. . . . . .
.
ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤

.
២០​ចំណុច​ ដែល​អ្នក​គួរ​ដឹង ​អំពី​ប្រដាប់ភេទ​នារី
May 27, 2014 (13:21:18) [ 1305 ]
 
 
ទ្វារមាស​ឬ យោនី​ជា​សរីរាង្គ​ដ៏អស្ចារ្យ​ដែល​ផ្ដល់​ភាព​ស្រណុក​សុខស្រួល​ផ្លូវភេទ និង​រួម​ចំណែក​បង្កើត​កូនចៅ។ ប៉ុន្តែ​ស្ត្រី​ជាច្រើន​មិន​បាន​ស្វែងយល់​ពី​វា​ឲ្យ​ស៊ីជម្រៅ​នោះ​ទេ។ នេះ​ជា​ការ​ពន្យល់​ខ្លីៗ​ពី​ប្រដាប់ភេទ​ស្រី​ជាទូទៅ។

១. ទ្វារមាស​គឺជា​ច្រក​ល្អាង​នៅក្នុង៖
ទ្វារមាស​សំដៅ​លើ​រន្ធ​ដែល​ភ្ជាប់​ពី​សាច់ក្លែប ឬ​បបូរមាត់​យោនី​ទៅ​មាត់​ស្បូន។

២. សណ្ឋាន​ទ្រង់ទ្រាយ​ដូចគ្នា៖
ទ្វារមាស របស់​ស្ត្រី​នីមួយៗ​ ជាទូទៅ​មាន​រាង​ជា​បំពង់​ដូចៗ​គ្នា។ អ្វី​ដែល​ខុស​គ្នា​នោះ​ គឺ​ទ្រង់ទ្រាយ​ក្លែប​សាច់ និង​គ្រាប់​ល្មុត​នៅ​ក្រៅ។ ជាទូទៅ​ទំហំ​គ្រាប់ល្មុត​ប្រមាណ​ជា​២​សង់ទីម៉ែត្រ រីឯ​ក្លែប​សាច់​ទាំង​ពីរ​ មាន​សណ្ឋាន​ដូច​ស្លាប​មេអំបៅ​។

៣. ពណ៌​ខុសៗ​គ្នា៖
ពណ៌​ប្រដាប់ភេទ ​អាស្រ័យ​លើ​សម្បុរ​ស្បែក​ រាងកាយ​របស់​អ្នក ពោល​គឺ​វា​អាច​មាន​ពណ៌​ត្នោត ស៊ីជម្ពូ ក្រមៅ ឬ​ពណ៌​ស្វាយ។

៤. ជញ្ជាំង​ល្អាង​បិទ​ជិត៖
សាច់​នៅក្នុង​ល្អាង​ទ្វារមាស ​តែងតែ​បិទជិត ប្រសិន​បើ​គ្មាន​វត្ថុ​អ្វី​ ស៊ក​បញ្ចូល​ទៅក្នុង​នោះ។ រន្ធ​ទ្វារមាស​អាច​រីក​ទំហំ​ពី​២​ទៅ​៥​សង់ទីម៉ែត្រ ឬ​ក៏​ធំ​ជាង​នេះ​នៅពេល​សម្រាល​កូន។

៥. រួមភេទ​ធម្មតា មិន​ធ្វើឲ្យ​ធូររលុង​ទេ៖
ការ រួមភេទ​មិន​ធ្វើឲ្យ​រន្ធ​យោនី​ ធូររលុង​នោះ​ទេ។ វា​ជា​សាច់ដុំ​ដែល​មាន​ភាព​យឺត និង​រួម​មាឌ​ដូច​ដើម​វិញ​បាន។ ប៉ុន្តែ​ក្រោយ​ពេល​សម្រាល​កូន ទ្វារមាស​មាន​សភាព​ធូររលុង​បន្តិច​។

