. . . . . .
.
ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤

.
ការដាក់ទោសទណ្ឌ ទៅលើ​ មនុស្ស ស្រឡាញ់ភេទ ដូចគ្នា ប្រឈម គ្រោះថ្នាក់
May 19, 2014 (13:37:49) [ 1199 ]
 
 
(ដើមអម្ពិល) ភ្នំពេញ៖ នៅក្នុងសារ របស់នាយក​​​​ប្រតិបត្តិអង្គការ UNAIDS មីសែល ស៊ីឌីបេ ក្នុងឱកាស​​​ទិវាអន្តរជាតិ​ប្រឆាំងការស្អប់ខ្ពើម មនុស្សស្រឡាញ់​​​​​ភេទដូចគ្នា និងមនុស្ស បំលែងភេទ ដែលនឹងធ្វើឡើង​​នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤ បានឲ្យដឹងថា ការដាក់ទោស ដល់មនុស្ស​​ស្រីស្រឡាញ់ភេទដូចគ្នា មនុស្សប្រុស​​ស្រឡាញ់ភេទ​​ដូចគ្នា មនុស្ស​​ស្រឡាញ់ភេទទាំង​​ពីរ មនុស្សបំលែង​​ភេទ និងមនុស្សភេទពីរ ធ្វើឲ្យសហគមន៍ទាំងមូល​ប្រឈមមុខ​នឹងគ្រោះ​ថ្នាក់។

សេចក្តីប្រកាស​ព័ត៌មាន របស់​​អង្គការ UNAIDS ដែលមជ្ឈមណ្ឌលព័ត៌មាន យើង ទទួលបាននៅថ្ងៃទី១៦ ខែ​ឧសភា​នេះ បានឲ្យដឹងថា “យើងត្រូវតែគោរព សេរីភាពរបស់​​​មនុស្សគ្រប់រូប ក្នុងការស្រឡាញ់អ្នក ដែលគេចង់​​ស្រឡាញ់ និងសំដែង​​អត្តសញ្ញាណរបស់ពួកគេ។ មនុស្សស្រី​​ស្រឡាញ់ភេទដូចគ្នា មនុស្សប្រុស ស្រឡាញ់ភេទដូចគ្នា មនុស្ស​ស្រឡាញ់ភេទទាំងពីរ មនុស្សបំលែងភេទ និងមនុស្សភេទពីរ បានបង្ហាញពីសេចក្តីក្លាហានយ៉ាងច្រើន និងកំពុង​តែ​ជំរុញឲ្យមានការ ផ្លាស់ប្តូរក្នុង​សង្គមមួយ”។

ប្រភពបន្តថា ការដាក់ទោស​ដល់មនុស្សស្រី ស្រឡាញ់​ភេទដូចគ្នា មនុស្សប្រុស ស្រឡាញ់ ភេទដូចគ្នា មនុស្ស​ស្រឡាញ់ភេទទាំងពីរ មនុស្សបំលែងភេទ និងមនុស្ស ភេទពីរ ធ្វើឲ្យសហគមន៍ ទាំងមូលប្រឈមមុខ​ នឹងគ្រោះថ្នាក់ ដោយវាធ្វើឲ្យអ្នក​ ដែលត្រូវការសេវាបង្ការ និងព្យាបាល មិនអាចទទួល បានអន្តរាគមន៍ សង្គ្រោះជីវិត។

សេចក្តីប្រកាសបន្ថែមថា “នៅក្នុងឆ្នាំ២០១៤ ខណៈដែលយើងមានអ្វីៗ ទាំងអស់ ដែលយើងត្រូវការ ដើម្បីយក​ឈ្នះ​លើជំងឺអេដស៍នោះ យើងនៅតែ​​ប្រយុទ្ធនឹង បុរេនិច្ឆ័យ ការប្រមាថមាក់ ងាយ ការរើសអើង​​ដ៏សកម្ម និងច្បាប់ដែល​ប្រឆាំងនឹងអ្នកស្រឡាញ់​​ភេទដូចគ្នានៅក្នុង ៧៨ ប្រទេស ជុំវិញ​សកលលោក”។

ទោះបីជាយ៉ាង​ណាក៏ដោយ នៅក្នុងសេចក្តី​​ប្រកាសដដែលបាន​​បញ្ជាក់ថា ការប្រមាថ​​​មាក់ងាយ និងការរើស​អើង​ដោយផ្អែកលើ​ទំនោរផ្លូវភេទ និងអត្តសញ្ញាណភេទ បង្កឲ្យមានការចម្លង​មេរោគអេដស៍​ថ្មីៗទៀត។ យើងអាចមាន​សេរីភាពនៅ​ពេលយើង គោរពសេរីភាព​​បងប្អូនប្រុស និងបងប្អូនស្រី​របស់យើង ដែលជា​មនុស្សស្រី ស្រឡាញ់​ភេទដូចគ្នា មនុស្សប្រុស​ស្រឡាញ់ភេទដូចគ្នា មនុស្ស​ស្រឡាញ់ទាំងពីរភេទ មនុស្សបំលែង​ភេទ និងមនុស្សភេទពីរ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 18 នាក់
  Flag Counter
Flag Counter