារទាំងអស់នេះ​​បើយើង បានបរិភោគ​​ពេលណា និងធ្វើឲ្យមាន​​អារម្មណ៍ភ្លឺថ្លា រស់រវើកមួយរំពេច។ សម្រាប់អ្នក​ធ្វើការងារតានតឹងខ្លាំង ឬមានអារម្មណ៍​​រន្ធត់សោកសៅ ចំពោះជីវិត​​អាប់អួរ ចូរសាកល្បង​​ទទួលទាន​​​បន្លែផ្លែឈើពណ៌​ទឹក្រូច ព្រោះវាមាន​​សារធាតុដែល​​ជួយធ្វើឲ្យ ធ្វើឲ្យធូរស្រាល​​ដល់ប្រព័ន្ធ សរសៃ​​ប្រសាទ និងជួយបង្កើន​​ភាពរឹងប៉ឹង ដល់ប្រព័ន្ធ​​ការពារ​​រាងកាយ។

បន្លែនិងផ្លែឈើ​​បៃតង ជួយពង្រឹង​​ប្រព័ន្ធ ការពាររោគ

បន្លែផ្លែឈើពណ៌បៃតង គឺ​​ជាប្រភពប្រមូល​​ផ្តុំវីតាមីន និងធាតុខនិជ​ដែលមាន ប្រយោជន៍ល្អ​​ចំពោះរាងកាយ មិនដូច​ពណ៌ដទៃទៀតឡើយ។ បន្លែផ្លែឈើ​​ពណ៌បៃតង មានដូចជា ទំពាំង​​បាយជូរ អាវ៉ូខាដូ និងផ្លែ​​គីវីជាដើម។ ចំណែកក្រូច​ឆ្មារដែល ស្ថិតក្នុងប្រភេទ​​ផ្លែឈើពណ៌​​បៃតង ដែរនោះ វាមិនត្រឹម​​តែមាន​​គុណសម្បត្តិ ជួយពង្រឹ​ង​​ប្រព័ន្ធការពារ រោគ​ប៉ុណ្ណោះទេ តែវាថែមទាំង​​ជួយសម្អាត​​បំពង់ខ្យល់ និងជម្រះ​​មេរោគបាន យ៉ាងល្អ​​ទៀតផថ។

ម្យ៉ាងវិញទៀត បន្លែបៃតងអាច​​ធ្វើឲ្យ រាងកាយរឹងមាំ ស្រស់ថ្លា កាត់បន្ថយការ​​រលាកឆ្លងរោគ និងជួយកម្ចាត់​មេរោគ​ដែលជាសត្រូវ​​របស់សុខភាព។

ដូច្នេះប្រសិនបើអ្នកមិន​​ចង់ផ្តាសាយ ទល់លាមក ឬឡើងមុន​​ពេញមុខ អ្នកគួរតែឧស្សាហ៍​​ទទួលទានបន្លែផ្លែ​​ឈើ ដែលមានពណ៌​​ចម្រុះដូចបាន រៀបរាប់ខាង​​លើប្រចាំផង ដើម្បីឲ្យរាងកាយ​​បានទទួល​​វីតាមីន និងធាតុខនិជ​​ផ្សេងៗ យ៉ាងណាពេញ​​លេញដើម្បី​​សុខភាពល្អ និងសម្ផស្ស​​ផូផង់៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 33 នាក់
  Flag Counter
Flag Counter