. . . . . .
.
ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤

.
ការទទួលទានទឹកក្តៅ ឧណ្ណៗជួយបង្កើន សំណើម ដល់ស្បែក
May 25, 2014 (09:25:17) [ 1285 ]
 
 
(ដើមអម្ពិល) អាកាសធាតុ​​ត្រជាក់ នឹងធ្វើឲ្យស្បែក​​ខ្វះជាតិសំណើម ជាពិសេស​​ក្រោយពេលងូតទឹក និងធ្វើឲ្យស្បែក មានភាព តឹង ខ្លាំង​​ជាងមុន។ ដូច្នេះបន្ទាប់ពី​​ងូតទឹករូច រយៈពេល ៣នាទី អ្នកគួរ​​លាបឡេ ថែរក្សាស្បែកភ្លាមៗ ដើម្បី​បង្ការ អាការៈ ស្បែកស្ងួត បែកស្រកា។

ចំពោះអ្នកដែលមាន​​រន្ធញើសធំ ជាពិសេស មនុស្ស​​ដែលមានវ័យចាប់ពី ២០​​ឆ្នាំឡើងទៅ អាចមាន​​អារម្មណ៍ថា រន្ធ​ញើសបើកទូលាយ​​ជាងមុន។ ដូច្នេះ ជារៀងរាល់ព្រឹក ក្រោយពេល​​លុបលាងមុខរួច អ្នកត្រូវយក​​ទឹកកកមកដុសឲ្យ សព្វនៅលើផ្ទៃមុខ។ ប្រសិនបើអ្នក​​អាចធ្វើបាន​រាល់ព្រឹក អ្នកនឹងមាន​​អារម្មណ៍ថា រន្ធញើស​នឹងរួមតូចជាងមុន ចំណែក​នៅពេលថ្ងៃ អ្នកគួរតែ​​ទទួលទាន ទឹកក្តៅឧណ្ណៗ​​ឲ្យបានច្រើន ដើម្បីបង្កើន​​ជាតិសំណើមដល់​​ស្បែក។

ចំពោះអ្នកមានបញ្ហា​​ស្បែកស្ងួត អ្នកគួរតែយក​​ចិត្តទុកដាក់ ថែទាំស្បែកឲ្យ​បានច្រើន ជាពិសេស ដោយសារ​តែ​ស្បែក​ស្ងួត ជាបញ្ហាបណ្តាល​មកពីស្បែក ខ្វះជាតិវីតា​មីននិង ជាតិសំណើម។ ជាពិសេស ក្នុងអំឡុងពេល​​រដូវរងារ នឹងធ្វើ​ឲ្យស្បែកកាន់តែ​​ស្ងួតលើសដើម ដូច្នេះអ្នក​គួរតែលាបក្រេម ផ្តល់ភាព​សំណើមដល់ស្បែក ព្រមទាំង​ទទួលទានទឹក ឲ្យបានច្រើន ដើម្បីឲ្យស្បែក​មានសភាព​ស្រស់ថ្លា។

ការជ្រើសប្រើផលិតផល សម្អាត​​ស្បែក គួរប្រើប្រភេទ​​ទឹកដោះគោសម្អាត​​ស្បែក ព្រោះផលិតផល​ប្រភេទនេះ និង​ជួយលាង​​សម្អាតគ្រឿង សម្អាងនិងជួយជម្រះ កោសិកា​​ចាស់ៗចេញ ថែមទាំងធ្វើឲ្យស្បែក មានសំណើម​ផងដែរ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 26 នាក់
  Flag Counter
Flag Counter