៦. ការ​តម​សិច​មិន​អាច​ធ្វើឲ្យ​តឹងណែន​ទេ៖
វាមិន​ពិត​ទេ​ដែល​ថា​ ការ​តម​រួមភេទ​រាប់​ខែ​ អាច​ធ្វើឲ្យ​ទ្វារមាស​រួម​តូច រហូត​ធ្វើឲ្យ​មាន​ការ​ឈឺចាប់​ ពេលស៊ក​បញ្ចូល​លិង្គ​ លើក​ក្រោយ។

៧. សាច់ដុំ​ទ្វារមាស​អាច​ហ្វឹកហាត់​បន្តឹង៖
លំហាត់ប្រាណ​នេះ​ហៅថា ឃីហ្គល (kegel) ដែល​អាច​ធ្វើ​បាន ​ដោយ​ការ​បញ្ជា​ខ្ជឹប​សាច់ដុំ (ដូច​ការ​បង្អាក់​ទឹកនោម) ប្រមាណ​១០​វិនាទី ​រួច​បន្ធូរ​វា​វិញ ហើយ​ធ្វើ​បែប​នេះ ​ឲ្យ​បាន​១០​ទៅ​២០​ដង ​ក្នុង​១​លើក និង​២​លើក​ក្នុង​១​ថ្ងៃ​។

៨. ទ្វារមាស​មាន​បាក់តេរី​ល្អ និង​អាក្រក់៖
ទ្វារមាស​មាន​ពពួក​បាក់តេរី​ល្អ​ នៅ​ប្រចាំ​ការ​ដូចជា ពពួក​ឡាក់តូបាក់ស៊ីលី (Lactobacilli) ស្រដៀង​នឹង​បាក់តេរី​ក្នុង​ទឹកដោះគោជូរ​ដែរ។

៩. ការ​សម្អាត​ដោយ​ស្វ័យប្រវត្តិ៖
វាមិន​ចាំបាច់​រុករាន​ដុសលាង​ទេ គឺ​វា​មាន​ប្រព័ន្ធ​លាងសម្អាត​ ស្វ័យប្រវត្តិ​ពី​ធម្មជាតិ។ អ្វី​ដែល​គួរ​សម្អាត​គឺ​ផ្នែក​ខាង​ក្រៅ​ទ្វារមាស​ប៉ុណ្ណោះ។

១០. ការ​ជម្រះ​ស្មៅ​តំបន់​ត្រីកោណ៖
សក់តូចៗ​មិនមែន​ជា​របស់​ ការពារ​សរីរាង្គ​មួយ​នេះ​ទេ។ ពោល​គឺ​អ្នក​អាច​ទុក​វា​ឲ្យ​ដុះ​ស៊ប់ទ្រុប កាត់​តម្រឹម ឬ​កោរ​វា​ចេញ​ឲ្យ​រលីង​ស្អាត​ក៏​បាន ​អាស្រ័យ​លើ​ចំណូល​ចិត្ត​របស់​អ្នក។

១១. ក្លិន​ប្រែប្រួល​តាម​ពេលវេលា៖
ទ្វារមាស​ស្ត្រី​ម្នាក់ៗ​មាន​ក្លិន​ខុសៗ​គ្នា។ ប៉ុន្តែ​ក្លិន​នេះ​ទំនង​ជា​ធុំ​បន្តិច​ នៅពេល​ដែល​ជិត​មក​រដូវ ឬ​ក្រោយ​ពេល​ហាត់ប្រាណ។

១២. បំបាត់​ការ​ឈឺចាប់៖
វា​បំពាក់​ដោយ​សរសៃ​ប្រសាទ​រំញោច ហើយ​នៅពេល​រួមភេទ ​ដ៏ស្រើបស្រាល ​វា​អាច​បញ្ចេញ​អ័រម៉ូន​ម៉្យាង​ ដែល​ជួយ​បំបាត់​ការ​ឈឺចាប់។

១៣. រួមភេទ​ច្រើន​ដង​ ក្នុង​ពេល​ខ្លី​អាច​ឈឺ៖
ការរួមភេទ​បែប​កំរោល ឬ​ច្រើន​ដង​ក្នុង​ពេល​ខ្លី​ អាច​ធ្វើឲ្យ​មាន​ការ​ដាច់​រលាត់​ខ្លាំង ក៏​ដូចជា​ធ្វើឲ្យ​កើត​ជំងឺ​រលាក​រន្ធនោម​ផង​ដែរ។

១៤. របស់​រាវ​ធ្លាក់​ចេញ​មក​ក្រៅ៖
ទឹក​ចេញ តាម​ទ្វារមាស​អាច​មាន​បរិមាណ​រហូត​ដល់​២​ស្លាបព្រា​កាហ្វេ​ក្នុង​១​ថ្ងៃ និង​សភាព​ថ្លា ឬ​ខាប់​ដូច​ម្សៅ​អាស្រ័យ​លើ​ថ្ងៃ​ខែ​មក​រដូវ។

១៥. កុំ​ភ័យខ្លាច​ជ្រុះ​ របស់​បាត់​ក្នុង​ទ្វារមាស៖ ទ្វារមាស​មិនមែន​ជា​រន្ធ​ ល្ហល្ហេវ​ឥត​ព្រំដែន​ទេ ​គឺ​វា​មាន​សភាព​បិទជិត​ត្រង់​មាត់ស្បូន។

១៦. កែកុន​ទ្វារមាស​ បង្កើន​អារម្មណ៍​សិច៖
អ្នកខ្លះ​ថា​ ការ​វះកាត់​កែកុន​ទ្វារមាស ​បង្កើន​ភាព​ស្រណុក​សុខស្រួល ​ពេល​រួមភេទ ប៉ុន្តែ​វា​មិនមែន​ជា​តម្រូវការ​វេជ្ជសាស្ត្រ​ចាំបាច់​ទេ ហើយ​វា​ក៏​អាច​ធ្វើឲ្យ​ប៉ះពាល់​ ដល់​សរសៃ​ប្រសាទ​ផង​ដែរ។

១៧. ការ​ដេរ​បន្តឹង​ទ្វារមាស៖
មក​ទល់​បច្ចុប្បន្ន មិន​មាន​ការ​សិក្សា​ស្រាវជ្រាវ​ ណា​អះអាង​ថា​ ការ​បន្តឹង​ទ្វារមាស​អាច​ធ្វើឲ្យ​ ជីវិត​លើ​គ្រែ​របស់​ស្ត្រី​ប្រសើរ​ឡើង​នោះ​ទេ។

១៨. ការ​វះកាត់​សាច់​ក្លែប​បបូរ​ក្រោម៖
ស្ត្រី​ភាគច្រើន​មាន​សាច់ក្លែប​ទាំង​សង​ខាង​មិន​ស្មើគ្នា​ទេ ហើយ​ការ​វះកាត់​កែតម្រូវ​វា​ឲ្យ​ស្មើ​គ្នា​មិនមែន​ជា​រឿង​ចាំបាច់​ឡើយ។

១៩. ថ្នាំ​ចាក់​ជួយ​ឲ្យ​ដល់​ឋានសួគ៌៖
ការ​ចាក់ថ្នាំ​ដើម្បី​ពង្រីក​តំបន់​ ជីស្ប៉ត ​អាច​បង្កើន​អារម្មណ៍ ​ស្រើបស្រាល​នោះ​ កំពុង​ស្ថិត​ក្នុង​ភាព ​ស្រពេចស្រពិល​នៅ​ឡើយ​ទេ។

២០. ការ​បង្កើត​សន្ទះ​ព្រហ្មចារី៖
ការធ្វើ​សន្ទះ​ព្រហ្មចារី និង​ឈាម​សិប្បនិម្មិត អាច​ត្រឹម​បោកប្រាស់​ដៃគូ​មួយ​ចំនួន ប៉ុន្តែ​វា​មិន​អាច​ធ្វើឲ្យ​ស្ត្រី​នោះ​ មានអារម្មណ៍​ដូច ​ការ​រួមភេទ​លើកដំបូង​ឡើយ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter